ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះបង្រៀនកូនឱ្យចេះអត់ធ្មត់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គ្មាននរណាចូលចិត្តរង់ចាំទេ ជាពិសេសក្មេងៗ ។ «ការអភិវឌ្ឍផ្លូវចិត្ត  និងប្រព័ន្ធសរសៃប្រសាទវាពិបាក ពីព្រោះក្មេងៗអាចរស់រានមានជីវិតដោយអនុញ្ញាតឱ្យគេដឹងភ្លាមៗ» នេះបើតាមសម្តីរបស់លោក Michael…

រាជធានីភ្នំពេញ ៖ គ្មាននរណាចូលចិត្តរង់ចាំទេ ជាពិសេសក្មេងៗ ។ «ការអភិវឌ្ឍផ្លូវចិត្ត  និងប្រព័ន្ធសរសៃប្រសាទវាពិបាក ពីព្រោះក្មេងៗអាចរស់រានមានជីវិតដោយអនុញ្ញាតឱ្យគេដឹងភ្លាមៗ» នេះបើតាមសម្តីរបស់លោក Michael Osit, Ed.D. អ្នកនិពន្ធសៀវភៅ ការចិញ្ចឹមបីបាច់កុមារឱ្យមានសុខភាពល្អនៅក្នុងយុគសម័យអ្វីៗគ្រប់យ៉ាង ។ នោះហើយជាមូលហេតុដែលវាមានសារៈសំខាន់ ជាពិសេសសម្រាប់ឪពុកម្តាយក្នុងការចាប់ផ្តើមបង្រៀនកូនៗអំពី «ភាពអត់ធ្មត់» ។

១. ធ្វើឱ្យពួកគេរង់ចាំ ៖ កុំបោះបង់ ឬឈប់ធ្វើអ្វីៗទាំងអស់ភ្លាមៗ នៅពេលកូនរបស់អ្នកសុំអ្វីមួយ ។ វេជ្ជបណ្ឌិត Michael Osit  មានប្រសាសន៍ថា ចូរអនុញ្ញាតឱ្យកូនរបស់អ្នកមានអារម្មណ៍មិនសប្បាយចិត្តក្នុងការរង់ចាំ ពីព្រោះវាជាភ្នាក់ងារផ្លាស់ប្តូរដ៏អស្ចារ្យ ។ ឧទាហរណ៍ ពេលកូនស្រែករកទឹក កុំយកឱ្យគាត់ភ្លាមៗ  ហើយអ្នកនឹងជួយគាត់រៀនគ្រប់គ្រងភាពមិនចេះអត់ធ្មត់របស់គាត់បានបន្តិចម្តងៗ ។

២. ប្រាប់ពួកគេពីអារម្មណ៍របស់ពួកគេ ៖ ក្មេងតូចមិនអាចបង្ហាញពីការខកចិត្តរបស់ពួកគេដែលត្រូវរង់ចាំអ្វីនោះទេ ប៉ុន្តែអ្នកអាចជួយគាត់ដោយការដាក់ឈ្មោះអារម្មណ៍របស់ពួកគេ រួចហើយសរសើរនៅពេលពួកគេបង្ហាញពីភាពអត់ធ្មត់ ។ ប្រសិនបើកូនតូចរបស់អ្នកត្រូវឈររង់ចាំវេនទិញភីហ្សារបស់គេ អ្នកអាចនិយាយប្រាប់គាត់ថា ប៉ាម៉ាក់ដឹងថា វាពិបាកក្នុងការឈររង់ចាំនៅទីនេះ ។ ប៉ុន្តែ កូនកំពុងធ្វើការងារដ៏អស្ចារ្យ ។ កូនកំពុងតែអត់ធ្មត់ ហើយនោះពិតជាអស្ចារ្យណាស់ ។ នៅពេលអ្នកធ្វើឱ្យកូនរបស់អ្នកតស៊ូជាមួយអ្វីមួយ គេទំនងជានឹងខំព្យាយាមកាន់តែខ្លាំង ។

៣. ចូលរួមក្នុងសកម្មភាពដែលលើកកម្ពស់ការអត់ធ្មត់ ៖ លើកទឹកចិត្តកូនរបស់អ្នកឱ្យធ្វើអ្វីដែលមិនផ្តល់លទ្ធផលភ្លាមៗ ដូចជាការលេងល្បែងផ្គុំរូបធំៗ ឬការដាំផ្កា ហើយមើលវាលូតលាស់តាមពេលវេលា ។ សូមប្រាកដថា ពួកគេមិនត្រឹមតែលេងជាមួយឧបករណ៍បច្ចេកវិទ្យាខ្ពស់ដែលផ្តល់នូវលទ្ធផលភ្លាមៗភ្លាមៗនោះទេ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។