ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករក​របរ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​សៀមរាប​ត្រេកអរ​ការ​បើក​ប្រទេស​ឡើង​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទោះបី​ខេត្ត​សៀម​រាប មិន​ទាន់​បើក​ទទួល​ស្វាគមន៍​អ្នកទេសចរ​បរទេស​នៅ​ក្នុង​ជំ​ហ៊ាន​ដំបូង​នេះ​ក្តី តែ​ការ​ប្រកាស​បើក​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ​របស់​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​ជា​ច្រើន​នៅ​លើ​ទឹកដី​អង្គរ​អបអរសាទរ​ ។ លោក ​ជា ពិសិដ្ឋ…

រាជធានីភ្នំពេញ ៖ ទោះបី​ខេត្ត​សៀម​រាប មិន​ទាន់​បើក​ទទួល​ស្វាគមន៍​អ្នកទេសចរ​បរទេស​នៅ​ក្នុង​ជំ​ហ៊ាន​ដំបូង​នេះ​ក្តី តែ​ការ​ប្រកាស​បើក​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ​របស់​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​ជា​ច្រើន​នៅ​លើ​ទឹកដី​អង្គរ​អបអរសាទរ​ ។ លោក ​ជា ពិសិដ្ឋ ម្ចាស់​ភោជនីយដ្ឋាន​រា​តា​អង្គរ​នៅ​ក្រុង​សៀមរាប បាន​បង្ហាញ​នូវ​ការ​សប្បាយ​រីករាយ​ និង​សាទរ​ចំពោះ​ការ​សម្រេច​បើក​សកម្មភាព​ក្នុង​ប្រទេស​ទ្បើ​ង​វិញ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​ លោក​ថា ការ​សម្រេច​បើក​ប្រទេស​ទ្បើ​ង​វិញ​លើ​គ្រប់​វិ​ស​យ័​នោះ គឺជា​ដំណឹង​ដ៏​សែន​រីករាយ​មួយ​សម្រាប់​សេវាករ​ទេសចរ​ និង​ប្រតិបត្តិ​ករ​ទេសចរ​ទូ​ទាំង​ប្រទេស សំខាន់​នៅ​ខេត្តសៀមរាប​ ។

អាជីវករ​រូប​នេះ​លើក​ឡើង​បន្ត​ថា ការ​បើក​ប្រទេស​ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ទ្បើ​ង​វិញ ទោះជា​ក្នុង​លក្ខខណ្ឌ​ខ្លះ​ក៏​ដោយ​ចុះ ក្រុម​អ្នក រក​ទទួលទាន​ក្នុង​វិស័យ​ទេសចរណ៍ នឹង​ខិតខំ​ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​ទាំង​អស់នោះ ព្រោះថា ​ប្រទេស​ជិតខាង​កម្ពុជា​ក៏​បាន​ប្រកាស​បើក​ដូច​គ្នា​និង​មាន​លក្ខខណ្ឌ​ប្រហាក់ប្រហែល​នេះ​ដែរ​ ។

យ៉ាងណា​ក៏​ដោយ​លោក ជា ពិសិដ្ឋ បាន​សំណូមពរ​មួយ​ចំនួន​ផង​ដែរ​នៅ​ក្នុង​ដំណើរការ​បើក​សាកល្បង​នេះ សំខាន់​លោក​ចង់​ឲ្យ​មានការ​បន្ធូរបន្ថយ​ព​ន្ធ​សម្រាប់​សេវាកម្ម អាជីវកម្ម​ទេសចរណ៍ ព្រោះថា​សេវាកម្ម​នេះបាន​រង​ការ​ខាតបង់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​រាល​ត្បា​ត​ជំងឺ​កូ​វី​ដ ​១៩ ​នោះ ។ ​លោក​សំណូមពរ​ឲ្យ​មានការ​បន្ធូរបន្ថយ​សម្រាប់​ការ​ស្នើ​សុំ​បន្ត​អាជ្ញា​ប​ណ្ណ័​អាជីវកម្ម​ផង​ដែរ ដើម្បី​បង្ក​លទ្ធភាព​នៃ​ការ​ប្រឹង​ងើប​ទ្បើ​ង​វិញ​នោះ ព្រោះថា ​សេវាកម្ម​អាហារ​នេះ​បាន​ខាតបង់​យូរហើយ ពិសេស​គ្រប់​គ្នា​នៅ​ជាប់ជំពាក់​បំណុល​ធនាគារ​ទៀត​ផង ​។

កម្ពុជា​បាន​ប្រកាស​ទទួលភ្ញៀវ​ទេសចរ​វ៉ាក់សាំង​ក្នុង​ជំ​ហ៊ាន​ដំបូង ​គឺ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ និង​កោះកុង​ ដែល​បន្ទាប់​មក​ទៀត​អាច​នៅ​សៀមរាប ​និង​ភ្នំពេញ​ ។ នៅ​ព្រឹក​ថ្ងៃ​ទី​ ១ ខែវិច្ឆិកា ឆ្នាំ ​២០២១ ​នេះ ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​បើក​ប្រទេស​លើ​គ្រប់​វិស័យ​ចាប់ពី​នេះ​ទៅ​ផង​ដែរ នៅ​ក្នុង​នោះ​សម្តេច​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដើរ​កម្សាន្ត​ដែល​ជា​ផ្នែក​សំខាន់​នៅ​ក្នុង​ការ​ស្តារ​វិស័យ​ទេសចរណ៍​និង​សេវាកម្ម​ឡើង​វិញ​ ។

កន្លង​មក​ប្រធាន​សមាគម​ទេសចរ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ពេល​ជំងឺ​កូ​វី​ដ ១៩ រាតត្បាត​កន្លង​មកនេះ បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរ​នៅ​កម្ពុជា​ប្រមាណ​ជាង ៧០០ ក្រុមហ៊ុន​បិទទ្វារ ។ ទន្ទឹម​នោះ​បុគ្គលិក​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរ​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​កាត់​រំសាយ ហើយ​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ប្រមាណ ៦ ម៉ឺន​នាក់ ទៅ​ប្រកប​កិច្ច​កិច្ចការ​ផ្សេង ។

លោកស្រី ឆាយ សី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរ​កម្ពុជា បាន​លើក​ឡើង​ថា ​ការ​បើក​ដំណើរការ​ទេសចរណ៍​អន្តរជាតិ​ឡើង​វិញ នឹង​ជួយ​ឱ្យ​អាជីវកម្ម​ដែល​បិទទ្វារ និង​ផ្អាក​ដំណើរ​មាន​សកម្មភាព​ឡើង​វិញ ហើយ​បុគ្គលិកនឹង​ចូល​មក​កាន់​កន្លែង​ការងារ​វិញ​ជាមួយនឹង​ប្រាក់​ចំណូល​សម្រាប់​ចិញ្ចឹម​គ្រួសារ​ ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ