ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុសឆ្គង ៣ យ៉ាងនៃការធ្វើអនាម័យទ្វារមាស !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វាពិតជាសំខាន់ក្នុងការរក្សាអនាម័យនៅតំបន់ពិសេស (ទ្វារមាស) ដើម្បីអាចប្រាកដថា វាមិនមានបញ្ហារមាស់ មានក្លិន ឬមានជំងឺផ្សេងៗ ។ វិធីសាស្រ្តក្នុងការរក្សាអនាម័យមួយចំនួនត្រូវបានអនុវត្តខុស…

រាជធានីភ្នំពេញ ៖ វាពិតជាសំខាន់ក្នុងការរក្សាអនាម័យនៅតំបន់ពិសេស (ទ្វារមាស) ដើម្បីអាចប្រាកដថា វាមិនមានបញ្ហារមាស់ មានក្លិន ឬមានជំងឺផ្សេងៗ ។ វិធីសាស្រ្តក្នុងការរក្សាអនាម័យមួយចំនួនត្រូវបានអនុវត្តខុស ដែលធ្វើឱ្យទ្វារមាសមានបញ្ហាទៅវិញ ។ ថ្ងៃនេះអ្នកនឹងបានដឹងពីវិធីរក្សាអនាម័យដែលមិនសមនឹងធ្វើនៅតំបន់ទ្វារមាស ។

១. ត្រាំទ្វារមាសនៅក្នុងទឹកក្តៅឧណ្ណៗ ៖ ការត្រាំទ្វារមាសដោយទឹកក្តៅឧណ្ណៗ បង្កទៅជាបញ្ហាច្រើនជាងអត្ថប្រយោជន៍ ។ បើទោះបីជាមានមតិជាច្រើនលើកឡើងថា វាអាចជួយបន្ធូរការឈឺចាប់ពេលមករដូវក៏ដោយ វាក៏អាចធ្វើឱ្យទ្វារមាសមានការរលាក និងរបកស្បែកនៅតំបន់ជុំវិញនោះ ។

២. ជូតសម្អាតក្រោយបត់ជើងរួច ៖ ការជូតសម្អាតក្រោយបត់ជើងរួច គឺពិតជាល្អប្រសើរ ។ តែស្ត្រីជាច្រើនជូតសម្អាតបញ្ច្រាសពីការណែនាំរបស់អ្នកជំនាញ ។ ការជូតពីខាងក្រោយមកខាងមុខ គឺជារឿងខុស ព្រោះថា វាអាចនាំបាក់តេរីពីរន្ធគូថ ចូលមកក្នុងទ្វារមាស ។ ចូរជូតពីមុខទៅក្រោយទើបជាវិធីត្រឹមត្រូវ ។

៣. ប្រើប្រាស់ទឹកអប់ ៖ ការបាញ់ទឹកអប់ដោយផ្ទាល់ ឬសូម្បីតែនៅជិតទ្វារមាស ឬក៏សូម្បីតែនៅលើខោទ្រនាប់ គឺមានគ្រោះថ្នាក់ចំពោះទ្វារមាស ។ វាអាចបង្កទៅជាបញ្ហាអាឡែកហ្ស៊ី នៅទ្វារមាស ព្រោះថា ទឹកអប់មិនមែនធ្វើឡើងដើម្បីមកបាញ់បំបាត់ក្លិននៅតំបន់នេះឡើយ ។ ផ្ទុយទៅវិញ ប្រសិនបើទ្វារមាសអ្នកមានក្លិនមិនល្អ អ្នកអាចប្រើប្រាស់ទឹកអនាម័យគុណភាពខ្ពស់ ដែលសមស្របជាមួយនឹងកម្រិត ​pH  របស់ទ្វារមាសអ្នក ។

សូមបញ្ជាក់ផងដែរថា គ្រូពេទ្យជំនាញបាននិយាយថា មធ្យោបាយដ៏ល្អមួយ ដើម្បីកុំឱ្យមានក្លិនប្រដាប់ភេទនោះ គឺការប្រើទឹកអនាម័យ ដើម្បីសម្អាតជាទៀងទាត់ ។ ទឹកអនាម័យ វ៉ាជីស៊ីល (Vagisil) គឺជាជម្រើសដ៏ល្អមួយសម្រាប់បំបាត់ក្លិនប្រដាប់ភេទ ពិសេសចំពោះស្ត្រី ។ ដោយសារតែប្រសិទភាពរបស់វានោះ វ៉ាជីស៊ីល ដែលជាផលិតផលអាមេរិក ត្រូវបានស្ត្រីទូទាំងពិភពលោកនិយមប្រើ ដើម្បីការពារកុំឱ្យមានក្លិនប្រដាប់ភេទ ។ ព័ត៌មានលម្អិតអំពី Vagisil សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ 099 666 707 / 099 666 708 / 016 889 625 ៕