ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកវិទ្យា​ជា​ឧបសគ្គ​ដល់​ការ​សន្សំ​ប្រាក់​នៅ​ធនាគារ​តាម​ជនបទ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​មើលឃើញ​ថា ​បច្ចេក​ទ​វិទ្យា​ជាមួយ​ឧស​គ្គ​មួយ​រាំងស្ទះ​ដល់​ការ​សន្សំ​ប្រាក់​នៅ​តាម​ធន​គារ​របស់​ប្រជាពលរដ្ឋ​នៅ​ជនបទ​ ។ លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​មើលឃើញ​ថា…

រាជធានី​ភ្នំពេញ ៖ មានការ​មើលឃើញ​ថា ​បច្ចេក​ទ​វិទ្យា​ជាមួយ​ឧស​គ្គ​មួយ​រាំងស្ទះ​ដល់​ការ​សន្សំ​ប្រាក់​នៅ​តាម​ធន​គារ​របស់​ប្រជាពលរដ្ឋ​នៅ​ជនបទ​ ។ លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​មើលឃើញ​ថា មក​ដល់​សម័យ​ឌី​ជី​ថ​ល​ឬ សម័យ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ គេ​មើលឃើញ​ថា ​មានការ​កើនឡើង​ច្រើន អ្នក​ដែល​បាន​បើក​គណនី​នៅ​គ្រឹះស្ថាន​ធនាគារ ​និង​ហិរញ្ញវត្ថុ ប៉ុន្តែ​វា​មិនមែន​ជា​ការ​ដាក់​ប្រាក់​សន្សំ​នោះ​ទេ វាជា​ប្រាក់​ចរន្ត​របស់​គាត់​ ។

លោក​បាន​លើក​ឡើង​ដូច្នេះ ​«​សម្រាប់​ខ្ញុំ​មើលឃើញ​ថា ភាគច្រើន​នៅ​ទីប្រជុំជន​ដែល​គាត់​បើក​គណនី​នៅ​ធនាគារ​មាន​ច្រើន​ ។ តែ​នៅ​តាម​ទី​ជនបទ​ការ​ដាក់​ប្រាក​សន្សំ​ ឬ​បើក​គណនី​ចរន្ត​នៅ​តាម​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​មិន​ទាន់​មាន​ច្រើន​នោះ​ទេ ដោយសារ​ពួក​គាត់​មិន​ទាន់​ចេះ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​» ​។

អ្នក​ហិរញ្ញវត្ថុ​ចង់​ឃើញ​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង ពី​ការ​ដាក់​ប្រាក់​សន្សំ​ ឬ​បើក​គណនី​ចរន្ត​នៅ​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អាច​ទទួល​បានការ​ប្រាក់​តិចតួច​ដែរ ។ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​ក្រោយ​រាជរដ្ឋាភិបាល​នឹង​រៀបចំ​បោះ​ប័ណ្ណបំណុល ប្រការ​នេះ​ជា​ចំណុច​ល្អ​មួយទៀត​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​លទ្ធភាព​អាច​ឱ្យ​រដ្ឋ​ខ្ចីប្រាក់​តាម​រយៈ​ការ​ទិញ​សញ្ញាប័ណ្ណ​បំណុល​របស់​រដ្ឋ ដើម្បី​ឱ្យ​រដ្ឋ​មាន​លទ្ធភាព​យក​ប្រាក់​នេះ​ទៅ​អភិវឌ្ឍន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ហើយ​ផ្តល់​ការ​ប្រាក់​ដល់​ប្រជាពលរដ្ឋ​វិញ​។ លោក​នោះ​ក៍​ជា​ផ្នែក​សំខាន់​ក្នុង​ការ​ជំរុញ​សកម្មភាព​សន្សំ​ប្រាក់​របស់​ពលរដ្ឋ​ដែរ ​។

ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ទិវា​សន្សំ​ប្រាក់​អាស៊ាន​នៅ​ថ្ងៃ​ទី​ ៣១ ​តុលា​ឆ្នាំ ​២០២១ ​នេះ​លើក​ឡើង​ថា ​ការ​សន្សំ​ពិតជា​មាន​សារៈសំ ខាន់​ក្នុង​ការ​បង្កើន​ទ្រព្យសម្បត្តិ និង​ធានា​ពី​ស្ថិរភាព​ផ្នែក​ហិរញ្ញវត្ថុ​គ្រួសារ​សម្រាប់​មនុស្ស​គ្រប់​រូប ​។ ការ​សន្សំ​អាច​ជួយ​យើង​ឱ្យ​បង្គរប្រាក់​បម្រុង​ទុកជា​ប្រចាំ​សម្រាប់​បំពេញតម្រូវការ​ជា​បន្ទាន់ បង្កើត ឬ ពង្រីក​អាជីវកម្ម សម្រេច​គោលដៅ​ផ្នែក​ហិរញ្ញវត្ថុ និង​ដោះស្រាយ​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ដែល​កើតឡើង​ជាយថាហេតុ នៅ​ពេល​អនាគត​។ ការ​ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​ឲ្យ​បាន​ត្រឹមត្រូវ អាច​ជួយ​ឲ្យ​យើង​មាន​ភាព​ឆ្លាត​វ័យ​ក្នុង​ការ​សម្រេចចិត្ត​លើ​ការ​ចំណាយ រក្សា​ការ​ចំណាយ​ឱ្យ​តិច​ជាង​ចំណូល និង​មាន​ទម្លាប់​ក្នុង​ការ​សន្សំ​ជា​ប្រចាំ ​។

ឧកញ៉ា​ លឹ​ម ​ហេង វាយតម្លៃ​ថា ​«​ខ្ញុំ​គិត​ថា​ទៅ​ថ្ងៃ​អនាគត់​នឹង​ពលរដ្ឋ​នឹង​មានការ​ប្រើប្រាស់​បច្ចេកវិទ្យា​ច្រើន ​។ ​ខ្ញុំ​ឃើញ​ថា ​មនុស្ស​វ័យចាស់​ឥឡូវ​គាត់​ចេះ​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​បាន គាត់​អាច​បើក​គណនី​នៅ​តាម​ធនាគារ​បាន ហើយ​យើង​អាច​ផ្ទេរ​ប្រាក់​តាម​ទូរស័ព្ទ​ដៃ​ពី​គណនី​មួយ​ទៅ​គណនី​ផ្សេង​មួយទៀត​បាន និង​ជួយ​ជំរុញ​ដល់​ពលរដ្ឋ​ឱ្យ​បើក​គណនី​បាន​កាន់តែ​ច្រើន​ថែម​ទៀត​នៅ​ទូ​ទាំង​ប្រទេស​នា​ពេល​ខាង​មុខ​» ​។

ទោះ​យ៉ាងណា​ការ​រីក​ចម្រើន​វិស័យ​ធនាគារ​បាន​ជួយ​សម្រួល​ដល់​ការ​សន្សំ ការ​ប្រើ​ប្រាក់​ថវិកា និង​ទុកដាក់​ថវិកា​ដល់​ពលរដ្ឋ​កាន់តែ​ងាយស្រួល​ចំ​ពេញ​ពេលវេលា​តែ​ពលរដ្ឋ​នៅ​ជនបទ​ជា​ច្រើន​ត្រូវ​គេ​ដឹង​ថា​មាន​ទម្លាប់​ទុកដាក់​លុយ​នៅ​ជាប់​ខ្លួន​នៅឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ