ព្រះអង្គម្ចាស់វីលៀម រិះគន់មហាសេដ្ឋីរឿងវិស័យទេសចរណ៍អវកាស
អង់គ្លេស ៖ ព្រះអង្គម្ចាស់វីលៀម (Prince William) របស់ចក្រភពអង់គ្លេស បានធ្វើការរិះគន់ដល់មហាសេដ្ឋីដែលបានផ្តោតលើ
អង់គ្លេស ៖ ព្រះអង្គម្ចាស់វីលៀម (Prince William) របស់ចក្រភពអង់គ្លេស បានធ្វើការរិះគន់ដល់មហាសេដ្ឋីដែលបានផ្តោតលើ
អង់គ្លេស ៖ ព្រះអង្គម្ចាស់វីលៀម (Prince William) របស់ចក្រភពអង់គ្លេស បានធ្វើការរិះគន់ដល់មហាសេដ្ឋីដែលបានផ្តោតលើវិស័យទេសចរណ៍អវកាស ដោយព្រះអង្គលើកឡើងថា ពួកគេគួរគិតគូររឿងវិនិយោគទុនលើពេលវេលា និងប្រាក់ឲ្យច្រើនទៀតដើម្បីសង្គ្រោះផែនដី។
ការរិះគន់នោះបានធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងគេហទំព័រ BBC ស្តីអំពីការប្រញាប់ប្រញាល់លើដំណើរទៅអវកាស។
ព្រះអង្គមានបន្ទូលថា «យើងត្រូវខួរក្បាល និងស្មារតីដ៏អស្ចារ្យរបស់ពិភពលោក ដើម្បីព្យាយាមជួសជុលផែនដី មិនមែនការព្យាយាមស្វែងរកកន្លែងបន្ទាប់ដើម្បីទៅ និងរស់នៅឡើយ»។
អតីតអ្នកបើឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់អង្គនេះ បានមានបន្ទូលថា ព្រះអង្គគ្មានចំណាប់អារម្មណ៍សោះក្នុងការឡើងទៅអវកាស។
ព្រះអង្គ William ក៏បានសម្តែងការព្រួយបារម្ភផងដែរអំពីការប៉ះពាល់ដល់បរិស្ថានដោយសារវិស័យទេសចរណ៍អវកាស។
ការរិះគន់របស់ព្រះអង្គកើតឡើងតែមួយថ្ងៃប៉ុណ្ណោះក្រោយពេលតារាសម្តែង អ្នកនិពន្ធ និងតន្ត្រីករកាណាដា លោក William Shatner វ័យ ៩០ឆ្នាំ បានក្លាយជាមនុស្សចាស់បំផុតដែលបានធ្វើដំណើរទៅកាន់អវកាសតាមរយៈយាន្ត New Shepard របស់ក្រុមហ៊ុន Blue Orgin របស់មហាសេដ្ឋី Jeff Bezos។
លោក Jeff Bezos មិនមែនជាកំពូលសហគ្រិនតែម្នាក់ទេដែលបានធ្វើដំណើរទៅកាន់អវកាសកាលពីពេលថ្មីៗនេះ។ នៅខែកក្កដាកន្លងទៅ សេដ្ឋីជំនួយអង់គ្លេសលោក Richard Branson បានធ្វើដំណើរទៅអវកាសតាមយន្តដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនរបស់លោកផ្ទាល់ឈ្មោះ Virgin Galactic។
ចំណែកលោក Elon Musk ស្ថាបនិករបស់ក្រុមហ៊ុន Tesla ក៏បានធ្វើដំណើរទៅកាន់អវកាសផងដែរ។ លោកជាស្ថាបនិកក្រុមហ៊ុន SpaceX ហើយនៅខែកញ្ញាកន្លងទៅនេះ យាន្ត Inspiration 4 បានដឹកអ្នកទេសចរចំនួន ៤នាក់ទៅកាន់គន្លងនៅអវកាសរយៈពេល ៣ថ្ងៃ។
ក្រុមហ៊ុន Blue Origin, Virgin Galactic និង SpaceX ត្រូវបានគេរំពឹងថានឹងបន្តជំរុញវិស័យទេសចរណ៍អវកាស៕ (យោងតាមប្រភព៖ CNN)
ចែករំលែកព័តមាននេះ