រាជធានីភ្នំពេញ ៖ ពិធីការិនីតូចច្រឡឹង ខៀវ សានសាណា បានយកពេលវេលាជាច្រើនខែទៅពង្រឹង សមត្ថភាព ដើម្បីបំពេញចាក់ឬសការងារទី២ លើវិស័យ អចលនទ្រព្យ អោយមានភាពរីកលូតលាស់។ យ៉ាងណា បើទោះបីជា អ្នកនាងមានការល្អប្រសើរលើមុខជំនួញថ្មី តែបើងាកមកមើលលើវិស័យពិធីការិនីដែលធ្លាប់លាន់ឮឃើញថា ហាក់ថមថយ។

មានប្រវត្តិជាជើងខ្លាំងលើការងារផ្នែកនិយាយបែបនេះហើយ ទើបមានតម្រុយលើកឡើងច្បាស់ថា តារាកូន២រូបនេះបកមកអុកឡុកសារជាថ្មី។ ទស្សនិកជនជាច្រើន សុទ្ធតែបានចាត់ទុកថា ពិធីការិនី ប៉ុន្មានរូបនេះ ដែលមាន យុគ ចិន្តា, គង់ សុជាតិ, ខៀវ សានសាណា និង ឌួង ហ្សូរីដា ជាពិធីការិនីឆ្នើម យល់ការងារ ហើយមានប្រវត្តិសាងបានភាពជោគជ័យលើការដំណើរការកម្មវិធី មិនថាផ្លូវរដ្ឋ ឬឯកជន។

បើងាកមកមើលទៅលើអ្នកនាង ខៀវ សានសាណា វិញក៏ឃើញថា សមត្ថភាព គឺហូរហៀរពេញបរិបូរណ៍ មិនថា សម្រស់ ចំណេះដឹងទូទៅ កម្រិតភាសាអង់គ្លេស និងស្ទីលលើកដាក់សំឡេង និយាយឃើញថា មានការទាក់ទាញ។
អ្នកនាងត្រូវបានមហាជនចាត់ទុកថា ជាពិធីការិនីចេះដឹង មានជំនាញពិត ហើយជាអតីត និស្សិតផ្នែកសារព័ត៌មាន DMC និងមានឪពុកជាអ្នកសារព័ត៌មាន ចាស់ទុំ មានចំណេះដឹងបទពិសោធន៍ល្អម្នាក់ ក្នុងសង្គម។

ចុងក្រោយនេះ ក៏ទទួលដំណឹងថា អ្នកនាងជាគ្រូបង្រៀនម្នាក់ផ្ទេរបទពិសោធន៍ ផ្នែកជំនាញអចនទ្រព្យ។ អ្នកនាង ខៀវ សានសាណា បានបញ្ជាក់ថា ៖ ក្រោយពេលដែលការងារទី២ នឹងថឹងល្អ និងមានភាពច្បាស់លាស់ អ្នកនាងគិតថាដល់ពេលងាកមកវាយលុកលើវិថីចាស់ម្តងទៀត។
បើទោះជាត្រូវបែងចែកទាំងការងារថ្មី និងសិល្បៈ ក៏នាងត្រូវតែការពារតំណែងចាស់មួយនេះ អោយបានប្រសើរម្តងទៀត។ ព្រោះជាអ្វីដែល យើងប្រឹងប្រែងតាំងពីនៅយុវវ័យ និងមានប្រវត្តិតស៊ូ គ្រប់កាលៈទេសៈ។ ដូចនេះហ្វេនៗ ដែលរង់ចាំវត្តមានរូបអ្នកនាង រង់ចាំតាមដានសារជាថ្មី ។ អ្នកនាងសាណា ក៏មិនបានលើកឡើងថា មកបំពេញការងារក្នុងទូរទស្សន៍ណាមួយឡើយ រង់ចាំអោយទស្សនិកជនតាមដាន។








ចែករំលែកព័តមាននេះ