ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០ ​ខែ​កម្ពុជា​នាំ​ចេញ​កសិផល​បាន​ជាង ​៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ រយៈពេល​ ១០ ​ខែ ឆ្នាំ ​២០២១ ​នេះ ការ​នាំ​ចេញ​កសិផល​របស់​កម្ពុជា​ទៅ​ក្រៅប្រទេស មាន​បរិមាណ​សរុប​ចំនួន​ជាង…

រាជធានី​ភ្នំពេញ ​៖ រយៈពេល​ ១០ ​ខែ ឆ្នាំ ​២០២១ ​នេះ ការ​នាំ​ចេញ​កសិផល​របស់​កម្ពុជា​ទៅ​ក្រៅប្រទេស មាន​បរិមាណ​សរុប​ចំនួន​ជាង ៦ ​លាន​ ៣៦ ​ម៉ឺន​តោន បើ​គិត​ជា​ប្រាក់​ទទួល​បាន​ជាង ៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​ ការ​នាំ​ចេញ​កសិក​ផល​កម្ពុជា​ក្នុង​បរិមាណ​ខាងលើ​មាន​កំណើន ចំនួន ២,៩​ លាន​តោន​ស្មើនឹង ៨៧,៥៣% ​។​ កសិផល​ទាំងនោះ​បាន​នាំ​ទៅ​កាន់​ទិស​ដៅ ៦៨ ​។

របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​បញ្ជាក់​ថា កសិផល​នាំ​ចេញ មាន​ស្រូវ​អង្ករ​ និង​ផលិតផល​ក្រៅពី​ស្រូវ​អង្ករ ដូច​ជា​ដំឡូង​មី ស្វាយ ចេក ម្រេច​ជាដើម ​។ ​បរិមាណ​នាំ​ចេញ​អង្ករ​មាន​ចំនួន ៤៦០.១៦៩ តោន មានការ​ថយ​ចុះ​ជាង​១៤,២០% បើ​ធៀប​នឹង​បរិមាណ​នាំ​ចេញ​ក្នុង​រយៈពេល ​១០ ​ខែ​ឆ្នាំ ​២០២០ ​។ ចំពោះ​ការ​នាំ​ចេញ​ស្រូវ មាន​ចំនួន ២,៦​ លាន​តោន នាំ​ទៅ​កាន់​ប្រទេស​វៀតណាម (​មាន​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​ចំនួន ១, ៦ ​លាន​តោន​) ដែល​មានការ​កើនឡើង ​៨៦,៣៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ ​២០២០ ដែល​មាន​ចំនួន ១, ៤ ​លាន​តោន ​។

ចំណែក​ការ​នាំ​ចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ មាន​ចំនួន ៤, ២​លាន​លាន​តោន កើនឡើង​ ៤៧,៧២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ​២០២០ ដែល​មាន​ចំនួន ២, ៨​ លាន តោន មាន​ដូច​ជា ចំណិត​ដំឡូង​មី​ក្រៀម​មាន​ចំនួន ១, ៣ ​លាន ដំឡូង​មី​ស្រស់​មាន​ចំនួន ៧៤៣. ៧២០ តោន ម្ស៉ៅ​ដំឡូង​មី​មាន​ចំនួន ២៦. ៩៧១ តោន កាក​សំណល់​ដំឡូង​មី​មាន​ចំនួន ៧. ២៩៦ តោន គ្រាប់ស្វាយ ចន្ទី​មាន​ចំនួន ៩១៤. ៧៩៥ ​តោន ផ្លែ​ចេក​ស្រស់​មាន​ចំនួន ៣៦៩. ៤៣១​ តោន​ផ្លែ​ក្រូចថ្លុង​មាន​ចំនួន ៣៤. ៩១៨​ តោន ជាដើម ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ