ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​តា​ល់​ប្រគល់​រង្វាន់​វី​តា​ល់​សួ​គ៌ាមង្គល​ដល់​គូ​ស្វាមីភរិយា​ដែល​មានសំណាង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់ វី​តា​ល់​សួ​គ៌ាមង្គល​ក្នុង​កម្មវិធី​ចាប់​រង្វាន់​លើក​ទី​មួយ កាល​ចុងខែ​កុម្ភៈ នៅ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន រួច​មក ក្រុមហ៊ុន​វី​តា​ល់ បាន​ប្រារព្ធ​ពិធី​ប្រគល់​រង្វាន់​ជូន​គូ​ស្វាមីភរិយា

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់ វី​តា​ល់​សួ​គ៌ាមង្គល​ក្នុង​កម្មវិធី​ចាប់​រង្វាន់​លើក​ទី​មួយ កាល​ចុងខែ​កុម្ភៈ នៅ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន រួច​មក ក្រុម​ហ៊ុន​វី​តា​ល់ បាន​ប្រារព្ធ​ពិធី​ប្រគល់​រង្វាន់​ជូន​គូ​ស្វាមីភរិយា​វី​តា​ល់​ដែល​មានសំណាង​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ មីនា ២០១៦ នៅ​ក្រុមហ៊ុន​វី​តា​ល់​ដែល​រង្វាន់​រួម​មាន ដំណើរ​កម្សាន្ត​លំដាប់​វី​អាយ​ភី ទៅ​កោះ​សង្សារ​ដ៏​រ៉ូ​មេន​ទិ​កមួយ​រង្វាន់ ទូរទស្សន៍​សាម​សុង​៤២​អីុញ​២​រង្វាន់ ម៉ាស៊ីនបោកខោអាវ​២​រង្វាន់ ទូរ​ទឹកកក​២​រង្វាន់ ព្រមទាំង​រង្វាន់​ទឹក​ពិសា​វី​តា​ល់​ជា​ច្រើន​រង្វាន់​ទៀត ។

លោក ជុន​ហៀ​ង ថាវ​សិទ្ធ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន ខ​ប​ភើ​រេ​សិន វី​តា​ល់​បាន​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ទឹក​ពិសា​គុណភាព​ខ្ពស់​វី​តា​ល់​កន្លង​មក ដែល​ការ​គាំទ្រ​នេះ​ធ្វើ​ឱ្យ​វី​តា​ល់​រីក​ចម្រើន​ខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ លោក​ក៏​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​គូ​ស្វាមីភរិយា​ថ្មី ដែល​បាន​ជ្រើស​យក​វី​តា​ល់​ទៅ​ប្រើប្រាស់​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន ព្រមទាំង​មានសំណាង​ឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុន​វី​តា​ល់ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា វី​តា​ល់​គឺជា​ក្រុមហ៊ុន​ដែល​មាន​ភាព​សុក្រឹត​បំផុត ពួក​យើង​តែង​ផ្តល់​រង្វាន់​ពិត​ៗ​ដល់​អតិថិជន​ដោយ​មិន​កុហក​បោកប្រាស់​អតិថិជន​ម្តងណា​ឡើយ។ ជាក់ស្ដែង​នៅ​ថ្ងៃនេះ គូ​ស្វាមីភរិយា​ដែល​ទទួល​បាន​រង្វាន់​ទាំងអស់​គឺ​សុទ្ធសឹងតែ​ជា​អ្នក​ទទួល​បាន​រង្វាន់​ពិត​ៗ​មិន​ក្លែងបន្លំ​ឡើយ ។ 

អ្នក​នាង​ឈុំ សម្បុ​ល ដែល​ជា​អ្នក​ត្រូវ​រង្វាន់​ធំ VIP Honeymoon ទៅ​កោះ​សង្សារ​បាន​និយាយ​ថា អ្នក​នាង​ពិតជា​មិន​នឹក​ស្មានថា អាច​មានឱកាស​ឈ្នះ​រង្វាន់​ធំ​ពី​វី​តា​ល់​បែប​នេះ​ទេ ព្រោះ​តាំង​តែ​ពី​ដើម​មិន​ដែល​មានសំណាង​បាន​ឈ្នះ​រង្វាន់​អ្វីមួយ​ពី​ក្រុមហ៊ុន​ណាមួយ​ឡើយ  ហើយ​អ្នក​នាង​ក៏​សូម​អរគុណ​វី​តា​ល់​ជា​ខ្លាំង​ដែល​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​ពិត​ៗ​បែប​នេះ ។ អ្នក​នាង​ក៏​បាន​ផ្ញើ​សារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ដែល​មាន​គម្រោង​រៀប​ការ សូម​ជ្រើស​យក​វី​តា​ល់ ព្រោះ​នឹង​អាច​មានឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ហើយ​ក៏​ទទួល​បាន​ទឹក​ដែល​មានគុណ​ភាព ប្រកបដោយ​ភាព​ថ្លៃថ្នូរ​សម្រាប់​បម្រើភ្ញៀវ​ដែល​មក​ចូលរួម​ផង​ដែរ ។

គួរ​បញ្ជាក់​ថា វី​តា​ល់ បាន​អំពាវនាវ​ដល់​អ្នក​ដែល​មិន​បាន​ឈ្នះ​រង្វាន់​លើក​នេះ សូមកុំ​ទាន់​អស់សង្ឃឹម ព្រោះ​នេះ​គឺ​គ្រាន់តែ​ជា​ការ​ប្រគល់​រង្វាន់​លើក​ទី​មួយ​ប៉ុណ្ណោះ ។ «​វី​តា​ល់​សួ​គ៌ាមង្គល​»​នឹង​មាន​ចាប់​រង្វាន់​ចំនួន​ពីរ​លើក​ទៀត​គឺ​នៅ​ខែឧសភា និង​ខែកក្កដា ដើម្បី​ស្វែងរក​កូនកំលោះ​ក្រមុំ​ដែល​មានសំណាង​ផ្សេង​ទៀត​។ ជាង​នេះ​ទៅ​ទៀត សម្រាប់​​អ្នក​ដែល​មាន​គម្រោង​រៀប​ការ​សូមកុំ​ភ្លេច​ជ្រើស​យក​វី​តា​ល់ ព្រោះ​វី​តា​ល់​គឺជា​ក្រុមហ៊ុន​ទឹក​ពិសា​តែ​មួយ​គត់​ដែល​ផ្តល់​សំណាង​ជា​រង្វាន់​ជា​ច្រើន​ប្រភេទ​សម្រាប់​ជា​ចំណងដៃ​របស់​អ្នក ។ សូម​ប្រញាប់​រួសរាន់​ឡើង ព្រោះ​វី​តា​ល់​ចង់​ឃើញ​រង្វាន់​ទាំងអស់​ក្លាយជា​ចំណងដៃ​ដ៏​មាន​ន័យ​សម្រាប់​អាពាហ៍ពិពាហ៍​របស់​អ្នក ៕