ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡូង​មី​ និង​កសិផល​ផ្សេង​មាន​ទីផ្សារ​ច្បាស់លាស់​បើ​មាន​រោងចក្រ​ផលិត​ចំណី​សត្វក្នុងស្រុក​ច្រើន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក នី​កាណ ប្រធាន​សហព័ន្ធ​ដំឡូង​មី​ខេត្តបាត់ដំបង​បាន​ស្វាគមន៍​ដំណឹង​បង្កើត​រោងចក្រ​ផលិត​ចំណី​សត្វ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី សមាជិក​ព្រឹទ្ធសភា ​។ លោក​បាន​បញ្ជាក់​ថា…

រាជធានីភ្នំពេញ ៖ លោក នី​កាណ ប្រធាន​សហព័ន្ធ​ដំឡូង​មី​ខេត្តបាត់ដំបង​បាន​ស្វាគមន៍​ដំណឹង​បង្កើត​រោងចក្រ​ផលិត​ចំណី​សត្វ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី សមាជិក​ព្រឹទ្ធសភា ​។ លោក​បាន​បញ្ជាក់​ថា កាលណាមាន​ក្រុមហ៊ុន​ក្នុងស្រុក​ហើយ​ប្រកាស​ទិញ​កសិផល​របស់​ខ្មែរ មិន​ចាំបាច់​ឱ្យ​កសិករ​ដឹក​ទៅ​លក់​ឆ្លង​ដែន វា​ជា​រឿង​ល្អ ដែល​ធ្វើ​ឲ្យ​កសិករ​មាន​ទីផ្សារ​លក់​កសិផល​ពិត​ប្រាក​ប្រកបដោយ​តម្លៃនឹងនមួយ ​។ លោក​ប្រធាន​សហព័ន្ធ​ដំឡូង​មី​ប្រចាំ​ខេត្តបាត់ដំបង និយាយ​ថា ​ក្រៅពី​ដំឡូង​មី​ការ​ផលិត​ចំណី​សត្វ ត្រូវការ​កសិផល​ផ្សេង​ទៀត​ដូច្នេះ​កសិផល​នោះ​ក៍​នឹង​មាន​ទីផ្សារ​ផង​ដែរ​ ។

របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​ថា នៅ​ឆ្នាំ ​២០២០ កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​សរុប​ចំនួន ៦៦៣.៩២៩ ​ហិ​កតា ហើយ​អាច​ផ្តល់​ទិន្នផល​សរុប​ជាង ១២ ​លាន​តោន និង​ទទួល​បាន​ទិន្នផល​ជា​មធ្យម​ចំនួន ២០,៥៥​ តោន​ក្នុង​មួយ​ហិ​កតា ​។ ក្រៅពី​ការ ប្រើប្រាស់​ក្នុងស្រុក កម្ពុជា​បាន​នាំ​ចេញ​ដំឡូង​មី​ស្រស់ ម្សៅដំឡូង​មី ចំណិត​ដំឡូង​មី​ស្ងួត​គិត​ជា​ទឹកប្រាក់​ប្រមាណ​ពី ៣,៥០​ លាន​ដុល្លារ ទៅ ៤ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​ ។

ក្រុមហ៊ុន​អឹ​ម​ភី​ក M’sPig ដែល​ជា​បុត្រ​សម្ព័​ន​របស់​ក្រុមហ៊ុន​ម៉ុង ឫ​ទ្ធី​គ្រុប បាន​សាងសង់​រោងចក្រ​ផលិត​ចំណី​សត្វ​ថ្មី​មួយ នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សី​ហនុ មាន​កម្លាំង​ផលិត​ ៣០​ តោន​ក្នុង​មួយ​ម៉ោង បើ​គឹ​ត​ជា​មធ្យម ​១៨.០០០​ តោន​ក្នុង​មួយ​ខែ ​។ លោក​ឧកញ៉ា​ម៉ុង ឬ​ទ្ធី​អគ្គនាយក​ក្រុមហ៊ុន​ម៉ុង ឬ​ទ្ធី និយាយ​ថា​ ការ​បង្កើត​រោងចក្រ​ផលិត​ចំណី​សត្វ​នេះ ​គឺ​លោកបាន​បង្កើត​ទីផ្សារ​ឲ្យ​កសិករ​ដឹក​កសិផល មក​លក់​ដោយ​សេរី​មិន​ចាំបាច់​ដឹក​ឆ្លង​ដែន​យក​ទៅ​លក់​នៅ​ឯ​បរទេស ក្នុង​ចំនួន​ទឹកប្រាក់ ​៤២ ​លាន​ដុល្លារ​សហរដ្ឋអា មេរិក ជា​រាង​រាល់​ឆ្នាំ បន្ថែម​លើ​រោងចក្រ​ផលិត​ចំណី​សត្វ​ដែល​កំពុង​តែ​ដំណើ​ការ​បច្ចុប្បន្ន បាន​ប្រមូល​ទិញ​កសិផល​ពី​ប្រជា​កសិករ​អស់​រយៈពេល ​៤ ​ឆ្នាំ​កន្លង​មក ក្នុង​ទឹកប្រាក់​ជា​មធ្យម ​២១​ លាន​ដុល្លារ​សហរដ្ឋអាមេរិក ជា​រាង​រាល់​ឆ្នាំ​ ។

តាម​លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី នៅ​ពេល​រោងចក្រ​ផលិត​ចំណី​សត្វ​ថ្មី​នេះ​សាងសង់​រួចរាល់​នៅ​ដើមឆ្នាំ​ ២០២៣ ​ខាង​មុខ​នេះ កសិករ​នឹង​មាន​ទីផ្សារ​លក់​កសិផល​សរុប​ទឹកប្រាក់​ចំនួន​លើស​ពី​ ៦៣​ លាន​ដុល្លារ​សហរដ្ឋអាមេរិក ជា​រាង​រាល់​ឆ្នាំ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ