ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្រ​ព​ន្ឋ​អត់មកចូល​ឆ្នាំដុតឆេះហ្មត់ រាលដល់​ផ្ទះ​ម្តាយក្មេក​

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុរស​ជា​ប្តីដោយសារ​តែ​ខឹង​នឹង​ប្រ​ព​ន្ឋ​មិន​ព្រម​មក​ផ្ទះ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ បាន​យក​ភ្លើង​ដុត​ផ្ទះ​ខ្លួនឯង ដែល​ជាប់​គ្នា ​និង​ផ្ទះ​ម្តាយក្មេក​ បណ្តាល​អោយ​ឆេះ​ខ្ទេច ទាំង​២ខ្នង ​មិន​អាចជួយ​បាន​ឡើយ

ខេត្តកំពង់ឆ្នាំង ៖ បុរស​ជា​ប្តីដោយសារ​តែ​ខឹង​នឹង​ប្រ​ព​ន្ឋ​មិន​ព្រម​មក​ផ្ទះ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ បាន​យក​ភ្លើង​ដុត​ផ្ទះ​ខ្លួនឯង ដែល​ជាប់​គ្នា ​និង​ផ្ទះ​ម្តាយក្មេក​ បណ្តាល​អោយ​ឆេះ​ខ្ទេច ទាំង​២ខ្នង ​មិន​អាចជួយ​បាន​ឡើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង ​នៅ​វេលា​ម៉ោង៥ ​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៥ ខែ មេ​សា ឆ្នាំ​២០១៦ នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​ផ្សារ ស្រុក​បរិបូរណ៍​ ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា ជនសង្ស័យដុត​ផ្ទះ​ខ្លួនឯង ​និង​ផ្ទះ​ម្តាយក្មេក មានឈ្មោះ អ៊ុ​ក ភ​ន អាយុ​៣៤ឆ្នាំ ម្តាយក្មេក​មានឈ្មោះ ប៉ិក តុំ អាយុ​៧១​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ។​ ជន​ដៃដល់​បានដុត​ផ្ទះ​ខ្លួនឯង ជា​ផ្ទះ​តូច​មាន​ទំហំ៣​គុណ​និង​៤​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់ ​និង​បាំងជញ្ជាំង​ស្លឹក ដែល​សង់​ជាប់គ្នា​ជាមួយ​ផ្ទះ​ម្តាយក្មេក មាន​ទំហំ​៥​គុណ​និង​៦​ម៉ែត្រ ធ្វើ​ពី​ឈើ ប្រក់និង​បាំងជញ្ជាំង​ស្លឹក បណ្តាល​អោយ ឆេះខ្ទេច​ទាំងស្រុង​ទាំង​ពី​ខ្នង​តែ​ម្តង ។

បើ​តាម​សំដី​របស់ស្ត្រី​ជា​ម្តាយក្មេកបានអោយ​ដឹង​ថា កូនស្រី​គាត់ឈ្មោះ ថ្លាង សុ​គង់ អាយុ​៣១ឆ្នាំ បាន​ទៅ​ធ្វើការ​នៅ​រោងចក្រ នៅ​ខេត្តសៀមរាប ។ មុន​ពេល​កើតហេតុ​ប៉ុន្មាន​ថ្ងៃនេះ គាត់​ឃើញ​កូនប្រសារ​គាត់ បាន​ឈ្លោះ​គ្នា​ជាមួយ​កូនស្រី​គាត់ដែលត្រូវជាប្រពន្ធ តាម​ទូរ​សព្ទ័​ស្ទើរ​រាល់​យប់ ហើយ​ឮ​កូនប្រសា​រថា ចូល​ឆ្នាំនេះ​ត្រូវ​មក​ផ្ទះ បើ​មិន​មក​ទេ នឹង​មានរឿង​ហើយ ។ លុះដល់​ពេល​ចូល​ឆ្នាំ មិន​ឃើញកូនស្រី​គាត់​មកផ្ទះ ​កូនប្រសារ​គាត់​បាន​ដុត​ផ្ទះវា ឆេះរាល​ដល់​ផ្ទះ​គាត់​ឆេះ​ខ្ទេច រូ​ម​ទាំង​ទ្រ​ព្យ​សម្បត្តិ​គាត់​មួយ​ចំនូ​ន​ផង គ្មាន​យក​អ្វីបាន​ឡើយ ។

ស្ត្រី​ជា​ម្តាយ​បាន​បាន​បញ្ជា​ក់ថា ក្រៅពី​ខឹង​នឹង​ប្រ​ព​ន្ឋ​មិន​មក​ផ្ទះ កូនប្រសារ​គាត់​ក៏​បានប្រចណ្ឌប្រ​ព​ន្ឋ​វា​ផង​ដែរ តែ​អ្វី​ដែល​ធ្ងន់​ជាង​នេះ​ទៀត គឺ​ផ្ទះ​មួយ​ខ្នង ដែល​កូនប្រសារ​ដុត​នោះ គាត់​បានលក់​អោយ​គេ ក្នុង​តម្លៃ៤​លាន​រៀល និង​បាន​យក​ប្រាក់​ពី​គេ​រួច​ហើយ រង់​ចាំតែ​គេ​មក​រុះ​យក​តែ​ប៉ុណ្ណោះ ។

បើ​តាម​សំដី​អ្នក​ជិតខាង​បានអោយ​ដឹង​ថា ប្តី​ប្រ​ព​ន្ឋ​ពីរ​នាក់​នេះ ​មិនសូវ​ត្រូវ​គ្នា​ប៉ុន្មាន​ទេ ឈ្លោះ​គ្នាញឹកញាប់​ណាស់ ពេល​ដែល​ប្រ​ព​ន្ឋ​មិន​ទាន់​ចេញ​ទៅ​ធ្វើការ​នៅ​រោងចក្រ ហើយ​បើ​ទោះជា​ខឹង​គ្នា​យ៉ាងណា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​នេះ​គួ​រតែ​មក​មើល​ម្តាយ និងប្តី​ដែរ ។ ទោះ​យ៉ាងណា​ក្រោយ​កើតហេតុ ស​ត្ថ​កិច្ចបាន​ចាប់​ឃាត់ខ្លួន​បុរស​ជា​ប្តី ដើម្បី​កសាង​សំណុំរឿង​តាមផ្លូវ​ចាប់ ៕