ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ទីផ្សារ​តែ​កុំ​ភ្លេច​ស្តង់ដារ​អនាម័យ ភូត្តគាម​អនាម័យ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នៅ​ពេល​ចូល​ជា​ធរ​មាន​ពេញលេញ កិច្ចព្រមព្រៀង​ទាំង​ពីរ​នឹង​បើក​ទីផ្សារ​កាន់​ធំ​សម្រាប់​វិស័យ​កសិកម្ម​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា ជា​ពិសេស​ធ្វើ​ឱ្យ​មុខទំនិញ​កសិកម្ម​កម្ពុជា​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ក្នុង​អត្រាពន្ធ​សូន្យ​សើ្ម​ប្រមាណ ​៩៧%​ និង​នាំ​ចេញ​ទៅ​កូរ៉េ​ខាងត្បូង​មាន​ជាង​ ៩២%…

រាជធានី​ភ្នំពេញ​៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នៅ​ពេល​ចូល​ជា​ធរ​មាន​ពេញលេញ កិច្ចព្រមព្រៀង​ទាំង​ពីរ​នឹង​បើក​ទីផ្សារ​កាន់​ធំ​សម្រាប់​វិស័យ​កសិកម្ម​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា ជា​ពិសេស​ធ្វើ​ឱ្យ​មុខទំនិញ​កសិកម្ម​កម្ពុជា​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ក្នុង​អត្រាពន្ធ​សូន្យ​សើ្ម​ប្រមាណ ​៩៧%​ និង​នាំ​ចេញ​ទៅ​កូរ៉េ​ខាងត្បូង​មាន​ជាង​ ៩២% ​ផង​ដែរ​ ។ ប៉ុន្តែ​ស្តង់ដារ​អនាម័យ ភូត្តគាម​អនាម័យ និង​ស្តង់ដារ​បច្ចេកទេស​ពាណិជ្ជកម្ម ជា​ការ​សំខាន់​ដែល​គេ​គួរ​សិក្សា​ស្វែង​យល់​ព្រោះ​វា​ជា​ច​លករ​សំខាន់​សម្រាប់​ចូលរួម​លើកកម្ពស់​ខឿនសេដ្ឋកិច្ច​ជាតិ ។

លោក​ជំទាវ ចម និម្មល រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​លើក​ឡើង ថា​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន ទំនិញ​កសិកម្ម​កម្ពុជា អាច​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ក្នុង​អត្រាពន្ធ​សូន្យ​ភ្លាម​ស្មើនឹង ៩៧,៤៤% នៃ​បន្ទាត់​ពន្ធគយ​សរុប និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ ភាគី​កូរ៉េ​ផ្តល់​ទីផ្សារ​ឱ្យមក​កម្ពុជា​មាន​ចំនួន ៩៥,០៣% ដែល​ក្នុង​នោះ​ភាគី​កូរ៉េ​ត្រូវ​លុប​បំបាត់​ពន្ធគយ (០%) ចំនួន ៩២.៣៧% ភ្លាម​នៅ​ពេល​កិច្ចព្រមព្រៀង​ចូល​ជា​ធរមាន​» ​។

លោកជំទាវស្រី​បញ្ជាក់​ថា “​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​កាន់តែ​សេរី​ឡើង​ៗ ដែល​តម្រូវ​ឱ្យ​មានការ​យកចិត្តទុកដាក់​លើ​ការ​ត្រួតពិនិត្យ​ស្តង់ដារ​អនាម័យ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ឆ្លង​នូវ​សមាសភាព​ចង្រៃ ភូតគាម​អនាម័យ និង​សមាសភាព​ចង្រៃ​បង្ក​គ្រោះថ្នាក់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​ទូ​ទាំង​ប្រទេស ព្រមទាំង​ការ​នាំ​ចេញ​នាំ​ចូល​ឆ្លងកាត់​ប្រទេស​កម្ពុជា​តាម​គ្រប់​មធ្យោបាយ ដើម្បី​ការពារ​ផលិតផល​កសិកម្ម និង​ជីវៈចម្រុះ​ ។

ក្នុង​សិក្ខាសាលា​និយាយ​ពី​ការ​យល់​ដឹង​ពី​ស្តង់ដារ​អនាម័យ ភូតគាម​អនាម័យ និង​របាំង​បច្ចេកទេស​ពាណិជ្ជកម្ម កាលពី​ពេល​ថ្មី​ៗ​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​ខាងលើ​បញ្ជាក់​ថា​កត្តា​ទាំងនេះ ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត​លើ​ការ​ធ្វើ​ទំនើប​កម្ម​កសិកម្ម ជា​ពិសេស​ការ​លើកកម្ពស់ ស្តង់ដារ​អនាម័យ ភូតគាម​អនាម័យ អនុលោម​ភាព​បទ​ប​ញាត្តិ​បច្ចេកទេស ការ​អនុវត្ត GAP , GMP ISO, HACCP ជាដើម ឱ្យ​ស្រប​តាម​ស្តង់ដារ បទដ្ឋាន​អន្តរជាតិ ដើម្បី​ការពារ​សុខភាព មនុស្ស សត្វ រុក្ខា​ជាតិ និង​អាច​ធ្វើការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន ​។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បានឱ្យ​ដឹង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ចិន ផលប្រយោជន៍​របស់​កម្ពុជា​ទទួល​គឺ​ឱកាស​នៃ​ការ​នាំ​ចេញ​ផលិតផល​របស់​កម្ពុជា​ក្នុង​រយៈពេល ​៥​ ឆ្នាំ​ដំបូង​នេះ​លើ​ផលិតផល​កសិកម្ម ពិសេស​វិស័យ​ចិញ្ចឹមសត្វ និង​ការ​វិនិយោគ​ពី​បរទេស​ចូល​មក​ក្នុងស្រុក ​។

“​អ្វី​ដែល​យើង​ចាប់អារម្មណ៍​នោះ​គឺ​ការ​វិនិយោគ​របស់​ចិន និង​ការ​វិនិយោគ​របស់​កូរ៉េ​លើ​វិស័យ​កសិកម្ម​នេះ យើង​មាន​ផ្លែស្វាយ​អាច​នាំ​ចេញ​ទៅ​កូរ៉េ​ផង​និង​នាំ​ចេញ​ទៅ​ចិន ជា​ការ​ប្រកួតប្រជែង​គ្នា ដើម្បី​ធ្វើ​ឱ្យ​ទីផ្សារ​មាន​ភាព​ប្រសើរ​ឡើង​,​យើង​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​វិនិយោគ​នេះ​អាច​ប្រើប្រាស់​កំលាំង​ពលកម្ម​របស់​កម្ពុជា​និង​ធនធាន​មួយ​ចំនួន​ទៅ​លើ​ផលិតផល​ទាំង​អស់នេះ​»​នេះ​ជា​ការ​បញ្ជាក់​របស់​លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ