ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ស្អាត​មែន​! វ៉ា ម៉ា​លី​ណា Miss Grand Cambodia ដែល​ជាប់​ជា​ទម្រង់​មុខ​ស្អាត​ដាច់​គេ

2 ឆ្នាំ មុន
  • ភ្នំពេញ

កញ្ញា វ៉ា ម៉ា​លី​ណា បាន​ព្យាយាម​ខ្លាំង​ណាស់ ក្នុង​ការ​ដណ្តើម​យក​ភាព​លេចធ្លោ ការ​ប្រកួត Miss Grand Cambodia 2021​។ បើ​ទោះបីជា​បាន​បិទ​បញ្ចប់​ទៅ ហើយ​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​ក៏​ដោយ

រាជធានី​ភ្នំពេញ ៖ កញ្ញា វ៉ា ម៉ា​លី​ណា បាន​ព្យាយាម​ខ្លាំង​ណាស់ ក្នុង​ការ​ដណ្តើម​យក​ភាព​លេចធ្លោ ការ​ប្រកួត Miss Grand Cambodia 2021​។ បើ​ទោះបីជា​បាន​បិទ​បញ្ចប់​ទៅ ហើយ​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​ក៏​ដោយ តែ​គេ​នៅ​ចាំ​ជាក់​បាន​ថា វ៉ា ម៉ា​លី​ណា ក៏​ជា​បេក្ខភាព​ជើង​ខ្លាំង​មួយ​ដួង​ដែរ​។ ទោះ​មិន​បាន​ក្លាយជា​ម្ចាស់​មកុដ ក៏ ម៉ា​លី​ណា បាន​ជាប់​សម្រស់​ស្អាត​ដាច់​គេ ដោយ​កាន់តែ​គន់មើល​យូរ​ទៅ​នាង​ពិតជា​ស្រស់​ស្អាត​មែន​។

វ៉ា ម៉ា​លី​ណា បាន​ក្លាយជា​បេ​ក្ខ​នារី​ម្នាក់​ក្លាហាន មិន​ចាញ់​គេ​នោះ​ទេ អំឡុង​ឡើង​ប្រកួត​បវរកញ្ញា​កន្លង​ទៅ​។ នាង​រមែង​ធ្វើ​អោយ​គណៈ​ក​ម្មា​ការ​តាមដាន​គ្រប់​គ្នា រាល់​ការ​បង្ហាញខ្លួន​លើ​វិញ្ញាសា​នីមួយ​ៗ​។ ម៉ា​លី​ណា តំណាង​ខេត្តព្រះវិហារ ដែល​មាន​ស្នាមញញឹម​ស្រស់ ដងខ្លួន​ស្រ​ឡូ​ន​ខ្ពស់ និង​មាន​សាច់​សខ្ចី សក់ខ្មៅ​រលោង​វែង បង្កើន​សម្រស់​។ ពេល​ឡើង​ប្រកួត ម៉ា​លី​ណា រវៀសរវៃ​ណាស់ មិន​តក់ស្លុត​នោះ​ទេ ហើយ​ទទួល​បានការ​ឃ្លាំមើល​ពី​អ្នក​ទស្សនា​គ្រប់ពេល​។ ជា​លទ្ធផល​នាង​បាន​ឡើង​ដល់​បេក្ខភាព​១០​រូប​ចុង​ក្រោយ ដែល​ចម្រាញ់​បង្ហាញ​យក​តែ​៥​រូប​កំពូល​។

យ៉ាងណា នាង​មិន​បាន​ចូល Top 5 នោះ​ទេ ហើយ​ក៏​មិន​បាន​បាក់ទឹកចិត្ត​អ្វី​ដែរ ចាត់​ទុក​ថា ជា​បទ​ពិសោធន៍​មួយ​លើ​វិស័យ​បវរកញ្ញា នៅ​កម្ពុជា​កំពុង​ពេញ​និយម​។ ចំពោះ​នាង​វិញ​បាន​សម្រេច​ថា ខំ​បង្វឹក​ខ្លួនឯង​អោយ​ល្អ​សិន បើ​មិន​ឆ្នាំ​ក្រោយ ឬ​ឆ្នាំ​ក្រោយ​មួយទៀត នាង​នឹង​វិល​មក​វិញ​ជា​ថ្មី ព្រោះ​វិស័យ នេះ​នាង​ស្រឡាញ់ និង​មាន​ប្រវត្តិ​តស៊ូ​ណាស់ មុន​បាន​ឈ្មោះ​មក​ទល់​សព្វ​ថ្ងៃនេះ ។ វិស័យ​បវរកញ្ញា នៅ​កម្ពុជា​សព្វថ្ងៃ​កំពុង​ផ្ទុះ​ការ​គាំទ្រ ហើយ​បេក្ខភាព​ដែល​មក​ប្រកួត​ក៏​ឃើញ​ថា មាន​ភាព​ឆ្លាត​វៃ និង​ចំណេះដឹង ។ ឯ​មហាជន​កាន់តែ​បាញ់​ឆ្ពោះ និង​ចូល​ចិត្ត​តាមដាន​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ