ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈួ​ន ពិសិដ្ឋ ជា​នរណា? ក្រោយ​ទទួល​ពានរង្វាន់​តារា​សម្តែង​ល្អ​ក្នុង​មហោស្រព​ភាពយន្ត Venice

2 ឆ្នាំ មុន
  • ភ្នំពេញ

មហាជន​ជា​ច្រើន​បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ និង​សម្តែង​នូវ​មោទនភាព​យ៉ាង​ខ្លាំង​សម្រាប់​វិស័យ​សិល្បៈ​កម្ពុជា ក្នុង​ពេល​ដែល​តារា​សម្តែង​ខ្មែរ​លោក ឈួ​ន ពិសិដ្ឋ ទទួល​បាន​ពានរង្វាន់​តារា​សម្តែង​ល្អ (Best Actor) នៅ​ក្នុង​មហោស្រព​ភាព​យន្ត Venice ប្រទេស

រាជធានី​ភ្នំពេញ ៖ មហាជន​ជា​ច្រើន​បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ និង​សម្តែង​នូវ​មោទនភាព​យ៉ាង​ខ្លាំង​សម្រាប់​វិស័យ​សិល្បៈ​កម្ពុជា ក្នុង​ពេល​ដែល​តារា​សម្តែង​ខ្មែរ​លោក ឈួ​ន ពិសិដ្ឋ ទទួល​បាន​ពានរង្វាន់​តារា​សម្តែង​ល្អ (Best Actor) នៅ​ក្នុង​មហោស្រព​ភាព​យន្ត Venice ប្រទេស​អ៊ី​តា​លី បន្ទាប់​ពី​លោក​បាន​សម្តែង​នៅ​ក្នុង​រឿង «​ប៊ូ​ឌី​ញ​ស​»​។ តើ​លោក ឈួ​ន ពិសិដ្ឋ ជា​អ្នក​ណា? មក​ពីណា? នឹង​មាន​កត្តា​អ្វី​ដែល​បាន​ជម្រុញ​អោយ​លោក​បាន​ចូលរួម​សម្តែង​រឿង​ខាងលើ រហូត​ទទួល​បាន​ពានរង្វាន់​លំដាប់​អន្តរជាតិ​នា​ពេល​នេះ​។

ជា​កូន​អ្នក​ឃុំ​អរិ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល យុវជន ឈួ​ន ពិសិដ្ឋ បាន​ពុះពារ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​សិក្សា​របស់​ខ្លួន ក្នុង​នាម​ជា​មនុស្ស​ដែល​ទទួល​រ៉ាប់រង​រក​លុយ​ដោយ​ខ្លួនឯង​សម្រាប់​ថ្លៃ​សិក្សា​។ យុវជន ឈូ​ន ពិសិដ្ឋ គឺជា​កូន​ទី​៣ ក្នុង​ចំណោម​បងប្អូន​៥​នាក់ ដែល​មាន​ម្តាយ​ជា​អាជីវករ និង​ឪពុក​ជា​អ្នក​បើករថយន្ត​ទេសចរណ៍ ។ យុវជន​រូប​នេះ បាន​បញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ ហើយ​បាន​បន្ត​ការ​សិក្សា​ផ្នែក​មេកានិច​នៅ​សាលា​តិច​ណូ និង​អក្សរសាស្ត្រ​អង់គ្លេស​នៅ​សាលា PPIU​។

លោក ឈួ​ន ពិសិដ្ឋ បាន​លើក​ឡើង​ថា ដោយសារ​មមាញឹក​លើ​ការងារ​សិល្បៈ​លោក​ក៏​បាន​បោះបង់​ការ​សិក្សា​នៅ​សាលា​ភាសា​ត្រឹម​ឆ្នាំ​ទី​២​។ ប៉ុន្តែ​បើ​ទោះបីជា​លោក​មិន​បាន​ចូល​រៀន​នៅ​ក្នុង​សាលាក្តី តែ​លោក​បាន​ចាប់​យក​ការ​អាន​សៀវភៅ​សម្រាប់​សិក្សា​អភិវឌ្ឍន៍​ខួរក្បាល​ដោយ​ខ្លួនឯង​។ លោក​បញ្ជាក់​ថា ក្រោយមក​លោក​ក៏​បាន​ចូល​ធ្វើការ​ផ្នែក​សិល្បៈ​នេះ​ពេញ​ម៉ោង ដោយ​ចាប់ផ្តើម​ដំបូង​ពី​អ្នក​រាំ​អាជីព​នៅ​អំឡុង​ឆ្នាំ​២០១២​។ បន្ទាប់​មក​ទៀត​លោក​ក៏​បាន​ចូលរួម​ជាមួយ​ក្រុម​ក្មេង​ខ្មែរ និង​មានឱកាស​ចូល​ប្រឡូក​ក្នុង​ការ​ថត​ភាពយន្ត​ជាមួយនឹង​ក្រុម​មួយ​ដែល​មាន​អ្នកដឹកនាំ​រឿង គឺ​លោក នាង កា​វិច ។

ក្នុង​វ័យ​២៥​ឆ្នាំ លោក ឈួ​ន ពិសិដ្ឋ បាន​អះអាង​ថា ភាពយន្ត​រឿង «​ប៊ូ​ឌី​ញ​ស​» នេះ​គឺជា​ស្នាដៃ​ភាពយន្ត​ខ្នាត​ខ្លី​ទី​២ ដែល​លោក​បាន​ចូលរួម​សម្តែង​។ លោក​ថា លោក​ត្រូវ​បាន​គេ​ណែនាំ និង​បាន​ធ្វើតេស្ត​ជាប់​អោយ​ចូលរួម​សម្តែង​រឿង​មួយ​នេះ ខណៈ​ពេល​ការ​សម្តែង​រឿង​នេះ​លោក និង​ក្រុមការងារ​បាន​ចំណាយពេល​១​ខែ​សម្រាប់​ថត ប៉ុន្តែ​ពួក​លោក​បាន​ចំណាយពេល​ហាត់​សម​មុន​ប្រមាណ​ជា​៦​ខែ។

លោក​បញ្ជាក់​ថា អ្វី​ដែល​ធ្វើ​អោយ​លោក​អាច​ទទួល​បាន​ពាន​ជា​អ្នក​សម្តែង​ល្អ​នៅ​ក្នុង​រឿង​នេះ គឺ​ដោយសារ​លោក​បាន​សិក្សា​បុគ្គ​លិកលក្ខណៈ​តួអង្គ​នៅ​ក្នុង​រឿង​នេះ​បាន​ច្បាស់​។ លោក​ថា យើង​បាន​ដាក់​អារម្មណ៍ និង​បទ​ពិសោធន៍​ដែល​ធ្លាប់​ជួប និង​ទេព​កោសល្យ​របស់​យើង​ទាំងអស់​ដាក់​ទៅ​នឹង​តួអង្គ​ឈ្មោះ​សំណាង​នៅ​ក្នុង​រឿង ព្រោះ​តួអង្គ​នេះ​មាន​លក្ខណៈ​ពិសេស​ច្រើន​យ៉ាងណា បូក​រួម​ទាំង​ការ​ហាត់​របាំ​ផង​ដែរ​។ លោក​បន្ថែម​ថា តួអង្គ​សំណាង បាន​តស៊ូ​គ្រប់​បែប​យ៉ាងណា ដើម្បី​ឈាន​មក​ដល់​ចំណុច​ខ្លួនឯង​ចង់បាន ដែល​នោះ​ក៏​ជា​អ្វី​ដែល​កំពុង​ធ្វើ និង​ប្រឹងប្រែង​ដូច​គ្នា​នេះ​ដែរ​។

ទោះជា​យ៉ាងណា បើ​តាម​លោក ឈួ​ន ពិសិដ្ឋ នៅ​ពេល​លោក​បានលឺ​ផលិតករ​ថា លោក​បាន​ទទួល​ពានរង្វាន់​ខាងលើ​នេះ លោក​ពិតជា​ត្រក​អរ​រក​ពាក្យ​អ្វី​មក​ថ្លែង​មិន​បាន​ឡើយ​។ លោក​បញ្ជាក់​ថា ពាន​ដែល​លោក​បាន​នេះ គឺជា​អ្វី​ដែល​លោក​មិន​ដែល​គិត​ក្នុង​ក្តី​ស្រមៃ​ឡើយ ប៉ុន្តែ​ពេល​ទទួល​បាន​លោក​ចាត់​ទុក​នេះ គឺជា​ការ​ចាប់ផ្តើម​ដំបូង​ដ៏​អស្ចារ្យ​សម្រាប់​លោក និង​ក្រុមការងារ​។ ម្យ៉ាង​វា​ក៏​ជា​សញ្ញា​មួយ​ដ៏​ល្អ​ផង​ដែរ សម្រាប់​ឧស្សាហកម្ម​ភាពយន្ត​នៅ​កម្ពុជា ខណៈ​ពេល​លោក​សង្ឃឹមថា ទៅ​ថ្ងៃ​ខាង​មុខ​លោក និង​ក្រុមការងារ នឹង​អាច​បញ្ចេញស្នាដៃ​ថ្មី​ៗ​បន្ថែម​ទៀត សម្រាប់​ការ​ប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មហោស្រព​ភាពយន្ត​អន្តរជាតិ venice គឺជា​មហោស្រព​ភាពយន្ត​អន្តរជាតិ​ចាស់​ជាងគេ​នៅ​លើ​ពិភពលោក និង​ស្ថិត​ក្នុង​ចំណោម​មហោស្រព​ភាពយន្ត​អន្តរជាតិ​ធំ​ៗ​ទាំង​៣ ដែល​មាន​ដូច​ជា មហោស្រព​ភាពយន្ត Canne ប្រទេស​បារាំង​, មហោស្រព​ភាពយន្ត Berlin ប្រទេស​អា​ល្លឺ​ម៉​ង់ និង​មហោស្រព​ភាពយន្ត Venice ប្រទេស​អ៊ី​តា​លី​។

ចំណែក​រឿង white Building ដាក់​បាន​បញ្ចាំង​នៅ​ក្នុង​កំឡុង​ឆ្នាំ​២០២១​នេះ មាន​សាច់​រឿង​និយាយ​ពី យុវជន​ម្នាក់​ឈ្មោះ​សំណាង (សម្តែង​ដោយ​លោក​ពិសិដ្ឋ​) អាយុ​ម្ភៃ​ឆ្នាំ កំពុង​ប្រឈម​មុខ​នឹង​ការ​រុះរើ​ផ្ទះ​ដែល​គាត់​បាន​រស់នៅ​តាំងពី​តូច​មក (​អគារ​ប៉ូ​ឌី​ង​)​។ ខណៈ​ដែល​សម្ពាធ​ពី​គ្រួសារ មិត្តភក្តិ និង​អ្នក​ជិតខាង​បាន​កើតឡើង​ព្រម​ៗ​គ្នា ក្នុង​គ្រា​នៃ​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​ក្នុង​ជីវិត​គាត់​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ