តក់ស្លុត! សមាជិកក្នុងក្រុមគ្រួសារអ្នកនាង ខាត់ សុឃីម ម្នាក់ទទួលមរណភាពដោយកូវីដ១៩
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្អូនថ្លៃស្រីមួយរូបរបស់តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានទទួលមរណភាពទាំងវ័យក្មេងដោយសារជំងឺកូវីដ១៩។ ដំណឹងដ៏សោកសៅនេះ ត្រូវបានក្រុមគ្រួសារតារារូបនេះប្រកាសជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក ធ្វើអោយមហាជនសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។
លឹម ស្រីណែត មានវ័យប្រមាណ២៩ឆ្នាំ គឺជាប្អនថ្លៃស្រីទី៦ របស់អ្នកនាង ខាត់ សុឃីម ត្រូវបានគេរកឃើញថា នាងបានទទួលមរណភាពកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ១៩។
អ្នកនាង ខាត់ សុឃីម បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡេចត្រូនិចថា ប្អូនថ្លៃរបស់នាងបានធ្វើតេស្តរកឃើញជំងឺកូវីដ១៩ តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ តែទើបទទួលមរណភាពនាពេលនេះ។
អ្នកនាងបញ្ជាក់ថា គាត់ (ប្អូនថ្លៃ) មានអាការៈសង្ស័យតាំងពីថ្ងៃទី២៨ កញ្ញា មកម្ល៉េះ ប៉ុន្តែគាត់មិនព្រមទៅធ្វើតេស្ត ដោយគាត់ខ្លាចប្រដាប់ធ្វើតេស្តនេះ។ នាងថា ក្រុមគ្រួសារបានដេញគាត់ឱ្យទៅធ្វើតេស្តតាំងពីដំបូង តែគាត់មិនហ៊ានទៅ ដោយទុកអោយធ្ងន់រហូតថប់ដង្ហើមទើបទៅរកពេទ្យ ទើបពេទ្យរកឃើញកូវីដ១៩។
អ្នកនាងបន្ថែមថា ប្រសិនបើប្អូនថ្លៃនាងទៅពិនិត្យតាំងពីយូរនោះ ប្រហែលជាគេអាចព្យាបាលជា និងមិនមានគ្រោះថ្នាក់ដល់ជីវិតនាពេលនេះឡើយ។
យ៉ាងណា បើតាមអ្នកនាង ខាត់ សុឃីម ថា បន្ទាប់ពីមានករណីឆ្លងកូវីដមកលើប្អូនថ្លៃនាពេលនេះ ក្រុមគ្រួសារទាំងអស់របស់នាងបាននាំគ្នាទៅធ្វើតេស្ត ដោយមួយសប្តាហ៍នេះធ្វើតេស្ត៣ដង ហើយជាលទ្ធផល គឺអវិជ្ជមាន៕









<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ