ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសចរណ៍​ផ្ទៃក្នុង​កើន​៤ ​ដង​ក្នុង​រយៈ​ចុង​ក្រោយ​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ បើ​ប្រៀបធៀប​ត្រឹម​ខែកញ្ញា ​មក​ខែតុលា ​កំណើន​ទេសចរ​ក្នុងស្រុក​កើនឡើង​បួន​ដង ដែល​ជា​សញ្ញា​វិជ្ជមាន​មួយ​នៅ​ពេល​កម្ពុជា​បើក​ប្រទេស​ឡើង​វិញ​នោះ ​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោ​ង ខុន…

រាជធានី​ភ្នំពេញ ​៖​ បើ​ប្រៀបធៀប​ត្រឹម​ខែកញ្ញា ​មក​ខែតុលា ​កំណើន​ទេសចរ​ក្នុងស្រុក​កើនឡើង​បួន​ដង ដែល​ជា​សញ្ញា​វិជ្ជមាន​មួយ​នៅ​ពេល​កម្ពុជា​បើក​ប្រទេស​ឡើង​វិញ​នោះ ​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោ​ង ខុន បាន​បញ្ជាក់​ដឹង​ថា រយៈពេល ​៣ ​ថ្ងៃ ចាប់ ពី​ថ្ងៃ​ទី ​២៩-៣១ ខែតុលា ឆ្នាំ​ ២០២១ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ១៩៣,៤១៧ នាក់ កើនឡើង ៣៨.២៨% ធៀប​នឹង​ចុង​ស​ប្តា​ហ៍​ទី ​៣ ​នៃ​ខែតុលា ​។

លោក​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​សរុប​ទាំងនោះ​មាន​ភ្ញៀវ​ជាតិ ១៨៨,៤៧២ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៤,៩៤៥ នាក់​ ។ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ផ្ទៃក្នុង​នៅ​ចុង​ស​ប្ដា​ហ៍​ទី​ ៤​ នៃ​ខែតុលា​នេះ គឺ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ។ «រយៈពេល​ពេញ​មួយ​ខែតុលា ឆ្នាំ​ ២០២១ ភ្ញៀវ​សរុប​ដែល​បាន​ចេញ​ដើរ​កម្សាន្ត​មាន​ចំនួន ១,៤៨៣,០៩៩ នាក់ កើនឡើង ៤០៣.១៦% ពោល​គឺ​កើនឡើង​ប្រមាណ ​៤ ​ដង ធៀប​នឹង​ខែកញ្ញា​កន្លង​មក​» នេះ​ជា​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​ទេសចរ​ណ៍ ។

គោលដៅ​ទេសចរណ៍​សំខាន់​ៗ​ក្នុង​ខែតុលា ខេត្តកំពត ខេត្ត​ព្រះ​សីហ​នុ កែប ភ្នំពេញ ពោធិ៍សាត់ សៀមរាប បាត់ដំបង និង​កំពង់​ចាម​ ។ ក្នុង​ចំណោម​គោលដៅ​ទាំងនេះ​ខេត្ត​ជាប់​សមុទ្រ​មានខេត្តកំ​ពត ព្រះ​សីហ​នុ​ និង​កែប ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាងគេ​។ ជា​ការ​កត់សម្គាល់​នៅ​ចុងខែ​វិច្ឆិកា​នេះ​កម្ពុជា​ផ្តើម​ទទួល​អ្នកទេសចរ​បរទេស​ដែល​បាន​ចាក់​វា់ក់​សាំង​ហើយ​ឲ្យ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ និង​កោះកុង ​។

ការ​បើក​ទេ​ចរណ៍​ឡើង​វិញ​របស់​កម្ពុជា​បាន​ដាក់​ចេញ​នូវ នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​រអប្បបរមា (SOP) និងវិធាន​សុវត្ថិភាព​ទេសចរណ៍ និង SOP ដើម្បី​ឲ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​អនុវត្ត​ក្នុង​ការ​បង្ការ​ជំងឺ​កូ​វី​ដ​ ១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ