ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍ ចេញដំណើរហើយ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍ ដែលជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តនានាស្តារវិស័យទេសចរណ៍ឡើងវិញក្រោយពីវិបត្តិកូវីដ ១៩ នេះ ចេញដំណើរនៅក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Wonderpass Technology…

រាជធានីភ្នំពេញ ៖ ការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍ ដែលជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តនានាស្តារវិស័យទេសចរណ៍ឡើងវិញក្រោយពីវិបត្តិកូវីដ ១៩ នេះ ចេញដំណើរនៅក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Wonderpass Technology តាម រយៈអនុស្សារណៈយោគយល់មួយ ។ អនុស្សារណៈដែលចុះហត្ថលេខានៅព្រឹកថ្ងៃទី ៤ ខែកញ្ញានេះមានគោលបំណងជំរុញការសិក្សាអភិវឌ្ឍន៍ ការអនុវត្ត និងវាយតម្លៃលើប្រព័ន្ធ វ៉នឌើរផាស ថេកណឡជី (Wonderpass Technology) ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទូទាត់រហ័ស និងងាយស្រួលក្នុងវិស័យទេសចរណ៍ ការរៀបចំនូវព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាទេសចរណ៍កម្រិតជាតិ និងអន្តរជាតិនានា (E-Sports and E-Games) និងការគាំទ្រការទូទាត់រហ័សសម្រាប់កញ្ចប់ទស្សនកិច្ចទេសចរណ៍ចាក់វ៉ាក់សាំង (Vaccinated Tourism) ។

Picture

តាមរយៈកិច្ចព្រមព្រៀមរវាងរដ្ឋ និងវិស័យឯកជននេះ ក៍នឹងពង្រឹងសមត្ថភាពមន្ត្រីក្រសួងទេសចរណ៍លើផែនការអភិវឌ្ឍន៍ទេសចរណ៍ ការគ្រប់គ្រងទិន្នន័យទេសចរណ៍ ការកក់សេវាកម្ម និងការទូទាត់ចំណាយទេសចរ និងបច្ចេកទេសនៃការគ្រប់គ្រងព្រឹត្តិការណ៍ទេសចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យា ឌីជីថល និងសម្រួលដំណើរទេសចរ និងការផ្សព្វផ្សាយទេសចរណ៍ឌីជីថលរូបនីយកម្មទាំងក្នុង និងក្រៅប្រទេស ។

Picture

លោក ថោង រដ្ឋសកិ្ត អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ការចូលរួមរបស់ក្រុមហ៊ុន Wonderpass Technology នឹងជំរុញបន្ថែមទៀតដល់ការអនុវត្តយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ក្នុងការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត៍ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងផែនទីចង្អុលផ្លូវស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត៍កម្ពុជា ឆ្នាំ ២០៣០ ។

Picture

ការជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត៍ ក្នុងវិស័យទេសចរណ៍ នឹងគាំទ្រដល់ការគ្រប់គ្រងវិស័យទេសចរណ៍ លើកកម្ពស់អាជីវកម្មទេសចរណ៍ក្នុងបរិបទប្រក្រតីភាពថ្មីឲ្យមានភាពធន់ ពង្រឹងសមត្ថភាពស្ថាប័ននិងបុគ្គលិកជំនាញ ជំរុញទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍ឌីជីថល ការលើកកម្ពស់ផលិតភាព និងពង្រឹងគុណភាពសេវាកម្ម នៅក្នុងដំណាក់កាល នៃផែនការស្តារវិស័យទេសចរណ៍ឡើងវិញរួមមាន ៖ (១) ការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលទម្លាប់ថ្មី និងរៀបចំផែនការសម្រាប់ការស្ដារឡើងវិញ ឆ្នាំ ២០២១ (Resilience & Restart) (២) ការស្ដារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ ២០២២-២០២៣ (Recovery) និង (៣) ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា ឆ្នាំ២០២៤-២០២៥ (Relaunch) ៕