ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គួរ​ជ្រើសរើស​វ៉ាលី​ស​ប្រភេទ​ណា​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​លោក​អ្នក ?

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មាន​សន្ទុះ​អភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា ប្រជាជន​ខ្មែរ​មាន​លទ្ធភាព​ធូរធារ​ជាង​មុន មួយ​ចំនួន​មានឱកាស​បាន​ធ្វើ​ដំណើរ​ទៅ​បរទេស​អាច​ជា​ដំណើរ​កម្សាន្ត ឬ​ជា​ការ​បំពេញភារកិច្ច​ការងារ​។

រាជធានី​ភ្នំពេញ ៖ ដោយ​មាន​សន្ទុះ​អភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា ប្រជាជន​ខ្មែរ​មាន​លទ្ធភាព​ធូរធារ​ជាង​មុន មួយ​ចំនួន​មានឱកាស​បាន​ធ្វើ​ដំណើរ​ទៅ​បរទេស​អាច​ជា​ដំណើរ​កម្សាន្ត ឬ​ជា​ការ​បំពេញភារកិច្ច​ការងារ​។ អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន​មានការ​ខ្វល់ខ្វាយ​ក្នុង​ការ​ជ្រើសរើស​វ៉ា​លី​ស​សម្រាប់​ផ្ទុក​សម្ភារ​ធ្វើ​ដំណើរ​របស់​ពួក​គាត់ ។

ការ​ជ្រើសរើស​វ៉ា​លី​ស​ដែល​មិន​សម​ស្រប​នឹង​លក្ខណៈ​នៃ​ការ​ធ្វើ​ដំណើរ​របស់​អ្នក ក៏​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍មិនល្អ ឬ​ខាតបង់​ទ្រព្យសម្បតិ្ត​ផង​ដែរ ។ ម្យ៉ាងវិញទៀត បើសិនជា​អ្នកធ្វើការ​ជ្រើសរើស​ត្រូវ វា​អាច​ធ្វើ​ឱ្យ​អ្នក​កាន់តែ​មាន​ទំនុកចិត្ត និង​អារម្មណ៍​រីករាយ​ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​ក៏​អាច​បង្ហាញ​ស្ទីល​ផ្ទាល់ខ្លួន និង​បង្កើន​ភាព​ទាក់ទាញ​របស់​អ្នក ។

ហាង Central Mall – Phnom Penh សូម​ផ្តល់​បទ​ពិសោធន៍​ខ្លះ​ៗ ដែល​អាច​ជួយ​ឱ្យ​អ្នក​ជ្រើសរើស​វ៉ា​លី​ស​ដែល​សម​ស្រប​នឹង​តម្រូវការ​របស់​លោក​អ្នក ។

មុន​ពេល​ជ្រើសរើស​វ៉ា​លី​ស​សម្រាប់​ការ​ធ្វើ​ដំណើរ អ្នក​គួរ​គិត​ពី​តម្រូវការ​របស់​អ្នកជា​មុន បើសិនជា​អ្នក​ធ្វើ​ដំណើរ​ពីរ​-​បី​ដង​ក្នុង​មួយ​ឆ្នាំ អាច​ជ្រើសរើស​យក​ប្រភេទ​សាច់​ក្រណាត់​ដែល​វា​ជួយ​ឱ្យ​អ្នក​ងាយស្រួល​ក្នុង​ការ​ផ្ទុក​សម្ភារ ។

ប្រសិនបើ​មាន​កត្តា​សំខាន់​ណាមួយ​នៃ​ការ​ធ្វើ​ដំណើរ​របស់​អ្នក តម្រូវ​ឱ្យ​អ្នក​យក​តាម​នូវ​សម្ភារ​ដែល​ងាយ​ប្រេះ​បែក អ្នក​គួរ​ជ្រើសរើស​វ៉ា​លី​ស​ដែល​មាន​ប្រភេទ​ជ័រ​ស្វិត ។

ប្រសិនបើ​ការ​ធ្វើ​ដំណើរ​នោះ​ផ្តោត​សំខាន់​លើ​ទម្ងន់ អ្នក​អាច​ជ្រើស​យក​វ៉ា​លី​ស​ដែល​ជា​ប្រភេទ​សាច់​ក្រណាត់ ឬ​ប្រភេទ​ជ័រ​ស្វិត​ក៏​បាន តែ​ត្រូវ​រើស​យក​វ៉ា​លី​ស​ដែល​មាន​ទំងន់​ស្រាល​ជាង​ធម្មតា ។

សរុបសេចក្តី​ទៅ មិន​ថា​អ្នក​ជ្រើស​យក​វ៉ា​លី​ស​ប្រភេទ​សាច់​ក្រណាត់​ឬ​ប្រភេទ​ជ័រ​ស្វិត  ជម្រើស​ទាំង​ពីរ​សុទ្ធតែ​ជា​ជម្រើស​ល្អ តែ​អ្វី​ដែល​សំខាន់​គឺ​វា​ស្ថិត​នៅ​លើ​តម្រូវការ និង​ស្ទីល​ផ្ទាល់ខ្លួន​របស់​អ្នក ។

ដើម្បី​ទទួល​បាន​វ៉ា​លី​ស ដែល​មាន​ស្លាក​សញ្ញា​ពិតប្រាកដ សូម​អញ្ជើញ​មក​ហាង Central Mall – Phnom Penh យើងខ្ញុំ​ដែល​មាន​ដាក់​លក់​វ៉ា​លី​ស​ជា​ច្រើន​ម៉ាក​ដូច​ជា Samsonite  American Tourister  Vixtorinox.​។ សូម​ធានា​ថា ម៉ាក​ដែល​យើង​នាំ​ចូល​សុទ្ធ​សឹង​ជា​ម៉ាក​ដែល​មានគុណ​ភាពល្អ និង​មាន​ផ្តល់​នូវ​សេវា​ធានា​រ៉ាប់រង​លើ​វ៉ា​លី​ស​ដែល​លោក​អ្នក​អញ្ជើញ​ទិញ​ពី​ហាង​យើងខ្ញុំ ។

ហាង Central Mall – Phnom Penh មា​នទី​តាំងនៅ​កាច់ជ្រុង​ខាងលិច​ផ្សារ​ធំ​ថ្មី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០២៣ ៩៦៦ ៣០០ ។

Central Mall – Phnom Penh សូម​គោរព​ជូនពរ​អតិថិជន​ទាំងអស់ ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ ។