ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល​ឧបត្ថម្ភ​សម្ភារ​សិក្សា​ដល់​កុមារ​ជាង​7​ម៉ឺន​នាក់​នៅ​តាម​បណ្តា​ខេត្ត

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស តែងតែ​ផ្តល់​នូវ​ជំនួយ​ផ្នែក​សម្ភារ​សិក្សា​ដល់​សិស្ស​ក្រីក្រ និង​កុមារ​កំព្រា​នៅ​តាម​បណ្ដា​ខេត្ត​នានា ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ឆ្នាំ​២០១៦ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស

ខេត្តកំពង់ចាម ៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស តែងតែ​ផ្តល់​នូវ​ជំនួយ​ផ្នែក​សម្ភារ​សិក្សា​ដល់​សិស្ស​ក្រីក្រ និង​កុមារ​កំព្រា​នៅ​តាម​បណ្ដា​ខេត្ត​នានា ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ឆ្នាំ​២០១៦ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ចែក​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​នៃ​សាលា​បឋម​សិក្សា​ព្រៃ​ត្បះ​ចំនួន​៣៨១​នាក់ នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល បាន​មាន​ប្រសាសន៍​ថា​៖«​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​នាំ​យក​នូវ​ក្តី​សង្ឃឹម​សម្រាប់​សិស្ស​ក្រីក្រ និង​កុមារ​កំព្រា​ដែល​កំពុង​ប្រឈម​នឹង​ភាព​លំបាក​នៃ​ការ​ខ្វះខាត​ថវិកា​ក្នុង​ការ​ទិញ​សម្ភារ​សិក្សា ។ យើង​បាន​ចែក​សម្ភារ​សិក្សា​ដល់​សិស្ស​ទាំងអស់​ចំនួន​៣៨១​នាក់​ដែល​កំពុង​ត្រូវការ​ជា​ចាំបាច់​នូវ​សម្ភារ​សិក្សា​ដែល​អាច​ឲ្យ​សិស្សានុសិស្ស​បន្ត​ការ​សិក្សា​របស់​ពួក​គេ​ទៀត ។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ឧបត្ថម្ភ​សម្ភារ​សិក្សា​ជា​ច្រើន​ដល់​កុមារ​ក្រីក្រ​កម្ពុជា ដែល​ត្រូវការ​នូវ​សម្ភារ​សិក្សា​ជា​ចាំបាច់​ចំនួន​ជាង​៧០.០០០​នាក់ ។ តាម​រយៈ​ការ​ឧបត្ថម្ភ​នូវ​សម្ភារ​សិក្សា​ដល់​កុមារ​កម្ពុជា ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​សង្ឃឹមថា កុមារ​កម្ពុជា​នឹង​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​ខិតខំ​ជាង​មុន ដើម្បី​អនាគត​ភ្លឺស្វាង​របស់​ពួក​គេ និង​ប្រទេស​កម្ពុជា​» ។

កញ្ញា ជា ដា​នី បុគ្គលិក​ណា​ហ្គា​វើ​ល​ផ្នែក​រៀបចំ​កម្មវិធី​កម្សាន្ត ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ បាន​និយាយ​ថា​៖«​ខ្ញុំ​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​ចូលរួម​ក្នុង​កម្ម​វិធីចែក​សម្ភារ​សិក្សា​ដែល​បាន​រៀបចំ​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ។ ខ្ញុំ​គិត​ថា កម្មវិធី​នេះ​គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​ដើម្បី​ជួយ​ដល់​សិស្ស​ក្រីក្រ និង​កុមារ​កំព្រា ដែល​មិន​មាន​លទ្ធភាព​ទិញ​សម្ភារ​សិក្សា​ទាំងនេះ ។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​អ្វី​ដែល​ក្រុមហ៊ុន​របស់ខ្ញុំ​បាន​ធ្វើ​សម្រាប់​សហគមន៍​របស់​យើង​» ។

លោក យ៉ាង យុន នាយក​សាលា​បឋម​សិក្សា​ព្រៃ​ត្បះ បាន​មាន​ប្រសាសន៍​ថា​៖«​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​សម្រាប់​ការ​រួមចំណែក​របស់​ពួក​គេ ។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្រុមហ៊ុន​ឯកជន​បាន​មក​ទស្សនកិច្ច​សិក្សា​នៅ​សាលា​របស់​យើង​។ សាលារៀន​របស់​យើង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល ដូច្នេះ​ហើយ​គ្មាន​ក្រុមហ៊ុន​ណា​ធ្លាប់​បាន​មក​ទី​នេះ​ដើម្បី​ជួយ​សិស្ស​របស់​យើង​នោះ​ទេ ។ វត្តមាន​របស់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ខ្ញុំ​ជឿ​ថា​កុមារ​នឹង​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ខិតខំ​សិក្សា​បន្ត​ទៀត ដូច្នេះ​ហើយ​ពួក​គេ​នឹង​មិន​ធ្វើ​ឲ្យ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ខកចិត្ត​ឡើយ ។ ខ្ញុំ​សង្ឃឹមថា​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​នឹង​នៅ​តែ​បន្ត​ការ​ចូលរួម​ចំណែក​របស់​ពួក​គេ​ដល់​សហគមន៍​របស់​យើង​» ៕