ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បៀ​ហ្គា​ឌិន ​អាចបើក​សេវាកម្ម​វិញ​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​អនុញ្ញាត​ឲ្យ​អាជីវកម្ម​បៀ​ហ្គា​ឌិន បើក​ដំណើរ​អាជីវកម្ម​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី​ ៣ ​វិច្ឆិកា​តទៅ​ ។ ការ​អនុញ្ញាត​នេះ​ធ្វើ​ឡើង​តាម​ការ​យល់ព្រម​របស់​ប្រមុខ​រដ្ឋាភិបាល ​។ លោក…

រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​អនុញ្ញាត​ឲ្យ​អាជីវកម្ម​បៀ​ហ្គា​ឌិន បើក​ដំណើរ​អាជីវកម្ម​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី​ ៣ ​វិច្ឆិកា​តទៅ​ ។ ការ​អនុញ្ញាត​នេះ​ធ្វើ​ឡើង​តាម​ការ​យល់ព្រម​របស់​ប្រមុខ​រដ្ឋាភិបាល ​។ លោក ​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ជូនដំណឹង​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ហ្មត់ចត់​បំផុត តាម​គន្លង​ថ្មី​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គូ​វី​ដ​ ១៩ រាប់​តាំងពី​ត្រូវ​បណ្តុះបណ្តាល​អប់រំ​បុគ្គលិក​ឡើង​ទៅ ​។

អាជីវកម្ម​បៀ​ហ្គា​ឌិន ជា​ផ្នែក​មួយ​នៃ​ភោ​ជ​ណី​យ​ដ្ឋា​ន ដែល​បម្រើសេវា​អាហារ ​និង​ភេ​ជ្ជៈ​ពិសេស​គ្រឿង​ស្រវឹង ​។ អតិ​ថ​ជន​របស់​បៀ​ហ្គា​ឌិន​ភាគច្រើន​ជា​បុរស ដែល​បាន​ចូល​ទៅ​កន្លែង​ដែល​មានការ​ប្រគំត​ន្ត្រី នារី​កំដរ និង​គ្រឿង​ស្រវឹង​ក្នុង​ពេល​រាត្រី​នេះ ​។ ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​ ១៩ នៅ​ឆ្នាំ​ ២០២០​ មក បៀ​ហ្គា​ឌិន​បាន​រាប់​ជា​ប្រភេទ​អាជីវកម្ម​មាន​ហានិភ័យ​ខ្ពស់​នៅ​ក្នុង​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​ ១៩ ដោយសារ​នៅ​បៀ​ហ្គា​ឌិន​មានការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន ​។

ម្ចាស់​ជីវ​កម្ម​ និង​អ្នកបម្រើ​ការងារ​ពិសេស​នារី​ភេទ បាន​ត្ងូ​ញ​ត្ងែ​រ​ពី​ផល​ប៉ះពាល់​ជីវភាព​នៅ​ពេល​អាជីវកម្ម​នេះ​បាន​បិទទ្វារ​កន្លង​មក​ ។ បៀ​ហ្គា​ឌិន ជា​ប្រភេទ​អាជីវកម្ម​ដែល​មានការ​រីក​ដុះដាល​ស្ទើរ​គ្រប់កន្លែង​មិន​ថា​ នៅ​ភ្នំពេញ និង​តាម​ខេត្ត​នោះ​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ