តារាចម្រៀងនាងម៉ាដូណាបានបង្ហាញវត្តមានលើឆាកប្រគំតន្ត្រីនៅមជ្ឈមណ្ឌលសម្សាន្ដ Brisbane ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៦ មីនា។ ការតុបតែងខ្លួនមិនមានអ្វីប្លែកទេ តែអ្វីដែលប្លែកនោះគឺនាងម៉ាដូណា ទៅសម្តែងយឺតជិត៣ម៉ោង ខណៈអ្នកគាំទ្ររបស់នាងរង់ចាំយ៉ាងអន្ទះសា ។
តារាស្រីជើងចាស់វ័យ៥៧ឆ្នាំ នាងម៉ាដូណា ចូលរួមកម្មវិធីប្រគំតន្ត្រីទេសចរណ៍របស់ខ្លួនដែលមានឈ្មោះថា Rebel Heat Tour នៅប្រទេសអូស្ត្រាលីនាវេលាម៉ោង៩យប់ ប៉ុន្តែនាងបានទៅយឺតរហូតដល់ម៉ោង១១និង២២នាទីយប់ ហើយថែមទាំងបន្ទោសអ្នកគាំទ្រថា «នាងខ្ញុំមកយឺតមិនជាអ្វីទេ តែអ្នកទាំងអស់គ្នាមកលឿនទើបជាបញ្ហា ។ អ្នកគួរតែនៅផ្ទះតែងសក់ ផាត់មុខ និងរៀបចំខ្លួនឱ្យសក្ដិសមដើម្បីមកចូលរួមការប្រគំតន្ត្រីនេះ ។ គ្រាន់តែមកយឺតមិនអីទេ តែខ្ញុំនឹងមិនមកលឿននោះទេ» ។
មិនមែននាងម៉ាដូណា ទៅយឺតតែក្នុងការប្រគំតន្ត្រីនៅអូស្ត្រាលីប៉ុណ្ណោះទេ ពោលគឺនាងធ្លាប់ត្រូវម្ចាស់កម្មវិធីរិះគន់ច្រើនលើកមកហើយពីរឿងទៅសម្តែងយឺត និងរឿងផឹកគ្រឿងស្រវឹងនៅលើឆាក តែនាងបានបដិសេធ៕
ចែករំលែកព័តមាននេះ