ពាក្យចចាមអារ៉ាមតាម Online ថា តារាស្រីកូរ៉េនាង G.NA ជាប់ពាក់ព័ន្ធជាមួយនឹងរឿងអាស្រូវពេស្យាកម្ម ។ គេហទំព័រ Soompi ផ្សាយកាលពីពេល ថ្មីៗកន្លងមកថា ពាក្យចចាមអារា៉មរបស់តារាស្រីវ័យ២៨ឆ្នាំរូបនេះ កំពុងតែធ្វើឱ្យទីភ្នាក់ងាររបស់នាងតាមដានយា៉ងយកចិត្តទុកដាក់ ។
អ្នកគាំទ្រជាច្រើននាក់របស់នាង G.NA ដែលជាតារាភាពយន្ត និងជាតារាចម្រៀងបានរិះគន់ ខ្លាំងៗថា នាងជាតារាលំដាប់ជួរមុខក្នុងពិភពសិល្បៈ តែមានចរិតមិនថ្លៃថ្នូរ បែរជាទៅពាក់ព័ន្ធនឹងរឿងពេស្យាកម្មទៅវិញ ។
ដោយឡែកទីភ្នាក់ងារ របស់ចាងហ្វាងផលិតកម្មវ័យ៤១ឆ្នាំ លោក Kang ត្រូវគេរាយការណ៍ថា បានចាប់ខ្លួនដោយប៉ូលិសក្នុងតំបន់ឃុបឃិតជាមួយនឹងនាង G.NA និងញុះញង់ឱ្យមានអំពើពេស្យាកម្ម ៕
ចែករំលែកព័តមាននេះ