អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Colin Powell ទទួលមរណភាពដោយសារកូវីដ
សហរដ្ឋអាមេរិក ៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Colin Powell បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុង
សហរដ្ឋអាមេរិក ៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Colin Powell បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុង
សហរដ្ឋអាមេរិក ៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Colin Powell បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុងជន្មាយុ៨៤ឆ្នាំ ។ លោកជាអ្នកទទួលបានការចាក់វ៉ាក់សាំងពេញលេញ ។ នេះបើតាមការចុះផ្សាយរបស់ BBC នៅព្រឹកថ្ងៃអង្គារនេះ។
លោកបានក្លាយជារដ្ឋមន្ត្រីការបរទេសស្បែកខ្មៅដំបូងបង្អស់របស់អាមេរិកក្នុងឆ្នាំ ២០០១ ក្រោយការដឹកនាំរបស់ប្រធានាធិបតី George W Bush។
គ្រួសាររបស់លោកបានថ្លែងក្នុងសេចក្តីប្រកាសថា «យើងបានបាត់បង់ស្វាមី ឪពុក ជីតា និងប្រជាជនអាមេរិកដ៏អស្ចារ្យម្នាក់» និងបានធ្វើការអរគុណទៅដល់បុគ្គលិកនៅមជ្ឍមណ្ឌលវេជ្ជសាស្ត្រចំពោះការព្យាបាលយ៉ាងយកចិត្តទុកដាក់លើលោក។
លោក Colin Powell ធ្លាប់គេធ្វើពិនិត្យឃើញថាមានជំងឺ myeloma ដែលជាប្រភេទជំងឺមហារីកឈាម ដែលងាយធ្វើឲ្យគាត់ឆ្លងជំងឺកូវីដ ១៩ ព្រមទាំងជំងឺ Parkinson ផងដែរ។
ប្រធានាធិបតីអាមេរិក Joe Biden បានចូលរួមរំលែកទុក្ខចំពោះអតីតមន្ត្រីយោធាជាន់ខ្ពស់រូបនេះ និងបានហៅលោកថាជា «មិត្តសំឡាញ់» និងជាអ្នកប្រយុទ្ធ និងអ្នកការទូតមានឧត្តមគតិខ្ពស់។
អតីតប្រធានាធិបតីអាមេរិក Goerge W Bush ក៏បានចូលរួមរំលែកទុក្ខផងដែរ ចំណែកលោកអតីតប្រធានាធិបតី Barack Obama បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់លោកថា «លោក Powell បានយល់ដឹងនូវអ្វីដែលល្អបំផុតសម្រាប់ប្រទេស និងបានព្យាយាមយកជីវិត អាជីព និងសេចក្តីថ្លែងការណ៍សាធារណៈស្របតាមឧត្តមគិតនោះ» ៕ (យោងតាមប្រភព៖ BBC និង CNN)
ដើម្បីដឹងប្រវត្តិរបស់លោក Colin Powell សូមចុចត្រង់នេះ ៖ https://www.facebook.com/thegreatpeople.kh/videos/138433581778718
ចែករំលែកព័តមាននេះ