ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដើរកម្សាន្តរបស់ពលរដ្ឋជាង ៩០ ម៉ឺននាក់ពេលភ្ជុំ បានចាក់ថវិកាចូលដង្ហើមសេដ្ឋកិច្ចមិនតិចឡើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មួយសប្តាហ៍កន្លងទៅ ដែលជាថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ និងចុងសប្តាហ៍ផងនោះ មានភ្ញៀវជាង ៩០ ម៉ឺននាក់បានដើរកម្សាន្តជាលក្ខណៈទេសចរណ៍ផ្ទៃក្នុងនៅកម្ពុជា ។ ចំនួននេះត្រូវចាត់ទុកថា…

រាជធានីភ្នំពេញ ៖ មួយសប្តាហ៍កន្លងទៅ ដែលជាថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ និងចុងសប្តាហ៍ផងនោះ មានភ្ញៀវជាង ៩០ ម៉ឺននាក់បានដើរកម្សាន្តជាលក្ខណៈទេសចរណ៍ផ្ទៃក្នុងនៅកម្ពុជា ។ ចំនួននេះត្រូវចាត់ទុកថា ជាចំនួនច្រើនមួយចាប់តំាងពីកម្ពុជាផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈឆ្នាំ ២០២០ មក ។ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ថា លំហូរភ្ញៀវទេសចរពេញមួយសប្តាហ៍នេះ បង្កើតបានជាចរន្តសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ពិសេសសម្រាប់វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ ខណៈដែលប្រតិបត្តិករទេសចរណ៍នានា បានប្រមើលមើលពីកាលានុវត្តភាពនៃវិស័យទេសចរណ៍ និងបានកំពុងត្រៀមខ្លួន ក៏ដូចជាកែលម្អទម្រង់ធុរកិច្ច និងអាជីវកម្មរបស់ខ្លួនក្នុងគន្លងប្រក្រតីភាព ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ ។

បើតាមតួលេខរបស់ក្រសួងទេសចរណ៍មានពលរដ្ឋចំនួន ៩១១,១៤៧ នាក់ បានដើរកម្សាន្តនៅក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យ ភ្ជុំបិណ្ឌ និងពេលចុងសប្តាហ៍មានភ្ញៀវសរុបមានចំនួន ២៤៦,៤៥០ បានបន្តដើរកម្សាន្តទៀត ។ តាមក្រសួងទេសចរណ៍មាន គោលដៅទេសចរណ៍ចំនួន ៨ ជាពិសេសនៅក្នុងនោះខេត្តជាប់ឆ្នេរសមុទ្រ ទទួលបានអ្នកទេសចរផ្ទៃក្នុងច្រើនជាងគេ ។

មានការកត់សម្គាល់ការដើរកម្សាន្តរបស់ពលរដ្ឋបានចំណាយថវិកាមិនតិចនោះទេ ក្នុងនោះមានការចំណាយលើមធ្យោបាយធ្វើដំណើរ ការហូបចុក ការស្នាក់នៅរួមនិងការទិញវត្ថុអនុស្សាវររីយ៍ជាដើម ។ លោក ថោង ខុន កត់សម្គាល់ថា ចំនួនភ្ញៀវទេសចរជាង ៩០ ម៉ឺននាក់ បានដើរកម្សាន្តក្នុងរយៈពេលមួយសប្តាហ៍នេះ ជាចំនួនដ៏ច្រើនគិតចាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

គោលដៅទេសចរណ៍សំខាន់ៗសម្រាប់ពលរដ្ឋដើរកម្សានតមានពេលកន្លងមកមាន ខេត្តកំពត មានចំនួន ១៤០,១៦៨ នាក់ ខេត្តកែប មាន ១១១,៨៤០ នាក់ ខេត្តព្រះសីហនុ មានចំនួន ៩៨,២២៩ នាក់ ខេត្តពោធិ៍សាត់ មានចំនួន ៧៩,៦៧៨ នាក់ ខេត្តកំពង់ចាម មានចំនួន ៦៥,៦៣៩ នាក់ ខេត្តបាត់ដំបង មានចំនួន ៥៤,៩៦៩ នាក់ ខេត្តកំពង់កំពង់ស្ពឺ មានចំនួន ៤៨,១៤៨ នាក់ និងខេត្តសៀមរាប មានចំនួន ៤៤,១៥៧ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ