ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​ស្រា​បៀរ​អាន់​ឆ័​រ 2016 ធ្វើ​ឲ្យ​កក្រើក​ក្រុងព្រះសីហនុ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹត្តិការណ៍​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ អាន់​ឆ័​រ បាន​ប្រារព្ធ​ធ្វើ​ឡើង​ប្រកបដោយ​ជោគជ័យ​ចំនួន​បី​ថ្ងៃ​ជាប់​គ្នា ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ នៅ​ថ្ងៃ​ពី​១៣​ដល់​១៥ មេ​សា នៅ​ឆ្នេរសមុទ្រ​អូរ​ឈើទាល

ខេត្ត​ព្រះ​សីហ​នុ ៖  ព្រឹត្តិការណ៍​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ អាន់​ឆ័​រ បាន​ប្រារព្ធ​ធ្វើ​ឡើង​ប្រកបដោយ​ជោគជ័យ​ចំនួន​បី​ថ្ងៃ​ជាប់​គ្នា ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ នៅ​ថ្ងៃ​ពី​១៣​ដល់​១៥ មេ​សា នៅ​ឆ្នេរសមុទ្រ​អូរ​ឈើទាល អា​រី​ស្តុ​ន ខេត្ត​ព្រះ​សីហ​នុ​។

នេះ​គឺជា​ខេត្ត​ចុង​ក្រោយ​ហើយ​ដែល​ស្រា​បៀរ អាន់​ឆ័​រ បាន​រៀបចំ​កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​។ កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​នៅ​មណ្ឌល​ខេត្តបាត់ដំបង ខេត្តសៀមរាប និង​កំពង់ចាម បាន​បញ្ចប់​យ៉ាង​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ ដោយ​មានការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​ក្រុម​បាល់ទះ​ជា​ច្រើន​ក្រុម និង​ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរជាតិ ដែល​បាន​ចូល​ទស្សនា​កម្មវិធី​នេះ​។

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ កម្មវិធី​ពិសេស​របស់​ស្រា​បៀរ​អាន់​ឆ័​របា​ន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជា​ច្រើន​ចូល​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​បាល់ទះ​ឆ្នេរ​ខ្សាច់ និង​ចូលរួម​កម្មវិធី​ជា​ច្រើន​ដែល​បាន​រៀបចំ​ឡើង​យ៉ាង​ពិសេស​ដោយ​ស្រា​បៀរ អាន់​ឆ័​រ ដូច​ជា​លេងល្បែង​កម្សាន្ត​ដើម្បី​ឈ្នះ​រង្វាន់ ជាវ​សម្ភារ​កីឡា​ក្នុង​តម្លៃ​ពិសេស ថតរូប​ទុក​អនុស្សាវរីយ៍ និង​មានកម្ម​វិធី​កម្សាន្ត​ច្រើន​បែប​ទៀត​។ នៅ​ពេល​ល្ងាច​ពួក​គេ​បាន​រីករាយ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ ដោយ​មានការ​បញ្ចុះតម្លៃ រួម​ទាំង​ការ​ប្រគំ​តន្ត្រី​ដែល​ចូលរួម​ពី​សំណាក់​តារាចម្រៀង​ល្បី​ៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដូច​ជា ខេមរៈ សិរីមន្ត​, សុខ ពិសី​, ណាំ បុ​ណ្ណា​រ័​ត្ន​, សុខ ស្រី​នាង​, ខេ​ម សួ​ស​វី​សា និង​កីឡាក​រិ​នី​បាល់ទះ​សញ្ជាតិ​ហ្វី​ពី​ន​ល្បីឈ្មោះ Cha Cruz និង​តារាចម្រៀង​ល្បី​អន្តរជាតិ Katreeya English បាន​ធ្វើ​ឲ្យ​កក្រើក​ដល់​ខេត្ត​ព្រះ​សីហ​នុ បី​រាត្រី​ជាប់​គ្នា​។

កីឡាក​រិ​នី​បាល់ទះ​សញ្ជាតិ​ហ្វី​ពី​ន​ល្បីឈ្មោះ Cha Cruz គឺ​កីឡាករ​អាជីព និង​ឯកអគ្គរដ្ឋទូត​តំណាង​ឲ្យ​ក្របខ័ណ្ឌ​លី​ក Super Liga របស់​ប្រទេស​ហ្វី​លី​ពីន។ កីឡាក​រិ​នី​បាន​ជាប់​ឈ្មោះ​ជា «​កីឡាករ​ដែល​មាន​តម្លៃ​បំផុត​» ចំនូ​ន​ពីរ​ដង ដោយ​សមាគម​បាល់ទះ UAAP និង​ទទួល​ជ័យ​លា​ភី​ជើងឯក​បាល់ទះ UAAP ក្នុង​ឆ្នាំ​2011 និង​ឆ្នាំ​2012 ។ ចំណែកឯ​កញ្ញា  Katreeya English គឺជា​តារា​សម្តែង តារាចម្រៀង និង​ជាតា​រា​ដើរ​ម៉ូ​ដ​ដ៏​ល្បីល្បាញ​ដែល​បាន​កើត​នៅ​ប្រទេស​អង់គ្លេស និង​មាន​ប្រជាប្រិយភាព​នៅ​អាស៊ី​។ នាង​បាន​ថត​ចម្រៀង​ជា​ច្រើន​បទ​ជាមួយ​ផលិតកម្ម GMM Grammy និង​ចេញ​អា​ប៊ុល​ចម្រៀង​ចំនួន​៥។ នាង​បាន​សម្តែង​ក្នុង​ខ្សែភាពយន្ត និង​រឿង​ភាគ​ជា​ច្រើន​តាម​ទូរទស្សន៍ និង​ចូលរួម​គាំទ្រ​ព្រឹត្តិការណ៍​ទូ​ទាំង​ពិភពលោក ។ ជា​ពិសេស​នាង​បាន​ថត​ចម្រៀង​បទ  «They Call Us The Royals» សម្រាប់​ក្លិប​ក្រុមបាល់ទាត់ Reading F.C. ក្នុង​ក្របខ័ណ្ឌ Football League Championship ក្នុង​ឆ្នាំ​២០១៥។

ដោយ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​បាល់ទះ និង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​ដែល​មក​លេង​ក្រុងព្រះសីហនុ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខែ្ម​រ បាន​ចូលរួម និង​មាន​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​ទស្សនា​កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​ទាំង​ពេល​ថ្ងៃ និង​ពេល​រាត្រី ស្រា​បៀរ អាន់​ឆ័​រ មាន​គោល​បំណង​ផ្តល់​ជូន​បទ​ពិសោធន៍​បាល់ទះ​ដែល​មាន​លក្ខណៈ​ពិសេស និង​មិន​អាច​បំភ្លេច​បាន​ចំពោះ​មហាជន និង​អ្នកគាំទ្រ​បាល់ទះ​កម្ពុជា ជា​ពិសេស​ជួយ​ពង្រឹង​វិស័យ​បាលទះ​នៅ​កម្ពុជា ។

ចំពោះ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នេរសមុទ្រ​អូរ​ឈើទាល អា​រី​ស្តុ​ន ខេត្ត​ព្រះ​សីហ​នុ  មានការ​ចូលរួម​ពី​ក្រុម​កំពូល​ចំនួន​ប្រាំបី​ក្រុម​មក​ពី​ខេត្តបាត់ដំបង សៀមរាប កំពង់ចាម និង​ខេត្ត​ព្រះ​សីហ​នុ  គេ​បាន​រក​ឃើញ​ក្រុម​ជើងឯក​ចំនួន​3​ក្រុម គឺ​ក្រុម​វិទ្យាល័យ​ហ៊ុន​សែន​ស្មាច់​ដែង  បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្នុង​ក្របខ័ណ្ឌ​ពានរង្វាន់​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ អាន់​ឆ័​រ ដែល​ទទួល​បាន​រង្វាន់​ទឹកប្រាក់​៥.០០០​ដុល្លារ​អា​មេ​រិ​ក​។ ចំពោះ​ជើងឯក​រង​បាន​ទៅ​លើ​ក្រុម​តារា​បាល់ទះ​ទេសចរណ៍ ទទួល​បាន​រង្វាន់​ទឹកប្រាក់​២.០០០​ដុល្លារ​អា​មេ​រិ​ក ចំណែកឯ​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ក្រុម​យុវជន​បាត់ដំបង C និង​ក្រុម Aqua Family Resort​ជាប់​ចំណាត់ថ្នាក់​លេខ​៣​ស្ទួន ទទួល​បាន​រង្វាន់​ទឹកប្រាក់​១.០០០​ដុល្លារ​អា​មេ​រិ​ក ព្រមទាំង​រង្វាន់​ជា​ច្រើន​ផ្សេង​ទៀត សម្រាប់​កីឡាករ​ដែល​ទទួល​ជ័យ​លា​ភី​។