ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកសមុទ្រ​នៅ​កែប​វិល​ទៅ​រក​ធម្មតា ខណៈ​មនុស្ស​នៅ​តែ​ខ្លាច

8 ឆ្នាំ មុន

តាម​សេចក្តីរាយការណ៍​ពី​ខេត្ត​កែប​នា​ព្រឹក​ថ្ងៃ​ទី​៣ មេ​សា អំពី​បាតុភូត​ទឹកសមុទ្រ​នៅ​ឆ្នេរកែប ដែល​មុន​នេះ​បាន​ប្រែ​ទៅ​ជា​ពណ៌​បៃតង​ឫ​ត្រួយ​ចេក​ដ៏​ចម្លែក​គួរ​ឱ្យ​ខ្លាច​នោះ ពេល​នេះ​ស្ថានភាព​ទឹកសមុទ្រ​បាន​វិល​មក​ជា​ពណ៌​ធម្មតា​វិញ​ហើយ

ខេត្ត​កែប ៖ តាម​សេចក្តីរាយការណ៍​ពី​ខេត្ត​កែប​នា​ព្រឹក​ថ្ងៃ​ទី​៣ មេ​សា អំពី​បាតុភូត​ទឹកសមុទ្រ​នៅ​ឆ្នេរកែប ដែល​មុន​នេះ​បាន​ប្រែ​ទៅ​ជា​ពណ៌​បៃតង​ឫ​ត្រួយ​ចេក​ដ៏​ចម្លែក​គួរ​ឱ្យ​ខ្លាច​នោះ ពេល​នេះ​ស្ថានភាព​ទឹកសមុទ្រ​បាន​វិល​មក​ជា​ពណ៌​ធម្មតា​វិញ​ហើយ ។ ទោះបីជា​បែប​ណា នៅ​តាមតំបន់ឆ្នេរ​ខ្សាច់​កន្លែង​លេង​ទឹក អាជ្ញាធរ​បាន​បិទ​បំរាម​មិន​ទាន់​អនុញ្ញាត​ឲ្យ​សា​ធា​ណៈ​ជន និង​ភ្ញៀវ​ទេសចរណ៍​ចុះ​ហែល​ទឹក​លេង​នោះ​ទេ ដោយ​រង់ចាំ​ល​ទ្ឋ​ផល​ក្នុង​ការ​យក​ទឹក និង​មច្ឆា​សមុទ្រ​ដែល​ងាប់​ទៅ​ពិសោធន៍ អោយ​បាន​ច្បាស់លាស់​សិន ដែល​ការងារ​នេះ​ស្ថិត​នៅ​ក្នុង​ចំណាត់ការ​របស់​ក្រសួងបរិស្ថាន​នៅឡើយ ។

ក្រុម​អាជីវករ អ្នកលក់​ម្ហូបអាហារ​គ្រឿង​សមុទ្រ ក៍​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ប្រកាស​ឲ្យ​ផ្អាក​ការ​លក់​ជូន​ភ្ញៀវ​ដែរ ព្រោះ​ស្ថិត​ក្នុង​ការ​ប្រយ័ត្នប្រយែង ដើម្បី​ចៀសវាង​បាតុភាព​អាក្រក់​ណាមួយ​កើតឡើង ។ ចំពោះ​ស្ថានភាព​ភ្ញៀវ​ទេសចរណ៍ ពិសេស​អ្នក​ទេសចរណ៍​ជាតិ​ដែល​ចូល​មក​លេង​លំហែកាយ តាម​ឆ្នេរកែប​នៅ​ថ្ងៃ​៣ មេ​សា គេ​ពុំ​ទាន់​ឃើញ​មាន​ភ្ញៀវ​ចូល​មក​ច្រើន​ដូច​កាលពី​រសៀល​ថ្ងៃ​២ មេ​សា នោះ​ទេ គឺ​មាន​ចំនួន​តិចតួច​បំផុត ។ ទំនង​ភ្ញៀវ​ដែល​មិន​បានដឹង​ពី​ព័ត៌មាន​នេះ បើ​ដឹង​ប្រហែលជា​គេ​មិន​ទៅ​ទេ ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២ មេ​សា ក្រសួងបរិស្ថាន​បាន​ប្រកាស​ដល់​សាធារណជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា នា​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​ទទួល​សេចក្ដីរាយការណ៍​អំពី​បញ្ហា​ទឹកសមុទ្រ​ប្រែ​ពណ៌​ទៅ​ជា​បៃតង​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​និង​ដង​យក​សំណាក​ទឹកសមុទ្រ​នោះ មក​វិភាគ​នៅ​មន្ទីរពិសោធន៍​កាលពី​ថ្ងៃ​ទី​២ មេ​សា ឆ្នាំ​២០១៦ ។ ជា​ការ​សន្និដ្ឋាន​បឋម បញ្ហា​ទឺ​ក​សមុទ្រ​ប្រែ​ពណ៌​ទៅ​ជា​បៃតង​នេះ គឺ​បណ្ដាល​មក​ពី​ការ​កើនឡើង​នូវ​កម្រិត​ជាតិ​ស្លែ​ខុស​ពី​ប្រក្រតី ដែល​អាច​បណ្ដាល​ឱ្យ​ប៉ះ​ណា​ល់​ដល់​សុខភាព​មនុស្ស និង​សត្វ ។

អាស្រ័យ​ហេតុនេះ ក្រសួងបរិស្ថាន​សូម​អំពាវនាវ​ដល់​សាធារណជន​គ្រប់​រូប ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​សមុទ្រ​ខេត្ត​កែប និង​ភ្ញៀវ​ទេសចរណ៍ ដែល​អញ្ជើញ​ទៅ​កំសាន្ត​នៅ​តំបន់ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​កែប មេត្តា​ប្រុង​ប្រយ័ត្ត ដោយ​គួរ​ផ្អាក​ការ​ចុះ​ងូតទឹក​សមុទ្រ​កំសាន្ត និង​បរិភោគ​គ្រឿង​សមុទ្រ ដែល​ត្រូវ​បាន​នេសាទ​ពី​តំបន់​ដែល​កំពុង​កើត​មាន​បញ្ហា​នេះ​មួយ​រយៈ​ខ្លី ។

តាម​ការ​កត់សម្គាល់ រហូត​មក​ដល់​ថ្ងៃ​៣ មេ​សា ការ​ធ្វើ​ពិសោធន៍​របស់​ក្រសួងបរិស្ថាន ស្ដី​ពី​រឿង​ទឹកសមុទ្រ​ប្រែ​ពណ៌​នេះ មិន​ទាន់​ត្រូវ​បានប្រកាស​ជូនដំណឹង​បែប​ណា​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​នេះ

ព័ត៌មាន​ចុង​ក្រោយ

លោក សៅ សុភាព នាយខុទ្ទកាល័យ និង​ជា​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន មាន​ប្រសាសន៍​នា​ល្ងាច​ថ្ងៃ​ទី​៣ មេ​សា ថា បាតុភូត​ធម្មជាតិ​ដែល​បាន​កើតឡើង​នេះ មិន​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ ដូច​ពាក្យ​ច​ចាម​អា​រ៉ា​ម​នោះ​ឡើយ ។ លោក​ថា ស្ថានភាព​នេះ​២​ទៅ​៣​ថ្ងៃ​ទៀត នឹង​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​ហើយ ក៏​អាច​ទៅ​កម្សាន្ត​បាន​ផង​ដែរ ។ លោក​បាន​ប្រៀបធៀប​ការ​ប្រែ​ពណ៌​ទឹកសមុទ្រ​ទៅ​ជា​ពណ៌​បៃតង​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ នៅ​បឹង​យក្ស​ឡោម​ក៏​មាន​ស្ថានភាព​ដូច​គ្នា​នេះ​ដែរ ដែល​ប្រការ​នេះ​ដោយសារ​កំណើន​ស្លែ កើនឡើង​ពេល​មាន​អាកាសធាតុ​ក្តៅ​ទើប​ធ្វើ​ឱ្យ​ទឹក​ឡើង​ពណ៌​បៃតង ។

ក្រុម​អាជីវករ​អ្នកលក់​ម្ហូបអាហារ​គ្រឿង​សមុទ្រ ក៏​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ប្រកាស​ឲ្យ​ផ្អាក​លក់​ជូន​ភ្ញៀវ​ពិសា​រដែរ  រីឯ​ស្ថានភាព​ភ្ញៀវ​ដែល​ចូល​មក​លេង​កម្សាន្ត​នា​ថ្ងៃនេះ ចាប់ពី​ម៉ោង​៦​និង​៣០​នាទី​មក​ដល់​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ មេ​សា នេះ គេ​ពុំ​ទាន់​ឃើញ​មាន​ភ្ញៀវ​ចូល​មក​ច្រើន​ដូច​កាលពី​រសៀល​ម្សិលមិញ​នោះ​ទេ មាន​តិចតួច​។

ជុំវិញ​បាតុភូត​លើ​ផ្ទៃ​ទឹកសមុទ្រ ក្រសួងបរិស្ថាន​បាន​យក​ទៅ​ធ្វើការ​ពិសោធន៍​រក​ប្រភព និង​មូលហេតុ​នោះ ពុំ​ទាន់​មាន​ប្រភព​ខាងលើ​ផ្តល់​ព័ត៌មាន​ជាក់លាក់​អំពី​លទ្ធផល​ថា មក​ពី​មូលហេតុ​អ្វី​នោះ​នៅឡើយ​ទេ​៕