ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​! ហេង ស្រី​ពេជ្រ អំពាវនាវ​សុំ​ឱ្យ​សមត្ថកិច្ច​វែង​មុខ​ឃាត​.​ករ​ដែល​ស​ម្លា​.​ប់​ប្អូន​ខ្លួន

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង ហេង ស្រី​ពេជ្រ បាន​ប្រកាស​ស្វែងរក​យុត្តិធម៌ និង​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ស្វែង​រកមុខ​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​ដែល​បានកា​.​ប់ស​ម្លា​.​ប់ម​កលើ​ប្អូនប្រុស​របស់​ខ្លួន ។ តារា​រូប​នេះ ស្ទើរតែ​មិន​អាច​ទទួលយក​បាន​ឡើយ នៅ​ពេល​ដែល​គេ​ផ្តល់​ដំណឹង​ដ៏​អកុសល និង

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ហេង ស្រី​ពេជ្រ បាន​ប្រកាស​ស្វែងរក​យុត្តិធម៌ និង​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ស្វែង​រកមុខ​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​ដែល​បានកា​.​ប់ស​ម្លា​.​ប់ម​កលើ​ប្អូនប្រុស​របស់​ខ្លួន ។ តារា​រូប​នេះ ស្ទើរតែ​មិន​អាច​ទទួលយក​បាន​ឡើយ នៅ​ពេល​ដែល​គេ​ផ្តល់​ដំណឹង​ដ៏​អកុសល និង​រន្ធត់​ពី​មរណភាព​ប្អូនប្រុស​របស់​ខ្លួន ដែល​ត្រូវ​បាន​ក្រុម​ក្មេង​ស្ទាវ​ដេញ​កា​.​ប់ស​ម្លា​.​ប់​យ៉ាង​សា​.​ហាវ​។

នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក ហេង ស្រី​ពេជ្រ បាន​បង្ហោះ​សារ​ថា អយុត្តិធម៌​ណាស់ ប្អូនប្រុស​ខ្ញុំ​ត្រូវ​បាន​ក្មេង​ស្ទាវ​មួយ​ក្រុម​ដេញ​តាម​កា​.​ប់ស​ម្លា​.​ប់ នៅ​យប់​ថ្ងៃ​ទី​២៣ ឈាន​ចូល​ថ្ងៃ​ទី ២៤ នៅ​វេលា​ម៉ោង 12:19 am នៅ​ទីរួមខេត្ត​កំពង់ស្ពឺ សូម​បង​ៗ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ទាំងអស់ ជួយ​រក​យុត្តិធម៌​អោយ​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ផង ។

បន្ថែម​ពីលើ​អ្វី​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ ហេង ស្រី​ពេជ្រ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា វា​ជា​រឿង​មួយ​ដែល​នឹក​ស្មាន​មិន​ដល់ ក្នុង​ពេល​ប្អូន​របស់​នាង​បាន​ជួប​ហេតុការណ៍​ដ៏​អាក្រក់​នេះ ខណៈ​ពេល​ប្អូន​របស់​នាង​មិន​ដែល​មាន​ទំនាស់​ជាមួយ​ក្មេង​ស្ទាវ​ណា ក្រៅពី​ការ​ខិតខំ​រកស៊ី​។

នាង​បញ្ជាក់​ថា ប្អូនប្រុស​របស់​នាង ឈ្មោះ ថៃ មក​រា មាន​វ័យ​ប្រមាណ​៣០​ឆ្នាំ បាន​មក​រស់នៅ​ខេត្តកំពង់ស្ពឺ​នេះ ប្រមាណ​ជា​៥​ឆ្នាំ​ប៉ុណ្ណោះ ក្រោយ​រៀប​ការ​មាន​ភរិយា​នៅ​ទី​នេះ​។ នាង​ថា ក្រោយ​ពី​រៀប​ការ​មានកូន​២​នាក់ ប្អូន​របស់​នាង​បាន​ខិតខំ​រកស៊ី​ក្នុង​មុខរបរ​លក់​ត្រី ដោយ​មិន​បាន​ដើរហើរ និង​មាន​ទំនាស់​ណាមួយ​ជាមួយ​ក្រុម​ក្មេង​ស្ទាវ​នោះ​ឡើយ​។

ហេង ស្រី ពេជ្រ បាន​លើក​ឡើង​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​នោះ​ថា ដំបូង​ក្រោយ​ពេល​ប្អូន​របស់​នាង​បាន​លក់​ត្រី​នៅ​ផ្សារ​អស់ហើយ ក៏​បាន​បបួល​បងប្អូន​សាច់ញាតិ​ផឹកស៊ី​បន្តិចបន្តួច​។ ក្រោយ​ពេល​ការ​ផឹកស៊ី​ចប់ គាប់​ជួន​ក៏​បាន​ជួប​ក្រុម​ក្មេង​ស្ទាវ​នោះ​ដែល​បាន​ចេញពី​ហាង​ផឹកស៊ី​មួយ​កន្លែង​ដែរ​នា​ខេត្តកំពង់ស្ពឺ​។

នាង​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ដេញ​កា​.​ប់ស​ម្លា​.​ប់​នោះ ប្អូន​របស់​នាង​បាន​ស្រែក​អោយ​ក្រុម​ក្មេង​ស្ទាវ​នោះ​ថា «​ឯង​បើក​ម៉ូតូ​លឿន​ៗ​ប្រយ័ត្ន​ទៅ​ងា​.​ប់​នៅ​ណា​» ហើយ​ពេល​នោះ​ក្រុម​ក្មេង​ស្ទាវ​ក៏​ឆ្លើយ​មក​វិញ​ថា «​ឯង​ចង់​យ៉ាង​មេច​»​។ ក្រោយមក​ប្អូន​របស់​នាង​ក៏​បាន​ជិះ​ម៉ូតូ​មក​តាម​ផ្លូវ​ធម្មតា ដោយ​មិនដឹង​ថា ពួក​ក្រុម​ក្មេង​ស្ទាវ​នោះ​តាម​មក​ពី​តាម​ក្រោយ​នោះ​ឡើយ​។ ប៉ុន្តែ​ក្រោយ​ពី​មាន​គេ​ស្រែក​ប្រាប់​ប្អូន​របស់​នាង​ក៏​បាន​ស្រែកហៅ​អោយ​គេ​ជួយ​ដែរ ប៉ុន្តែ​មិន​មាន​អ្នក​ណា​មក​ជួយ​ទាន់​ឡើយ ដោយសារ​ក្រុម​ក្មេង​ស្ទាវ​នោះ​បាន​ធ្វើការ​កា​.​ប់ម​កលើ​ប្អូន​របស់​ខ្លួន​រហូត​ដល់​ស្លា​.​ប់​តែ​ម្តង​។

យ៉ាងណា បើ​តាម ហេង ស្រី​ពេជ្រ ក្រោយ​ហេតុការណ៍​បាន​កើតឡើង ក្រុម​គ្រួសារ​របស់​នាង​បាន​សរសេរ​កំណត់ហេតុ​ដាក់​ជូន​សមត្ថ​កិច្ច​រួច​ហើយ ហើយ​នាង​សង្ឃឹមថា សមត្ថកិច្ច​នឹង​ដុតដៃដុតជើង​វែកមុខ​ឃាត​.​ករ​ទាំងនោះ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឆាប់​ៗ​ខាង​មុខ​នេះ​។

ហេង ស្រី​ពេជ្រ លើក​ឡើង​ថា នៅ​ពេល​នេះ នាង​ហាក់​រន្ធត់​នៅឡើយ ដោយសារ​នាង​មានការ​សោក​សង្រែក និង​អាណិត​ភរិយា ព្រមទាំង​កូន​របស់​ប្អូន​នាង​ដែល​ត្រូវ​បាត់បង់​ស្វាមី និង​ឪពុក​ទាំង​វ័យក្មេង​បែប​នេះ​។ យ៉ាងណា នាង​នៅ​បន្ត​ចាត់ចែង​ធ្វើបុណ្យ​ប្អូន​របស់​នាង​អោយ​រួចរាល់​រហូត​ដល់​៧​ថ្ងៃ ទើប​នាង​វិល​ត្រឡប់​មក​ភ្នំពេញ ដើម្បី​បន្តការងារ​សិល្បៈ​របស់​នាង​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ