ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្គើន​បំរាម​! ឃាត់ខ្លួន​ទាំងប្រុស ទាំងស្រី​ចំនួន​៧​នាក់​ក្នុង​ទីតាំង​ហ្គេ​ម​បា.ញ់​ត្រី

2 ឆ្នាំ មុន
  • ភ្នំពេញ

គណៈ​បញ្ជា​រការ​ឯកភាព​ខណ្ឌចំការមន បាន​ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​បង្ក្រាប​ទីតាំង ហ្គេ​ម​បា.ញ់​ត្រី​ដែល​លួច​បើក​ផ្គើន​នឹង​សេចក្ដីសំរេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​ចូលរួម​ទប់ស្កាត់​នៃ​ការ​ឆ្លង

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជា​រការ​ឯកភាព​ខណ្ឌចំការមន បាន​ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​បង្ក្រាប​ទីតាំង ហ្គេ​ម​បាញ់​ត្រី​ដែល​លួច​បើក​ផ្គើន​នឹង​សេចក្ដីសំរេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​ចូលរួម​ទប់ស្កាត់​នៃ​ការ​ឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

នៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ទីតាំង​យីហោ «​ជី​ន​សេង ទីក្រុង​អាន​នី​ម​» ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៧៨ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

តាម​កម្លាំង​សមត្ថកិច្ច បានអោយ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ទីតាំង​ខាងលើ គឺ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក កែវ សំណាង អភិបាលរង​ខណ្ឌ ជួសមុខ​អោយ​លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ​នៃ​គណៈ​អភិបាល​ខណ្ឌចំការមន បាន​ដឹកនាំ​កម្លាំង​ចម្រុះ​មាន​ទាំង កម្លាំង​នគរបាល​ខណ្ឌ កម្លាំង​អាវុធហត្ថ​ខណ្ឌ រួម​ទាំង​កម្លាំង​ប្រជា​ការពារ​ខណ្ឌ បាន​ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន និង​អនុវត្តន៍​តាម​សេចក្ដីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​ចូលរួម​ទប់ស្កាត់​នៃ​ការ​ឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ហើយ​ក៏​បាន​មក​ដល់ទី​តាំង​ខាងលើ​លើ រួច​ក៏​ឃើញ​មានការ​ប្រមូលផ្ដុំ​មនុស្ស លេងល្បែង​ស៊ីសង ហ្គេ​ម​បាញ់​ត្រី ដែល​ផ្គើន​នឹង​វិធានការ​រដ្ឋបាល​របស់​សាលា​រាជធានី​ភ្នំពេញ ទើប​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជន​ប្រុស​ស្រី​ចំនួន​៧​នាក់ ក្នុង​នោះ​មាន​ប្រុស​៣​នាក់ ដែល​កំពុង​តែ​នាំ​គ្នា​លេងល្បែង​ស៊ីសង​នៅ​ក្នុង​ទីតាំង​នោះ​ផង​ដែរ ។

សមត្ថកិច្ច​បានអោយ​ដឹង​ទៀត​ថា ក្នុង​ការ​បង្ក្រាប​ខាងលើ​នេះ សមត្ថកិច្ច​បាន​ធ្វើ​បិទ​ឃ្លុប​បេ​ទីតាំង​នោះ​ជា​បណ្តោះអាសន្ន តែ​មិន​បាន​ធ្វើការ​ដកហូត​យក​សំភារៈ​អ្វី​នោះ​ទេ ហើយ​ចំណែក​មនុស្ស​ប្រុស​ស្រី​ចំនួន​៧​នាក់ ក៏​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ក្រុម​គ្រូពេទ្យ​យក​សំណាក រួច​ក៏​ប្រគល់​អោយ​សមត្ថ​កិច្ចចាត់ការ​ចាត់ការ​នីតិវិធី​ច្បាប់​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ