ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ផឹកស៊ី​ជុំ​គ្នា ​លុះស្រវឹង​ធ្លាក់​ភ្នែក​ឆក់ឱកាសលួច​គ្នា​ឯង

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ទំនងជា​ដាច់​យ៉ៃ​ដល់​កំរិត ក្រោយ​ផឹកស៊ី​ជុំ​គ្នា​ស្រវឹង​ធ្លាក់​ភ្នែក​បាន​ឆក់​ឱកាស​លួច​យក​ម៉ូតូ​កញ្ចាស់​របស់​មិត្ត​រួម​វង់​ផឹក រួច​ជិះ​មក​អំពាវនាវ​លក់​ចេញ​នៅ​ម្ដុំ​ស្ថា​នីយ​រថភ្លើងក្នុង​ក្រុង​បាត់ដំបង តែ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថក្របួច​ជាប់ កាល​ពី​រសៀល​​ថ្ងៃ​ទី​២​១ កញ្ញា ក្រោយ​ពី​ឃើញ​សកម្មភាព​ជន​ម្នាក់​នេះ​គួរ​ឲ្យ​សង្ស័យ ​។ មន្ត្រី​កងរាជអាវុធហត្ថបាន​ឲ្យ​ដឹង​ថា…

ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ទំនងជា​ដាច់​យ៉ៃ​ដល់​កំរិត ក្រោយ​ផឹកស៊ី​ជុំ​គ្នា​ស្រវឹង​ធ្លាក់​ភ្នែក​បាន​ឆក់​ឱកាស​លួច​យក​ម៉ូតូ​កញ្ចាស់​របស់​មិត្ត​រួម​វង់​ផឹក រួច​ជិះ​មក​អំពាវនាវ​លក់​ចេញ​នៅ​ម្ដុំ​ស្ថា​នីយ​រថភ្លើងក្នុង​ក្រុង​បាត់ដំបង តែ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថក្របួច​ជាប់ កាល​ពី​រសៀល​​ថ្ងៃ​ទី​២​១ កញ្ញា ក្រោយ​ពី​ឃើញ​សកម្មភាព​ជន​ម្នាក់​នេះ​គួរ​ឲ្យ​សង្ស័យ ​។

មន្ត្រី​កងរាជអាវុធហត្ថបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​នេះ ​ឈ្មោះ ឡា លី អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​កុយ​វែង ឃុំ​ព្រះ​ផុស ស្រុក​គាស់​ក្រឡ​ ។ ជន​នេះ ​ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញកងរាជអាវុធហត្ថ​ខេត្តឃាត់ខ្លួន ពេល​ឃើញ​ជន​នេះ​ដើរ​អំពាវនាវ​លក់​ម៉ូតូ​កញ្ចាស់​មួយ​គ្រឿង​នៅ​ម្ដុំ​ស្ថានីយ​រថភ្លើង ក្នុង​ក្រុង​បាត់ដំបង គួរ​ឲ្យ​សង្ស័យ ​។ មន្ត្រី​បាន​បញ្ជាក់​ថា ក្រោយ​ពី​នាំ​យក​ទៅ​សួរនាំ ទើប​ដឹង​ថា ជន​ក្បាល​ត្រ​ង៉ោ​ល​នេះ បាន​លួច​យក​ម៉ូតូ​មិត្ត​រួម​ផឹកស៊ី​មក​លក់​ ។

បើ​តាម​របាយ​ការ​ណ៍​កងរាជអាវុធហត្ថបាន​ឲ្យ​ដឹង​ថា ជន​ឈ្មោះ ឡា លី នេះ បាន​លួច​យក​ម៉ូតូ​ម៉ាក​ស្មាស់​កញ្ចាស់​មួយ​គ្រឿង​នេះ កាលពី​រសៀល​ថ្ងៃ​ទី ២០ កញ្ញា នៅ​ភូមិ​កាប់​ព្រិច ឃុំ​ព្រះ​ផុស ស្រុក​គាស់ ក្រឡ ដែល​ម្ចាស់​ម៉ូតូ​ឈ្មោះ ទេព ពឿ​ន ភេទប្រុស ​អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​កុយ​វែង ឃុំ​ព្រះ​ផុស​។ របាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ ជនសង្ស័យ និងម្ចាស់​ម៉ូតូ​បាន​ផឹកស៊ី​ជុំ​គ្នា តែ​នៅ​ពេល​ម្ចាស់​ម៉ូតូ​ស្រវឹង​ធ្លាក់​ភ្នែក​ដេក​លក់ ក៏​ត្រូវ​ជនសង្ស័យ​ដៃ​ឆើត​ម្នាក់​នេះ ឆក់​ឱកាស​លួច​យក​ម៉ូតូ​តែ​ម្ដង​។ ក្រោយ​ពី​លួច​បាន ជន​នេះ​អត់​សក់​ម្នាក់​នេះ បាន​ជិះ​មក​កាន់​ក្រុង​បាត់ដំបង ដើម្បី​លក់​យក​លុយ តែ​ពេល​កំពុង​អំពាវនាវ​លក់ ក៏​ត្រូវ​កម្លាំង​កង​រាជអាវុធហត្ថ​ក្របួច​ជាប់​តែ​ម្ដង​។

មន្ត្រី​បាន​ប្រាប់​ថា ក្រោយ​ពេល​ស្វាង​ពី​ស្រវឹងដឹង​ថា បាត់​ម៉ូតូ ហើយ​បាន​ដាក់​ការ​សង្ស័យ​ថា គ្មាន​នរណា​លួច​ម៉ូតូ​ខ្លួន ក្រៅពី​មិត្ត​រួម​វង់​ផឹកស៊ី​ឈ្មោះ លី ទើប​ម្ចាស់​ម៉ូតូ​ដាក់​ពាក្យបណ្ដឹង​នៅ​មូលដ្ឋាន​។ លុះ​នៅ​រសៀល​ថ្ងៃ​ទី ២១ កញ្ញា ស្រាប់តែ​ឃើញ​មុខសញ្ញា ជិះ​ម៉ូតូ​មក​រក​ម៉ូតូ​ទិញ នៅ​ម្ដុំ​ស្ថានីយ​រថភ្លើង ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្ដង​។ ពេល​នេះ​មន្ត្រី​ជំនាញ កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​លោក​ចោរ​ដាច់​យ៉ៃ​នេះ​ទៅ​តុលាការ​ហើយ​៕ ​

អត្ថបទសរសេរ ដោយ