ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​រិះគន់​ឈុត​សម្តែង​ក្នុង​បទ Are you ok​? តារាចម្រៀង តន់ ច័ន្ទ​សី​ម៉ា ចេញ​មុខទទួលកំហុស

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ឈុត​ខ្លី នៃ​បទ​ចម្រៀង​មួយ ដែល​មាន​ចំណងជើង «Are you ok​?​» រង​នូវ​ការ​រិះគន់​ពី​សំណាក់​អ្នក​ទស្សនា​រួច​មក តារាចម្រៀង​ស្រី​ប្រចាំ​នៅ​ផលិតកម្ម…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ឈុត​ខ្លី នៃ​បទ​ចម្រៀង​មួយ ដែល​មាន​ចំណងជើង «Are you ok​?​» រង​នូវ​ការ​រិះគន់​ពី​សំណាក់​អ្នក​ទស្សនា​រួច​មក តារាចម្រៀង​ស្រី​ប្រចាំ​នៅ​ផលិតកម្ម Galaxy Navatra កញ្ញា តន់ ច័ន្ទ​សី​ម៉ា បាន​ចេញ​មក​ទទួលកំហុស​តែ​ម្នាក់ឯង ។

កញ្ញា តន់ ច័ន្ទ​សី​ម៉ា បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១១ តុលា ២០២១ យ៉ាង​ដូច្នេះ​ថា ៖ “​ក្រុមការងារ​គ្រប់​គ្នា ប្រឹងប្រែង​អស់​លទ្ធភាព​ហើយ គឺ​ដើម្បី​បទ​ចម្រៀង​មួយ​បទ ដោយ​បំណង​ចង់អោយ​អន្តរជាតិ​ស្គាល់ ប្រសិនបើ​មាន​កំហុស សូម​អោយ​កំហុស​នេះ ធ្លាក់​មក​លើ​ខ្ញុំ​ចុះ ក្រុមការងារ គ្មាន​ចេតនា​ណាមួយ ដែល​ចង់អោយ​ប៉ះពាល់​អារម្មណ៍​បងប្អូន​នោះ​ទេ តែ​បរិបទ​ពិភពលោក​មិន​នៅ​រង​ចាំ​យើង​ទៀត​ទេ សរុប​មក​ខ្ញុំ​ជា​អ្នក​ខុស​” ។

បទ «Are you ok​?​» មាន​ឈុត​សម្តែង ដោយ​តារា​ៗ​សម្តែង និង​តារាចម្រៀង តន់ ច័ន្ទ​សី​ម៉ា ស្លៀក​ឈុត​សិស្សសាលា ហើយ​កាន់​កាំភ្លើង ដែល​ចំណុច​នេះ​ហើយ ត្រូវ​បាន​មហាជន​រិះគន់​យ៉ាង​ចាស់ដៃ ពិសេស​ពី​អ្នកលេង​លើ​បណ្ដាញ​សង្គម ដោយ​ចោទប្រកាន់​ថា ប្រាសចាក​ក្រមសីលធម៌ ។

ក្រោយ​ពី​មាន​មតិ​រិះគន់ ភ្លាមៗ អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បាន​បញ្ជា​ទៅ​លោក យឹ​ម តា​ស្រង់ ដែល​ជា​អ្នកគ្រប់គ្រង​ផលិតកម្ម ឲ្យ​លប់​ចោល​ជា​បន្ទាន់ វី​ដេ​អូ​ឈុត​ខ្លី នៃ​បទ are you ok ចេញពី​ហ្វេ​ស​ប៊ុ​ក​ផេ​ក និង TikTok តែ​ម្តង ដោយ​តម្រូវ​ឲ្យ​កែសម្រួល​ថត​សម្តែងឡើង​សារ​ជា​ថ្មី ផងដែរ ។

សូម​ជម្រាប​ផង​ដែរ​ថា “Are you ok ?​” ជា​ពាក្យ​អ្នកលេង Tik Tok ម្នាក់​បាន​និយាយ​លេង ហើយ​ត្រូវ​បាន​អ្នកភ្លេង​ម្នាក់​យក​ទៅ​ធ្វើ​វី​ដេ​អូ​ប​ញ្ជូ​ល​គ្នា បង្ហោះ​នៅ​លើ Tik Tok ហើយ​ទទួល​បាន​គាំទ្រ​ពី​មហាជន​ជុំវិញ​ពិភពលោក ហើយ​ថ្មី​ៗ​នេះ ផលិតកម្ម Galaxy Navatra ទិញ​សិទ្ធិ​ពាក្យ​នោះ យក​ទៅ​ផលិត​ជា​បទ​ចម្រៀង​ឲ្យ​មាន​លក្ខណៈ​ស្ដង់ដារ ក្នុង​តម្លៃ ១២.០០០​ដុល្លារ​អា​មេ​រិ​ក ដែល​ធ្វើ​ឲ្យ​ម្ចាស់​ពាក្យ (​ឈ្មោះ ម៉ៅ វុ​ធ​) មិន​នឹក​ស្មានថា មានឱកាស​មាន​លទ្ធភាព​ទទួល​បាន​ប្រាក់​ចំនួន​ច្រើន​បែប​នេះ​ឡើយ ហើយ​លោក​យក​លុយ​នោះ ទៅ​ធ្វើ​ផ្ទះ និង​ជួយ​ម្តាយ​ឪពុក​ខ្លះ ហើយ​សល់​មួយ​ចំនួន​ទៀត ទុក​ធ្វើ​ដើម​រកស៊ី ។

គិត​មក​ដល់​ពេល​នេះ បទ ”Are you ok ?​” ត្រូវ​បាន​អ្នក​និយម​លេង Tik Tok បាន​យក Cover រាំ​លេង​ចែករំលែក​ពាសពេញ​ពិភពលោក រាប់​លាន​ដង ដោយ​មិន​នឹក​ស្មានថា វី​ដេ​អូ​បទ​ចម្រៀង​របស់​ប្រទេស​កម្ពុជា ទទួល​បាន​គាំទ្រ​ភ្លូកទឹកភ្លូកដី​បែប​នេះនោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ