ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ម្នាក់​ត្រូវ​​កួច​ចូល​ខ្សែទឹក​កួច​ខ្លាំង ក្មេង​៤​នាក់​ទៀត​ទៅ​ជួយ ជួប​គ្រោះ​ទាំង​៥

1 ខែ មុន
  • កំពង់ចាម

ស្រប​ពេល​ដែល​ទឹកទន្លេ​មេគង្គ​បាន​ចាប់ផ្ដើម​ហក់​ឡើងជា​បណ្ដើរ​ៗ​ធ្វើ​ឱ្យ​ទឹក​ហូរ​ចូល​តាម​ព្រែក​នានា​ជាប់​នឹង​ដៃទន្លេ ជាក់ស្ដែង​គេ​បានឃើញ​ក្មេង​ប្រុស​ស្រី​ចំនួន​៥​នាក់​នាំ​គ្នា​ងូតទឹក​លេង​សប្បាយ តែ​ចៃដន្យ​ត្រូវ​បាន​ចរន្តទឹក​ហូរ​នាំ​យក​ទៅ​ទាំង​៥​នាក់​តែ​ម្តង ប៉ុន្តែ

ខេត្ត​ត្បូងឃ្មុំ ៖ ស្រប​ពេល​ដែល​ទឹកទន្លេ​មេគង្គ​បាន​ចាប់ផ្ដើម​ហក់​ឡើងជា​បណ្ដើរ​ៗ​ធ្វើ​ឱ្យ​ទឹក​ហូរ​ចូល​តាម​ព្រែក​នានា​ជាប់​នឹង​ដៃទន្លេ ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​៤​និង​៣៧​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ នៅ​ត្រង់​នៅ​ចំណុច​ស្ពាន​អណ្តោត ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ឈូក ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ គេ​បានឃើញ​ក្មេង​ប្រុស​ស្រី​ចំនួន​៥​នាក់​នាំ​គ្នា​ងូតទឹក​លេង​សប្បាយ តែ​ចៃដន្យ​ត្រូវ​បាន​ចរន្តទឹក​ហូរ​នាំ​យក​ទៅ​ទាំង​៥​នាក់​តែ​ម្តង ប៉ុន្តែ​សំណាងល្អ​បាន​ប្រជាពលរដ្ឋ​ឃើញ​ទាន់ ក៏​នាំ​គ្នា​ចេញ​ទូក​ទៅ​ជួយ​សង្គ្រោះ​បាន​ក្មេង​ៗ​ចំនួន​៤​នាក់ ចំណែកឯ​ក្មេង​ម្នាក់​ទៀត​បាន​លិច​បាត់​ចូល​ទៅ​ក្នុង​ព្រែក ដែល​គេ​សន្និដ្ឋាន​ថា ពិតជា​បាន​ស្លា​.​ប់​តែ​ហើយ​។

Picture
ទិដ្ឋភាព​កន្លែងកើតហេតុ

លោក​វរសេនីយ៍ឯក សួ​ស សៀង​លី អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ បាន​ប្រាប់​ឲ្យ​ដឹង​ថា ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​នោះ គឺ​មាន​ក្រុម​ក្មេង​ប្រុស​ស្រី​ចំនួប​៥​នាក់ ដែល​មាន​ដូច​ជា ៖ ១- ឈ្មោះ នាង ស្រី​ដែ​ត ភេទ​ស្រី អាយុ​១៣​ឆ្នាំ ជនជាតិ​ខ្មែរ​, ២- ឈ្មោះ នាង លី​ឆេ​ង ភេទ​ប្រុស អាយុ​១១​ឆ្នាំ​, ៣-​ឈ្មោះ នាង ចាន់​លាភ ភេទ​ប្រុស អាយុ​៦​ឆ្នាំ​, ៤- ឈ្មោះ នាង ចាន់​លាង ភេទ​ប្រុស អាយុ​៣​ឆ្នាំ ក្មេង​ៗ​ទាំង​៤​នាក់​នេះ​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា និង​៥- ឈ្មោះ គង់ ទី ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជនជាតិ​ខ្មែរ ទាំង​៥​នាក់​នេះ មាន​ទីលំនៅ​ភូមិ​ឈូក ឃុំ​ឈូក ស្រុក​ក្រូច​ឆ្នា​រ ខេត្ត​ត្បូងឃ្មុំ ដែល​បាន​នាំ​គ្នា​មក​ហែល​ទឹក​លេង​នៅ​ចំណុច​ខាងលើ ហើយ​ខណ​:​ពេល​ពួក​គាត់​ទាំង​៥​នាក់​កំពុង​ហែល​លេង​ទឹក​នោះ ក៏​ស្រាប់តែ​មានឈ្មោះ នាង ចាន់​លាង ភេទ​ប្រុស អាយុ​៣​ឆ្នាំ ដែល​នៅ​តូច​ជាងគេ ត្រូវ​ទឹក​ហូរ​កួច​ប៉ើង​ចូល​ខ្សែទឹក​ហូរ​កួច​ខ្លាំង​ហើយ​ក៏​លិច​បាត់​តែ​ម្តង ។

Picture
ក្មេងៗ​រងគ្រោះ​​ទាំង​៤​នាក់​ដែល​ត្រូវ​​បាន​ជួយសង្គ្រោះ​ទាន់​

អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ បាន​ប្រាប់​បន្ត​ថា ដោយឡែក​ក្មេង​ៗ​បួន​នាក់​ទៀត​ដែល​ត្រូវជា​បងប្អូន​ទៅ​ងូតទឹក​ជាមួយ​គ្នា​នោះ បាន​នាំ​គ្នា​ទៅ​ជួយ ហើយ​ក៏​ត្រូវ​លង់​លិច​ទាំងអស់​គ្នា​តែ​ម្តង​។ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ផង​ដែរ ក៏​បាន​អ្នក​រត់​ទូកដ និង​អ្នក​នៅ​លើគោក​បានឃើញ ក៏​យក​ទូក​ចេញ និង​ហែល​ទៅ​ជួយ​សង្គ្រោះ​បាន​ចំនួន​៤​នាក់​វិញ ចំណែក​ម្នាក់​ទៀត​ឈ្មោះ នាង ស្រី​ដែ​ត ដែល​ធំ​ជាងគេ ក៏​ត្រូវ​លិច​បាត់​ខ្លួន​ទៅ រក​មិន​ទាន់​ឃើញ​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​៦​និង​៤៥​នាទី​យប់​ថ្ងៃ​ដដែល​។

Picture
ទិដ្ឋភាព​កន្លែងកើតហេតុ

ប្រភព​ដដែល​បន្ត​ថា នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ខាងលើ ដោយ​មាន​បងប្អូន​ក្រុម​គ្រួសារ ព្រមទាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ដែន ដី កំពុង​មុជ​រាវរក​ដោយ​ទូក​ម៉ា​ស៊ី​ខ្យល់ និង​ស​ន្ទួ​ច​អូស​ត្រង់​ទីតាំង​ដែល​ក្មេង​រង​គ្រោះ​លង់ទឹក ហើយ​សកម្មភាព​នេះ​នៅ​តែ​បន្ត ទោះបីជា​ដល់​វេលា​យប់​ក៏​ដោយ លុះ​នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល ទើប​រក​ឃើញ​សាកស​.​ព​ក្មេង​រង​គ្រោះ​។

Picture
ទិដ្ឋភាព​កន្លែងកើតហេតុ

បើ​តាម​ការ​បញ្ជាក់​របស់​គ្រូពេទ្យ បងប្អូន ក្រុម​គ្រួសារ និង​សមត្ថកិច្ច អាជ្ញាធរ​ដែនដី បាន​អះអាង​ថា សាកស​.​ព​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ នាង ស្រី​ដែ​ត ពិតជា​ស្លា​.​ប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​។ ក្រោយមក​ស​.​ព​ក្មេង​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ឪពុក​ម្តាយ​ក្រុម​គ្រួសារ ដើម្បី​ចាត់ចែង​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

លោក​អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ បញ្ជាក់​ទៀត​ថា នេះ​ពិតជា​សំណាងល្អ ដែល​ចេះ​អ្នក​រត់​ទូកដ និង​អ្នក​ភូមិ​នៅ​លើ​ច្រាំង​បាន​ចោល​កន្ទុយភ្នែក​ឃើញ​ទាន់ រួច​ចេញ​ទៅ​ជួយ​សង្គ្រោះ​បាន​ចំនួន​៤​នាក់ បើ​ពុំនោះ​ទេ ក្មេង​ៗ​ទាំង​៥​នាក់​អាច​នឹង​ត្រូវ​លង់ទឹក​ស្លា​.​ប់​ទាំងអស់​គ្នា​ជាក់​ជា​មិន​ខាន​ឡើយ​៕