ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ​មានមុខ​ដូច​អម្ពរ ទេវី​នោះ តើ​យ៉ាងណា​ហើយ?

2 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​នាង សុធា រី​ដា ដែល​សាង​ស្រោប​បាន​សមិទ្ធផល​ច្រើន​គួរសម​នៅ​លើ​វិស័យ​សិល្បៈ តាម​រយៈ​ការ​ថត​សម្តែង​ខ្សែភាពយន្ត ទាំង​បុរាណសម័យ ព្រមទាំង​ខារ៉ាអូខេ​។ មក​ទល់​ពេល​នេះ តារា​ស្រី​ដែល​ធ្វើ​អោយ​មហាជន​ទទួលស្គាល់​រូប​នេះ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង សុធា រី​ដា ដែល​សាង​ស្រោប​បាន​សមិទ្ធផល​ច្រើន​គួរសម​នៅ​លើ​វិស័យ​សិល្បៈ តាម​រយៈ​ការ​ថត​សម្តែង​ខ្សែភាពយន្ត ទាំង​បុរាណសម័យ ព្រមទាំង​ខារ៉ាអូខេ​។ មក​ទល់​ពេល​នេះ តារា​ស្រី​ដែល​ធ្វើ​អោយ​មហាជន​ទទួលស្គាល់​រូប​នេះ កំពុង​តែ​ប្រើ​ជីវិត​ថ្មី​រស់នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក ដោយ​មិន​បាន​បន្តការងារ​សិល្បៈ​ទៀត​នោះ​ទេ ខណៈ​មាន​ស្វាមី និង​គ្រួសារ​មើលថែ​រក្សា​។

ទោះ​យ៉ាងណា ទស្សនិកជន​មានការ​នឹករលឹក​រូប​អ្នក​នាង ព្រោះ​យល់​ថា អ្នក​នាង​គឺជា​តារា​សម្តែង​ម្នាក់​ដែល​មាន​ទេព​កោសល្យ​ពេញ​ខ្លួន​ពិតប្រាកដ ហើយ​យល់​ពី​របៀប​លេង​ទឹកមុខ​សម្តែង តាម​តួអង្គ និង​សាច់​រឿង​។ ម្ល៉ោះហើយ​កាល​កំពុង​ជាប់សូរ​ជាតា​រា​លេចធ្លោ​ពេញ​និយម អ្នក​នាង​រី​ដា ត្រូវ​បាន​ផលិតករ​ជា​ច្រើន​អញ្ជើញ​អោយ​មាន​វត្តមាន​សម្តែង​ស្ទើរ​គ្រប់​ផលិតកម្ម​។

អ្វី​ដែល​ជា​អំណោយផល​ពី​ធម្មជាតិ​ទៀត និង​កម្រ​ជួប គឺ​រូបរាង​ពណ៌​សម្បុរ និង​មុខ​របស់​អ្នក​នាង គឺ​ដូច​ទៅ​នឹង​កំពូល​តារា​សម្តែង អម្ពរ ទេវី បេះបិទ​តែ​ម្តង​។ ក្រៅពី​នោះ​របៀប​សម្តែង​ឃើញ​ថា ប្រហែល​គ្នា ។

អ្នក​នាង រី​ដា ពូកែ​ខាង​តួ​ស្លូត យំយែក ស្រគត់ស្រគំ ហើយ​ពេល​ខ្លះ​តួ​ឆ្នាស់​ឆ្នើម​វិញ ក៏​អ្នក​នាង​ដាក់​អារម្មណ៍​លេង​បាន មិន​អន់​ដែរ​។ ស្នាដៃ​ភាគច្រើន រឿងបុរាណ​ខ្មែរ និង​ការ​ថត​ជា​ចម្រៀង​ខារ៉ាអូខេ គ្រប់​ផលិតកម្ម ក្នុង​នោះ​ផលិតកម្ម​ហង្ស​មាស ជាដើម​។

យ៉ាងណាមិញ នោះ​ជា​អតីតកាល​បាត់​ទៅ​ហើយ ដោយសារ​ពេល​បច្ចុប្បន្ន​នេះ អ្នក​នាង​បាន​រស់នៅ​លើ​ទឹកដី​ប្រកបដោយ​ភាព​ស៊ី​វិ​ល័យ ជឿនលឿន ។ អ្នក​នាង​មាន​ស្វាមី និង​ការងារ​បំពេញ​រាល់ថ្ងៃ​។ មិន​ទាន់​ដឹង​ថា អ្នក​នាង អាច​លៃលក​ពេលវេលា​ល្អ​មក​សម្តែង​ជា​កាដូ​អនុស្សាវរីយ៍​ជូន​អ្នកគាំទ្រ ក្រោយ​បាត់​មុខ​ឬ​បែប​ណា​។ ទោះ​ខក​សម្តែង អ្នក​នាង​នៅ​តែ​នឹករលឹក ហើយ​រមែង​តាម​សកម្មភាព​សិល្បៈ ជា​ពិសេស​លើ​វិស័យ​ភាពយន្ត ដែល​រលក​ក្រោយ​បន្តវេន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ