រាជធានីភ្នំពេញ ៖ តារាកំប្លែង ស្រេង សុកាន់ដា ហៅខ្ញុង បានចេញមុខ Live វីដេអូ ទាំងយំរដិបរដុប ហើមអស់ត្របកភ្នែក ព្រោះតែតូចចិត្តនឹងមនុស្សក្នុងសង្គមមួយចំនួនកើតលើដីខ្មែរដូចគ្នា ព្រោះតែរឿងនាងជំពាក់បំណុលគេសោះ ដាក់ការដិះដៀលនាងមិនសំចៃមាត់។ នាងមិនខឹងការផុសទាមទារលុយ របស់ម្ចាស់បំណុលដែលអស់ការអធ្យាស្រ័យនោះទេ តែអ្វីទទួលមិនបាន គឺសំដីសព្វគ្រប់បែបយ៉ាងមកម៉ាក់ងាយនាងជ្រុល។

កាលពីពេលថ្មីៗនេះ បុរសម្នាក់ជាម្ចាស់បំណុលលើកូនបំណុលអ្នកនាងខ្ញុង បានសម្រេចចិត្តបង្ហោះសារអោយនាងចូលខ្លួនដោះស្រាយជាមួយទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារ។ ប្រការនេះធ្វើអោយអ្នកតាមដានភាំងអស់ ព្រោះនាងទើបតែបញ្ចប់ករណីដោះស្រាយលុយកាក់ជាមួយអ្នកនាង សឿ សុធារ៉ា មិនទាន់បាត់ក្តៅផង ក្រោយផ្ទុះការតវ៉ាគ្នាទៅវិញទៅមក។ ម្ល៉ោះហើយការបែកធ្លាយនេះ ហាក់ជារឿងនឹកស្មាន មិនដល់មួយ ដែលអ្នកនាងមានបញ្ហាក្នុងខ្លួន រហូតមានការទាមទារសំណងមិនលាក់ការបង្ហាញជាសាធារណៈ។
ខ្ញុងមិនបានដកថយនោះទេ ដោយបានចេញមុខនិយាយវីដេអូថា ថ្ងៃនេះថ្ងៃ១៤ ខែតុលា ឆ្នាំ២០២១ ជាថ្ងៃដែលនាងចងចាំក្នុងជីវិត ដែលមានជនមួយចំនួនហ៊ានមកដៀលរិះគន់ថាអោយនាង ទាំងមិនមែនជាបញ្ហារបស់ខ្លួន។ តើការជំពាក់គេខុសមែនទេ? នាងមិនខឹងម្ចាស់បំណុលទេ គឺតូចចិត្តបំផុត អ្នកcomment ដៀលថា (មីសិល្បៈថោកទាប ) មិនអស់ចិត្តដៀលដល់កូននាង២នាក់ថា (ចាំមើលត.ដល់កូនវា) ។
អ្នកនាងខ្ញុងនិយាយតាមវីដេអូបន្តថា បើអ្នកមានលុយ មានចាយហើយ សុំនៅអោយសុខទៅ ហេតុអ្វីមកដៀលថា ដាក់អោយគេ? ។ អ្នកចេញសងជំនួសមែន មនុស្សណាមិនទាល់ ត្រូវដឹងផង។ ខ្ញុំក៏មានអ្នកជំពាក់ប្រាក់ដែរ តែមិនទៅចងកម្មគ្នាទេ យល់ខ្លះ ហើយម្ចាស់បំណុលខ្លះ ក៏យល់នាង ទុកពេលអោយដោះ នាងអរគុណ។ អ្វីដែលទទួលមិនបាន គឺខ្មែរគ្នាឯងមកជេរថាខ្មែរដូចគ្នា កើតលើដីខ្មែរដូចគ្នា នេះជាចំណុចដែលនាងបង្ហូរទឹកភ្នែក។ នាងជំពាក់គេប្រឹងខំសងគេណាស់ តាំងពីពពោះ អ្វីក៏រកដែរ មិនបានទៅសម្លា.ប់គេ ជួញដូរគ្រឿង.ញៀន ឬរត់គេចនោះទេ។
គួរបញ្ជាក់ថា អ្នកនាងខ្ញុងចាប់ផ្តើមជួបហានិភ័យប្រាក់កាក់ ក្រោយរៀបការជាមួយនាយកៃដ បានកូនប្រុសទី២ ។ ពពោះដើមឆ្នាំ២០១៩ភ្លាម នាងក៏ធ្លាក់ចំណូល ដោយសារវិបត្តិកូវីដមកដល់ ។ ទីផ្សារការងារក៏ស្ងាត់ មិនអាចចេញទៅសម្តែងបាន។ ម្ល៉ោះហើយនាងបានលក់របស់របរផ្សេងៗដោះស្រាយភាពចាំបាច់ រហូតបន្តឆក់បំណុលគេ ។ យ៉ាងណា វិបត្តិកូវីដ១៩ វាយលុកមកគ្រប់ការងារ ដែលបានបំពេញត្រូវរាំងស្ទះ ហើយមនុស្សជាច្រើនគាំងជំនួញ រហូតខ្លះទៀតវ័ណ្ឌកជាមួយបំណុលធនាគារ ហាងលក់ដូរខ្លះបិទអាជីវកម្មបន្តបន្ទាប់ផងដែរ។










ចែករំលែកព័តមាននេះ