ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉​ង់​ធ្វើ​សមយុទ្ធ​យោធា​ទ័ពអាកាស​ក្នុង​ទ្រង់ទ្រាយ​ធំ

2 ឆ្នាំ មុន

កងទ័ព​អ៊ីរ៉​ង់​ពី​ថ្ងៃ​ទី​១៣​ ខែ​តុលា​មក បាន​ធ្វើ​សមយុទ្ធ​ទ័ពអាកាស​ក្នុង​ទ្រង់​ទ្រាយ​ធំ​មួយ ដើម្បី​បង្កើន​សមត្ថ​ភាព​ការពារ​របស់​ខ្លួន ៣​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ការ​លុប​ចោលការ​ហ៊ុម​ព័ទ្ធ​អាវុធ​ជា​អន្តរជាតិ​ប្រឆាំង​ប្រទេស​នោះ

ប្រទេស​អ៊ីរ៉​ង់ ៖ កងទ័ព​អ៊ីរ៉​ង់​ពី​ថ្ងៃ​ទី​១៣​ ខែ​តុលា​មក បាន​ធ្វើ​សមយុទ្ធ​ទ័ពអាកាស​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ ដើម្បី​បង្កើន​សមត្ថភាព​ការពារ​របស់​ខ្លួន ៣​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ការ​លុប​ចោលការ​ហ៊ុម​ព័ទ្ធ​អាវុធ​ជា​អន្តរជាតិ​ប្រឆាំង​ប្រទេស​នោះ​។

សមយុទ្ធ​នេះ​ជា​ការ​ធ្វើ​ត្រាប់ ដូច​ស្ថិត​ក្នុង​ស្ថានភាព​ប្រយុទ្ធ​ពិតប្រាកដ នៅ​ភាគ​កណ្ដាល​ប្រទេស​ដោយ​មានការ​ចូលរួម ពី​បណ្ដា​កងឯកភាព​ការពារ​អាកាស​របស់​កងទ័ព​និង​របស់​កង​ឆ្មាំ​បដិវត្តន៍​។ លោក​ ABAS FARAJPUR អ្នកនាំពាក្យ​របស់​សមយុទ្ធ​នោះ​និយាយ​ថា ទិស​ដៅ​គឺ​ការពារ​បណ្ដា​ទីតាំង​យុទ្ធសាស្ត្រ របស់​ប្រទេស ដោយសារ​ប្រព័ន្ធ​ស៊ើប​ការណ៍ រ៉ា​ដា​និង​មី​ស៊ីល​ទាំងឡាយ​។ ដំណាក់​ទី​១​ នៃ​សមយុទ្ធ​មានការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ ក្នុង​នោះ​មាន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ​និង​រ៉ា​ដា ដោយ​សង្កត់ធ្ងន់​លើ​ការ​ចល័ត​ និង​ប្រតិ​ក​ម្ម​តបត​រហ័ស​។

ក្នុង​សមយុទ្ធ​នេះ​បណ្ដា​ឧបករណ៍​សង្គ្រាម​អេ​ឡិច​ទ្រូ​និក និង​បណ្ដា​ប្រព័ន្ធ​គមនាគមន៍​ត្រូវ​បាន​ប្រើ ហើយ​កងទ័ពអាកាស​បាន​បង្ហាញ​​បណ្ដា​យន្តហោះ​ទម្លាក់​គ្រាប់បែក​និង​ដ្រូ​ន​នានា​។ ឧបករណ៍​យោធា​ទាំងអស់​ដែល​ប្រើ​ក្នុង​សមយុទ្ធ​នេះ​សុទ្ធតែ​ផលិត​ក្នុងស្រុក ទោះបី​អ៊ី​រ៉​ង់​ពេល​នេះ​មាន​សិ​ទ្ទិ​ទិញ​និង​លក់​គ្រឿង​សព្វាវុធ វិញ ចាប់តាំងពី​ផុតកំណត់​ការ​ហ៊ុំ​ព័ទ្ធ​អាវុធ​របស់​ អ​.​ស​.​ប ម​ក​។

រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉​ង់​លោក ​MOHAMMAD JAVAD ZARIF ​ថ្លែង​នា​ពេល​មុន​នេះ​ក្នុង​កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ អ​.​ស​.​ប​ ថា អ៊ីរ៉​ង់​ពុំ​មាន​ចេតនា​ចូលរួម​ក្នុង​ការ​ប្រណាំងប្រជែង​គ្រឿង​សព្វាវុធ ក្នុង​តំបន់​ឡើយ​ក៏​ដូ​ច​ជា​គ្មាន​បំណង​ទិញ​អាវុធ​ដោយ​ទ្រង់ទ្រាយ​ធំ​ដែរ​។ លោ​កថា​សន្តិសុខ ​និង​ស្ថេ​រ​ភាព​មិន​អាច​ទិញ​បាន​ទេ ហើយ​លោក​រិះគន់​ដែល​បណ្ដា​ប្រទេស​ស៊ុន​នី​ត​ក្នុង​តំបន់​ឈួ​ង​សមុទ្រ​ពែ​រ្ស៍​នាំ​គ្នា​ទិញ​អាវុធ​យ៉ាងច្រើន​ពី​សហរដ្ឋអាមេរិក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ atalayar

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ