ក្តុកក្តួល! មុនស្លា.ប់ប្អូនថ្លៃស្រីអ្នកនាង ខាត់ សុឃីម ពោលពាក្យយ៉ាងរំជួលចិត្ត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មហាជនបានសម្តែងការក្តុកក្តួលយ៉ាងខ្លាំង ក្នុងពេលដែលស្វាមីលោក ខាត់ យ៉ៃ ដែលជាប្អូនបង្កើតរបស់អ្នកនាង ខាត់ សុឃីម បានទម្លាយពាក្យសម្តីភរិយាចុងក្រោយមុនទទួលមរណភាពដោយសារជំងឺកូវីដ១៩។
«បងអើយ អូនចង់ឃើញមុខកូន បងអើយ! ជួយមើលថែកូនយើងផង!»។ នេះជាពាក្យសម្តីចុងក្រោយរបស់ភរិយាលោក ខាត់ យ៉ៃ ដែលបានបន្លឺឡើងមុនពេលបិទភ្នែកលាចាកលោកនេះទៅកាន់លោកខាងមុខ។

តាមរយៈហ្វេសប៊ុកលោក ខាត់ យ៉ៃ បានបង្ហោះរូបភាពឱបភរិយាដោយភ្ជាប់សារដ៏ក្តុកក្តួលថា «ក្រោកឡើងវិញបានទេ កូនយើងទាំងពីររង់ចាំអូននៅមើលថែ ហេតុអ្វីអូនដាច់ចិត្តទៅចោលបងចឹង? ។ អូនបានសន្យាថា នៅក្បែរបង និងកូនរហូត ហេតុអ្វីអូនទៅទាំងមិនលាបែបនេះ? ហើយថ្ងៃក្រោយ ពេលកូនយើងសួរថា អូនទៅណា បងឆ្លើយប្រាប់វាបែបណា»។
លោកថា «ដង្ហើមចុងក្រោយ អូនថា អូនចង់ឃើញមុខកូន ប្រាប់ថា បងអើយ មើលថែរកូនយើងផង អូនកាន់ដៃបងជាប់ថា កុំទៅណាឆ្ងាយពីអូន អូនភ័យ អូនខ្លាច បងឈឺចាប់ណាស់ ពេលឃើញសភាព អូន មុននឹងចាកចេញពីបង បើមានជាតិក្រោយយើងនឹងធ្វើជាប្តីប្រពន្ធគ្រប់ៗជាតិ»។

គួរបញ្ជាក់ថា ភរិយារបស់លោក ខាត់ យ៉ៃ អ្នកនាង លឹម ស្រណែត បានទទួលមរណភាព នៅវេលាម៉ោង 9:10នាទី ថ្ងៃពុធ ទី១៣ ខែ តុលា ឆ្នាំ ២០២១ ដោយសារជំងឺកូវីដ១៩ ក្នុងអាយុ២៩ឆ្នាំ។
គួរបញ្ជាក់ទៀតថា ៖ តក់ស្លុត! សមាជិកក្នុងក្រុមគ្រួសារអ្នកនាង ខាត់ សុឃីម ម្នាក់ទទួលមរណភាពដោយកូវីដ១៩ ៕











<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ