ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ស្តីបន្ទោសរឿងផឹកស្រវឹង​ក្អួត​ពេញ​ផ្ទះ កូន​ផ្ទុះកំហឹងកា.ប់គ្មានប្រណី​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ឬ​ស្សី​កែវ​ឃាត់ខ្លួន បន្ទាប់​ពីផឹក​ស្រវឹងក្អួត​ពេញ​ផ្ទះ ហើយ​ឪពុក​ស្តី​បន្ទោ​ល​ និង​

រាជធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ឬ​ស្សី​កែវ​ឃាត់ខ្លួន បន្ទាប់​ពីផឹក​ស្រវឹងក្អួត​ពេញ​ផ្ទះ ហើយ​ឪពុក​ស្តី​បន្ទោ​ស​ និង​វា.យ​បន្តិចបន្តួច បែរជា​ផ្ទុះ​កំហឹង​ទាញ​កាំបិ.តប៉័ងតោ​កា.ប់​ឪពុកពីក្រោយ​ខ្នង​ជា​ច្រើន​កាំបិ.ត​ បណ្តាល​អោយ​រង​របួសធ្ងន់​។

​ហេតុការណ៍ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី​១៥ ខែ កញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​ជួល​ផ្សា​របឹង​សាឡា​ង​ថ្មី ផ្លូវ​បេតុង ក្រុម​ទី​២ ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ជន​ដៃដល់​ជា​កូនឈ្មោះ​ស៊ី​ម ខ្វាត់​ទីង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ​ខាងលើ ​បាន​​ប្រើប្រាស់​គ្រឿងញៀ.ន ​។ ​ចំណែក​ឪពុកដែល​រង​របួស​ឈ្មោះ ស៊ី​ម ផល ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​អ្នកបើកបរ បាន​រង​របួស​ស្មា​ពីក្រោយ ជា​ច្រើន​កន្លែង​ត្រូវ​ប្រពន្ធ​ប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ ព្រះ​កេតុមាលា​ដើម្បី​ដេរ​របួស​។

តាម​នគរបាល​បានអោយ​ដឹង​ថា បុរស​ជា​កូន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​​កាលពី​វេលា​​ម៉ោង​ប្រមាណ​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែ កញ្ញា ឆ្នាំ​២០២១​ បន្ទាប់​ពី​ប្រើ​ហិ.ង្សា​កា.ប់​ទៅ​លើ​ឪពុក​របួសធ្ងន់ ​បានរយៈ​ពេល​​ប្រមាណ​ជាង​២​ម៉ោង ។

នគរបាល​អោយ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ បុរស​ជា​កូន​បាន​ផឹកស្រា​ស្រវឹង​ហើយ​ក្អួត​ពេញ​ផ្ទះ ដោយ​ឃើញ​ដូចនេះ ឪពុក ក៍បាន​ស្តីបន្ទោស និង​បាន​វា.យ​បន្តិចបន្តួច​ ដើម្បី​ប្រដៅ តែ​កូន​ផ្ទុះ​​កំហឹង​ស្រែក​ឡូឡា​ពេញ​ផ្ទះ នៅ​ពេលដែល​ឪពុក​កំពុង​តែ​ពិសា​របាយ​ ស្រាប់តែ​កូនប្រុសបាន​យក​កាំបិ.ត​បុ័ងតោ​មក​កា.ប់​ឪពុក​ពីក្រោយ​ខ្នង​ជា​ច្រើន​កាំបិ.ត ​បណ្តាល​អោយ​ជន​រង​គ្រោះ​រង​របួសធ្ងន់​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​​កើតហេតុ​ ស្ត្រី​ជា​ម្តាយ​បាន​ទៅ​ឃាត់​កូន រួច​ក៍បាន​នាំ​ប្តី​ទៅ​កាន់​មន្ទីរពេទ្យ ។ ​លុះ​ក្រោយមក កូនស្រី​ក៍បានរ​ត់ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍ ចុះ​ទៅ​ជួយ​អន្តរាគមន៍​ក៍បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំនុច​តាម​ផ្លូវជាតិ​លេខ​៥ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ​ ។ ​ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ សមត្ថកិច្ច​ក៍បាន​ដកហូត​បាន​កាំបិ.តប៉័ងតោ​ផង​ដែរ​។​

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ប​ញ្ចូ​ន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ