ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល ជួយ​ពង្រឹង​វិស័យ​កីឡា​នៅ​តាម​បណ្តា​ខេត្ត

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ណា​ហ្គា​វើ​ល បាន​ផ្តល់​នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​បាល់ទាត់​ដល់​កុមារ​៦០​នាក់ មក​ពីសា​លា​បឋម​សិក្សា​សាលា​លេខ​៥ និង​សាលា​បឋម​សិក្សា​អង្គ​សេរី ស្ថិត​ក្នុងស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​កាលពី​ពេល​ថ្មី​ៗ​នេះ

ខេត្តកំពង់ចាម ៖ ណា​ហ្គា​វើ​ល បាន​ផ្តល់​នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​បាល់ទាត់​ដល់​កុមារ​៦០​នាក់ មក​ពីសា​លា​បឋម​សិក្សា​សាលា​លេខ​៥ និង​សាលា​បឋម​សិក្សា​អង្គ​សេរី ស្ថិត​ក្នុងស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​កាលពី​ពេល​ថ្មី​ៗ​នេះ គោលបំណង​ចម្បង គឺ​ដើម្បី​ជួយ​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល បាន​មាន​ប្រសាសន៍​ថា «​ពេល​យើង​ចុះ​ទៅ​ទស្សនៈ​សិក្សា​នៅ​តាម​សាលាដំបូង លោក​គ្រូ​អ្នកគ្រូ​នៅ​សាលា​បឋម​សិក្សា​អង្គ​សេរី និង​សាលា​លេខ​៥ បាន​ប្រាប់​យើង​ថា ពួក​គេ​សង្ឃឹមថានឹង​ទទួល​បាន​សម្ភារ​កីឡា និង​ការ​បណ្តុះបណ្តាល​បាល់ទាត់ ដើម្បី​ជួយ​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​តាម​សាលា​របស់​ពួក​គេ​។ ឆ្លើយ​តប​នឹង​សំណើរ​នេះ ថ្ងៃនេះ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​នាំ​យក​គ្រូបង្វឹក​បាល់ទាត់​អាជីព និង​សម្ភារ​កីឡា​មួយ​ចំនួន ដើម្បី​បណ្តុះបណ្តាល​កុមារ​នៅ​ទីនោះ​។ បច្ចុប្បន្ន​នេះ កុមារ​ជាង​៦០០​នាក់ បាន​ទទួលផល​ប្រយោជន៍​ពី​កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់​របស់​យើង​។ លើ​ការ​បណ្តុះ​បណ្តាល​បាល់ទាត់​នេះ យើង​បាន​ឧបត្ថម្ភ​បាល់ទាត់ និង​បាល់ទះ​ជាង​៧០០​បាល់ ដល់​សាលា​បឋម​សិក្សា​សាលា​អនុ​វិទ្យាល័យ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៦០​ស្ថាប័ន​​សម្រាប់​សម្រួល​ដល់​សកម្មភាព​កីឡា​របស់​ពួក​គេ​»​។

លោក ឆាយ សង្ហា គ្រូបង្វឹក​ក្លិប​បាល់ទាត់​ណា​ហ្គា​វើ​ល បាន​ឲ្យ​ដឹង​ថា «​យើង​សប្បាយ​រីករាយ​ដើម្បី​បណ្តុះ​បណ្តា និង​ចែករំលែក​ជាមួយ​កុមារ​អំពី​ជំនាញ​បាល់ទាត់​។ ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​ថា កុមារ​ទាំងអស់​បាន​ទទួល និង​បាន​យល់​អំពី​អ្វី​ដែល​ខ្ញុំ​បាន​បង្រៀន​ពួក​គេ ពីព្រោះ​ពួក​គេ​លេង​បាន​យ៉ាង​ល្អ​នៅ​ពេល​អនុវត្ត​ចំណេះដឹង​របស់​ពួក​គេ​ដែល​បាន​រៀន​ពី​ការ​បណ្តុះបណ្តាល​របស់​យើង​។ ជាមួយនឹង​ការ​អនុវត្តន៍​កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់​នេះ កុមារ​នឹង​ត្រូវ​បាន​បង្រៀន​នូវ​ជំនាញ​មូលដ្ឋាន​មួយ​ចំនួន​ក្នុង​ការ​លេង​បាល់ទាត់​ដូច​ជា​បច្ចេកទេស​ទទួល​បាល់ បច្ចេកទេស​គ្រប់គ្រង​បាល់ និង​បច្ចេកទេស​ស៊ុត​បាល់ ហើយ​និង​ច្បាប់​បាល់ទាត់​ជាដើម​»​។

លោកស្រី ខៀវ សុភាព គ្រួ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​សាលា​លេខ​៥ បាន​ឲ្យ​ដឹង​ថា «​ខ្ញុំ​ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់​ដែល​ឃើញ​ក្រុមហ៊ុន​ណា​ហ្គា​វើ​លម​ក​ទី​នេះ ដើម្បី​បណ្តុះបណ្តាល​សិស្ស​របស់ខ្ញុំ​។ ពី​មុន​យើង​ធ្លាប់​បាន​ស្នើ​ទៅ​ស្ថាប័ន​ផ្សេង​ៗ​ទៀត អំពី​ការ​បណ្តុះបណ្តាល​កីឡាបាល់ទាត់ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប​។ ថ្ងៃនេះ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​បាន​មក​ទី​នេះ ដើម្បី​ជួយ​បណ្តុះបណ្តាល​សិស្ស​របស់​យើង​»​។

លោក ម៉ិ​ល ធី ជា​គ្រូបង្វឹក​សាលា​បឋម​សិក្សា​អង្គ​សេរី បាន​មាន​ប្រសាសន៍​ថា «​យើង​សូម​អរគុណ​ដល់​ណា​ហ្គា​វើ​ល​សម្រាប់​ការ​ផ្តល់​ទាំង​ការ​បណ្តុះបណ្តាល​បាល់ទាត់ និង​សម្ភារ​កីឡា​។ គ្មាន​ក្រុមហ៊ុន​ណា​មក​ទី​នេះ​ដើម្បី​ជួយ និង​បណ្តុះបណ្តាល​កុមារ​របស់​យើង​អំពី​របៀប​លេង​បាល់ទាត់​ឡើយ​។ ឥឡូវនេះ ណា​ហ្គា​វើ​លម​ក​ទី​នេះ ហើយ​ថែម​ទាំង​នាំ​យក​គ្រូបង្វឹក ដើម្បី​ប​ង្រៀ​ង​ពួក​គេ​ថែម​ទៀត​។ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា បន្ទាប់​ពី​បណ្តុះបណ្តាល​រួច​មក កុមារ​អាច​លេង​បាន​យ៉ាង​ល្អ ដោយសារ​តែ​គ្រូបង្វឹក​ល្អ​ដែរ​។ កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់​នេះ ដែល​បាន​ផ្តល់​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស វា​នឹង​ជួយ​អភិវឌ្ឍ​បាល់ទាត់​ក៏​ដូច​ជា​វិស័យ​កីឡា​មួយ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីក​ចំរើន​មួយ​កម្រិត​ទៀត​»៕