ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

KhmerSME ជួយពង្រីកសកម្មភាពអាជីវកម្មសហគ្រាសធុនតូច និងមធ្យម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គេហទំព័រ  KhmerSME គឺជាថ្នាលព័ត៌មានឌីជីថល បង្កើតឡើងសម្រាប់ សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីអាចស្វែងរកព័ត៌មាននៅកន្លែងតែមួយ…

រាជធានីភ្នំពេញ ៖ គេហទំព័រ  KhmerSME គឺជាថ្នាលព័ត៌មានឌីជីថល បង្កើតឡើងសម្រាប់ សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីអាចស្វែងរកព័ត៌មាននៅកន្លែងតែមួយ ព័ត៌មាន ផ្នែកច្បាប់ លិខិតបទដ្ឋានគតិយុត្តិ បណ្តាញអាជីវកម្ម ហិរញ្ញប្បទាន ការបណ្តុះបណ្តាល បច្ចេកទេស និងការចាប់ផ្តើមអាជីវកម្មថ្មី ។ ក្រុមហ៊ុន សហគ្រាស នឹងអាចពង្រឹងសមត្ថភាព ខ្លួន និងពង្រីកវិមាត្រធុរកិច្ចរបស់ខ្លួនក្នុងការផលិត និងផ្តល់សេវាកម្ម ប្រកបទៅដោយការ ប្រកួតប្រជែងខ្ពស់ ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ បានដាក់ឱ្យដំណើរ  ។ សហគ្រាសធុនមីក្រូ តូច និងមធ្យម មានចំនួនប្រមាណជា ៥១២.៧៧០ មូលដ្ឋាន ក្នុងនោះ សហគ្រាសធុនមីក្រូ ចំនួន ៥០១.៦១១ មូលដ្ឋាន និងសហគ្រាសធុនតូច និងមធ្យមមាន ចំនួន ១១.២៩៩ មូលដ្ឋាន ។ សហគ្រាសទំាងនោះភាគច្រើនបាននឹងកំពុងដំណើរការ ប្រតិបត្តិកា រអាជីវកម្ម ផលិតកម្ម និងសេវាកម្មនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រុងដែលមាន សកម្មភាពសេដ្ឋកិច្ច ។

លោក ហ៊ត ផេង អគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម ក្រសួងឧស្សាហកម្ម លើកឡើងថា ក្នុងចំណោមសហគ្រាសទំាងនោះភាគច្រើនស្ថិតនៅខាងក្រៅប្រព័ន្ធ មិនទាន់ បានចុះបញ្ជីជាផ្លូវការ និងពុំមានស្ថិតិជាផ្លូវការច្បាស់លាស់នៅឡើយនោះទេ ដែលជាបញ្ហា ចម្បងក្នុងការគ្រប់គ្រង ការរៀបចំគោលនយោបាយ ការអភិវឌ្ឍ ការបណ្តុះបណ្តាលអំពីវិទ្យា សាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងការទទួលបានព័ត៌មានផ្សេងៗពាក់ព័ន្ធនិងការធ្វើធុរកិច្ច ។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ មានប្រសាសន៍ថា ក្រសួងនឹងបន្តជំរុញដំណើរការកសាង ប្រព័ន្ធអេកូឡូស៊ីថ្នាលបណ្តុះអាជីវកម្មបច្ចេកវិទ្យា និងកម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្ម នៅកម្ពុជាឱ្យមានវិសាលភាពទូលំទូលាយ ។ បន្ទាប់ពីបានតភ្ជាប់ប្រព័ន្ធ SME Online Registration ទៅនឹងប្រព័ន្ធថ្នាលបច្ចេកវិទ្យា  CamDX រួចមកកាលពីថ្ងៃទី ១ ខែកញ្ញា ២០២១ កន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធ នេះសម្រាប់ឱ្យសហគ្រាសធ្វើការចុះបញ្ជីតាមប្រព័ន្ធអនឡាញទំាងអស់ ។

លោកបានបញ្ជាក់ថា KhmerSME នេះគឺមានលក្ខណៈស្រប និងគំាំទ្រដល់ផែនការ យុទ្ធសាស្ត្រ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដូចជា យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នំា២០១៩ ២០២៣ គោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នំា ២០១៥ ២០២៥ សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍សហ គ្រាសធុនតូច និងមធ្យម ឆ្នំា ២០២២ ២០២៦ ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពពុជា ២០៣០ និងផែនទីបង្ហាញផ្លូវ សេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មអេឡិច ត្រូនិក ជាដើមដែលមានគោលដៅបន្តនិងពង្រឹងការអភិវឌ្ឍធនធានមនុស្ស ការធ្វើធុរកិច្ច ការលើកកម្ពស់ផលិតផល គំនិតច្នៃប្រឌិត ស្របតាមនិន្នាការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា សកលនិងក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ ដើម្បីចូលរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ