រាជធានីភ្នំពេញ ៖ នៅទីបំផុតកំដៅនៃជម្លោះវាយប្រហារដោយពាក្យសម្តីរវាងកូនតុងទីន ដែលបានចោទមេតុងទីន គឺអ្នកនាង សឿ សុធារ៉ា បានគេចវេសមិនដោះស្រាយរឿងលុយជំពាក់នោះ បានបន្ថយកំដៅហើយ បន្ទាប់ពីតារារូបនេះបានចេញមុខដោះស្រាយ។
កូនតុងទិនដែលមានតារាសម្តែង និងកំប្លែងនាង ពីន និងនារីម្នាក់ទៀតឈ្មោះអាហ្សា បានចេញមុខអះអាងស្រដៀងគ្នាថា ពេលនេះអ្នកនាង សឿ សុធារ៉ា បានយល់ព្រមចេញមុខដោះស្រាយលុយដែលខ្លួនបានជំពាក់នោះហើយ។
អ្នកនាង អាហ្សា បានបង្ហោះសារតាមគណនេយ្យរបស់ខ្លួនថា សំពះអគុណបងប្អូនទាំងអស់គ្នា ហើយនឹងបងស្រី សឿ សុធារ៉ា ផងដែរ បងស្រី សឿរ សុធារ៉ា គាត់បានដោះស្រាយលុយអោយប្អូនហើយ ដោយក្តីគោរព និងអនុគ្រោះ អរគុណណាស់បងស្រី ហើយក៏សូមទោសបងផងដែរ ជួនពរអោយបងជោគជ័យនឹងការងាររកស៊ីមានបាន ហើយថតរឿងថ្មីនេះសូមអោយមានប្រជាប្រិយភាពច្រើនៗ អរគុណសំរាប់ភាពទំនួលខុសត្រូវមួយនេះណាបង។
ចំណែកតារាសម្តែងនាង ពីន ក៏បានអះអាងតាមរយៈវីដេអូដែល live តាមហ្វេសប៊ុករបស់ខ្លួនថា មេតុងទិន សឿ សុធារ៉ា គាត់បានឆ្លើយតប និងគាត់មានដំណោះស្រាយចំពោះតុងទិនខ្ញុំហើយ ( អរគុណដែលបងមានភាពទទួលខុសត្រូវ)។
នាងបញ្ជាក់ថា កន្លងមក នាងបានប្រកាន់ជំហរនឹងមិនព្រមបញ្ឈប់រឿងនេះឡើយ ប្រសិនបើអ្នកនាង សឿ សុធារ៉ា នៅតែគេច វេស និងមិនមានដំណោះស្រាយណាមួយអំពីរឿងនេះ។ យ៉ាងណា បើតាម ស្រីពីន ថា បច្ចុប្បន្ននេះ អ្នកនាង សឿ សុធារ៉ា បានចេញមុខឆ្លើយតប និងសន្យាដោះស្រាយលុយនេះអោយមកនាងហើយ ខណៈពេលនាងក៏បានយល់ព្រមទុកឱកាសមួយរយៈដើម្បីដោះស្រាយតាមការស្នើសុំពីអ្នកនាង សឿ សុធារ៉ា ផងដែរ ៕







ចែករំលែកព័តមាននេះ