ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ខ្មែរ​នៅ​អា​មេ​រិ​ក ត្រៀមខ្លួន​មក​អុកឡុក​ក្នុង​វិស័យ​ចម្រៀង​នៅ​កម្ពុជា​ហើយ

3 ថ្ងៃ មុន
  • ភ្នំពេញ

Safidine phar ដែល​ជា​កូន​ខ្មែរ​កើត​នៅ​សហរដ្ឋអាមេរិក និង​ជា​មនុស្ស​ដែល​មានបទពិសោធន៍​ជា​ច្រើន​លើ​ផ្នែក​សិល្បៈ បាន​ត្រៀមខ្លួន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​នៅ​កម្ពុ​ជានា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។ ជា​កូន​ខ្មែរ​ដែល​មាន​ឪពុក​ម្តាយ​ជា​

រាជធានី​ភ្នំពេញ ៖ Safidine phar ដែល​ជា​កូន​ខ្មែរ​កើត​នៅ​សហរដ្ឋអាមេរិក និង​ជា​មនុស្ស​ដែល​មានបទពិសោធន៍​ជា​ច្រើន​លើ​ផ្នែក​សិល្បៈ បាន​ត្រៀមខ្លួន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​នៅ​កម្ពុ​ជានា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។ ជា​កូន​ខ្មែរ​ដែល​មាន​ឪពុក​ម្តាយ​ជា​ខ្មែរឥស្លាម និង​បាន​ចាប់កំណើត​នៅ​អា​មេ​រិ​ក Safidine phar បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូលរួម​ជាមួយ​តារាចម្រៀង​លោក ដា​ភ្លេង ផលិត​បទ​ចម្រៀង​បែប​រ៉ក់ ចូល​ក្នុង​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។

Picture

Safidine Phar បានអោយ​ដឹង​ថា លោក​បាន​កើតជា​នៅ​ក្នុង​ទឹកដី​អា​មេ​រិ​ក បន្ទាប់​ពី​ឪពុក​ម្តាយ​លោក​បាន​រត់​ភៀសខ្លួន​មក​នៅ​ទីនោះ បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ជួប​នូវ​ភ្លើងសង្គ្រាម​។ លោក​បញ្ជាក់​ថា នៅ​សហរដ្ឋអាមេរិក លោក​តែងតែ​លួច​មើល​ឪពុក​របស់​លោក​លេង​ហ្គី​តា ដោយសារ​ឪពុក​របស់​លោក​មាន​និស្ស័យ​លើ​ផ្នែក​សិល្បៈ​។ ប៉ុន្តែ​ឪពុក​របស់​លោក​មិន​បាន​ប្រឡូក​នៅ​ក្នុង​វិស័យ​នេះ​ទេ ដោយសារ​គាត់​បាន​ងាក​មក​សិក្សា និង​ធ្វើ​ការងារ​ពាក់ព័ន្ធ​ផ្នែក​ច្បាប់​នេះ​វិញ​។

Picture

លោក​ថា នៅ​ពេល​លោក​អាយុ​ប្រហែល​៦​ឆ្នាំ ឪពុក​របស់​លោក​បាន​ទិញ​ហ្គី​តា​មួយ​អោយ​លោក ដោយ​ឪពុក​របស់​លោក​បានដឹង​យ៉ាង​ច្បាស់​ថា អនាគត​របស់​លោក​នឹង​ទៅ​ជា​អ្វី​។ ដោយសារ​មាន​និស្ស័យ​ស្រឡាញ់​សិល្បៈ លោក​ក៏​បាន​ចូលរួម​ជាមួយ​ក្រុម​តារាចម្រៀង​រ៉េ​ប ហើយ​បាន​ហាត់រៀន​វិស័យ​ចម្រៀង​រ៉េ​ប​នេះ​។ ក្រោយមក​លោក​បាន​ចូលរួម​ប្រឡង​នៅ​ក្នុង​កម្មវិធី​ផ្សេង​ៗ​ជា​បន្តបន្ទាប់ និង​បាន​ទទួល​ពា​ន្ត​រង្វាន់​ជា​ច្រើន​ផង​ដែរ​។

លោក​បន្ថែម​ថា ក្រៅពី​ចាប់​អាជីព​ចម្រៀង​នេះ លោក​ក៏​ត្រូវ​បាន​អញ្ជើញ​អោយ​ចូលរួម​សម្តែង​រឿង​ភាគ​សម្រាប់​ផ្សាយ​តាម​បណ្តាញ​អ៊ី​ន​ធើ​រ​ណេ​ត​ផង​ដែរ​។

Picture

បើ​តាម Safadine Phar ថា ក្នុង​អាជីព​សិល្បៈ​របស់​លោក​ជា​ច្រើន​ឆ្នាំ​មកនេះ លោក​បាន​ចូលរួម​ធ្វើ​កិច្ច​ការងារ​ជាមួយ​តារាចម្រៀង​ល្បី​ៗ​ជា​ច្រើន​នៅ​អា​មេ​រិ​ក​។ លោក​បញ្ជាក់​ថា ការ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុ​ជានា​ពេល​នេះ ក្រៅពី​ការ​ផលិត​បទ​ចម្រៀង លោក​ក៏​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ចែក​រលែក​បទ​ពិសោធន៍​លើ​វិស័យ​ចម្រៀង​ដែល​លោក​ធ្លាប់​ចេះ មក​បង្ហាត់បង្ហាញ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។

Picture

ដោយ​សម្រាប់​លោក ដា ភ្លេង ដែល​ទើប​ដើរ​ចេញពី​ផលិតកម្ម​ថោ​ន មក​បង្កើត​ផលិតកម្ម​ដោយ​ខ្លួនឯង​នោះ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា លោក​បាន​សម្រេច​សហការ​ជាមួយ Safadine Phar នា​ពេល​នេះ ក្នុង​គោលបំណង​គឺ​ដើម្បី​ផលិត​បទ​ចម្រៀង​ជា​ភាសាបរទេស​លាយ​ជាមួយនឹង​ភាសា​ខ្មែរ​បែប​រ៉េ​ប បញ្ជៀប​ចូល​ទីផ្សារ​បរទេស ព្រោះ​គាត់​ជា​អ្នក​រស់នៅ​អា​មេ​រិ​ក​ស្រាប់​។ លោក​បញ្ជាក់​ថា យើង​នឹង​អោយ​គាត់​ច្រៀង​ជាមួយ​តារា​ខ្មែរ​យើង ហើយនឹង​រៀបចំ​ការងារ​នានា​តាម​ប្រព័ន្ធ​បរទេស ដោយ​មាន​លក្ខណៈ​ស្តង់ដា ទាំង​ការ​ផលិត និង​ថត​ចេញ​ជា​បទ​ចម្រៀង​ផង​ដែរ​៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture