រាជធានីភ្នំពេញ ៖ តារាចម្រៀង បាន មុន្នីល័ក្ខ នាម៉ោង៧និង២២នាទីយប់ថ្ងៃទី១០ កញ្ញា ២០២១នេះ បានបង្ហោះសារ សុំការអនុគ្រោះពីតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ពាក់ព័ន្ធនឹងបទមួយ «ជំនោរដើមខែ» ដែលជាបទដើមរបស់អ្នកចម្រៀងអ្នកស្រី ម៉ម សុខា តែត្រូវបានអ្នកនាង ម៉េង កែវពេជ្ជតា បានយកមកកែសម្រួលថ្មីខ្លះ ទាំងទំនុកច្រៀង និងការច្រៀងពីអ្នកនាងផ្ទាល់ ។
តារាចម្រៀងប្រចាំផលិតកម្មថោន បាន មុន្នីល័ក្ខ បានបង្ហោះសារយ៉ាងដូច្នេះថា«នាងខ្ញុំ សូមគោរពជូនអ្នកបង ម៉េង កែវពេជ្ជតា
ដោយសារមួយរយៈនេះ បញ្ហាកូវីដ ប្អូនមកលេងស្រុកកំណើត មិនបានដឹងពីព័ត៌មានថ្មីៗ ប្អូនទើបតែឃើញព័ត៌មានពាក់ព័ន្ធនឹងបទ ជំនោរដើមខែម្សិលមិញនេះ ! ប្អូនក៏ទាក់ទងតាមឆាត ទៅអ្នកបងភ្លាមៗ សុំការអនុគ្រោះពីអ្នកបង ។ ប្អូនយកបទនេះ មកច្រៀងឡើងវិញ ដោយសារប្អូនស្រលាញ់បទនេះ គាំទ្រអ្នកបង និងដោយសារជិតដល់រដូវបុណ្យភ្ជុំ ផង ទើបប្អូនលើកយកបទនេះ មកច្រៀងសារឡើងវិញ ! ប្អូនសូមអភ័យទោស អ្នកបងពីចម្ងាយ ដែលប្អូនមិនបានត្រួតពិនិត្យខាងបច្ចេកទេស អោយបានត្រឹមត្រូវ ប្អូនសង្ឃឹមថា អ្នកបងអនុគ្រោះ និងយោគយល់ដល់ប្អូន ហើយប្អូននឹងមិនអោយមានបញ្ហានេះកើតឡើងទៀតទេ» ។
សូមរម្លឹកដែរថា កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានសម្តែងការមិនពេញចិត្តចំពោះម្ចាស់ឆាណែលយូធូប ដែលបានយកបទចម្រៀងរបស់នាង អោយតារាចម្រៀង ច្រៀងឡើងវិញ (Cover) តែមិនបានដាក់ឈ្មោះអោយចំម្ចាស់ដើម ព្រោះបទ «ជំនោរដើមខែ» ដែលជាបទដើមរបស់អ្នកចម្រៀងអ្នកស្រី ម៉ម សុខា តែត្រូវបានអ្នកនាង ម៉េង កែវពេជ្ជតា បានយកមកកែសម្រួលថ្មីខ្លះ ទាំងទំនុកច្រៀង និងការច្រៀងពីអ្នកនាងផ្ទាល់ ពោលគឺ បទនេះ មានភាពល្បីល្បាញបានធ្វើអោយមានការលើកយកមកច្រៀង ដោយតារាចម្រៀងនានា ហើយបង្ហោះតាមយូធូប ដោយបានប្រើប្រាស់ភាសាសរសេរដាក់ថា «មរតកដើម» ដោយមិនបានប្រើប្រាស់ឈ្មោះនាងអោយចំ ។
អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារថា បទ: ជំនោរដើមខែ ជាបទចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមបទល្បីៗជាច្រើនរយពាន់បទរបស់នាងខ្ញុំ ម៉េង កែវពេជ្ជតា ។ នាងបញ្ជាក់ថា ថ្វីត្បិតតែបទនេះ មានប្រភពពីអ្នកចម្រៀងរៀមច្បងជំនាន់សាធារណរដ្ឋប្រជាមានិតកម្ពុជា ( ១៩៧៩-៨៩ ) គឺលោកស្រី ម៉ម សុខា ប្រគំភ្លេងដោយក្រុមតន្ត្រី វិទ្យុជាតិកម្ពុជា ប៉ុន្តែចំពោះទំនុកច្រៀងចាស់នោះ ពេជ្ជតា បានកែសម្រួលជាថ្មីខ្លះ ដើម្បីតម្រូវតាមថតភាពសង្គមសម័យព្រះរាជាណាចក្រកម្ពុជា គឺប្តូរពីបទចម្រៀងបែបនយោបាយមកជាបែបជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករខ្មែរទូទៅវិញ ដោយកាលណោះ ពេជ្ជតា បានប្រើពេល ប្រើគំនិត និងដាក់អារម្មណ៍បញ្ចូលតួខ្លាំងណាស់ ទំរាំបទនេះក្លាយជាបទចម្រៀងមានអត្ថន័យសមស្រប និងកាន់តែពេញនិយមសម្រាប់អ្នកស្តាប់គ្រប់ស្រទាប់ ។
អ្នកនាងបន្តថា មិនតែប៉ុណ្ណោះ នៅលើប្រព័ន្ធ យូធូប ឃើញមានបងប្អូនយើងជាច្រើនមិនថា ជាតារា ឬអ្នកធម្មតា រហូតដល់ខ្សែរាជវង្ស ក៏ចាប់អារម្មណ៍ថតបទចម្រៀងនេះឡើងវិញដែរ ក្នុងម្នាក់យ៉ាងហោចណាស់ក៏ពីរដង អ្នកខ្លះយកទាំងភ្លេងដើមរបស់ពេជ្ជតា ទៅច្រៀងទៀតផង ។
អ្នកនាងថា អ្នកដែលយកច្រៀងតាម ( Cover ) ទាំងនោះក៏ទទួលបានការសរសើរពីហ្វេនៗរបស់ពួកគេច្រើនគួរសម ។ មិនចម្លែកទេ ព្រោះបទនេះជាបទល្បីស្រាប់ហើយ ។ ប៉ុន្តែដែលចម្លែកនៅត្រង់ថា លើ Subtitle ពេលបង្ហោះរបស់ពួកគេ ក៏ដូចជានៅលើខមិនតបទៅអ្នកគាំទ្រ មិនដែលឃើញអ្នកច្រៀង Cover ឬម្ចាស់ឆានែលយូធូបខ្លះនោះ ហ៊ានប្រាប់គេថា បទនេះយកតាមលំនាំពេជ្ជតា ឬដាក់ Credit អោយម្ចាស់សំនៀងដើមទេ ក្រៅពីប្រើពាក្យដដែលៗថា មរតកដើម ។
សូមចុច Subscribe កោះសន្តិភាព ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានពិត និងគួរឲ្យទុកចិត្ត
រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានសម្តែងការមិនពេញចិត្តចំពោះម្ចាស់ឆាណែលយូធូប ដែលបានយកបទចម្រៀងរបស់នាងអោយតារាចម្រៀងថ្មូៗច្រៀងឡើងវិញ (Cover) តែមិនបានដាក់ឈ្មោះអោយចំម្ចាស់ដើម។ បទ «ជំនោរដើមខែ» ដែលជាបទដើមរបស់អ្នកចម្រៀងអ្នកស្រី ម៉ម សុខា តែត្រូវបានអ្នកនាង ម៉េង កែវពេជ្ជតា បានយកមកកែសម្រួលថ្មីខ្លះ ទាំងទំនុកច្រៀង និងការច្រៀងពីអ្នកនាងផ្ទាល់។
ព្រោះតែបទនេះ មានភាពល្បីល្បាញបានធ្វើអោយមានការលើកយកមកច្រៀង ដោយតារាចម្រៀងនានា ហើយបង្ហោះតាមយូធូប ដោយបានប្រើប្រាស់ភាសាសរសេរដាក់ថា «មរតកដើម» ដោយមិនបានប្រើប្រាស់ឈ្មោះនាងអោយចំ។
Picture
អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារថា បទ: ជំនោរដើមខែ ជាបទចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមបទល្បីៗជាច្រើនរយពាន់បទរបស់នាងខ្ញុំ ម៉េង កែវពេជ្ជតា ។ នាងបញ្ជាក់ថា ថ្វីត្បិតតែបទនេះ មានប្រភពពីអ្នកចម្រៀងរៀមច្បងជំនាន់សាធារណរដ្ឋប្រជាមានិតកម្ពុជា ( ១៩៧៩-៨៩ ) គឺលោកស្រី ម៉ម សុខា ប្រគំភ្លេងដោយក្រុមតន្ត្រី វិទ្យុជាតិកម្ពុជា ប៉ុន្តែចំពោះទំនុកច្រៀងចាស់នោះ ពេជ្ជតា បានកែសម្រួលជាថ្មីខ្លះ ដើម្បីតម្រូវតាមថតភាពសង្គមសម័យព្រះរាជាណាចក្រកម្ពុជា គឺប្តូរពីបទចម្រៀងបែបនយោបាយមកជាបែបជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករខ្មែរទូទៅវិញ ដោយកាលណោះ ពេជ្ជតា បានប្រើពេល ប្រើគំនិត និងដាក់អារម្មណ៍បញ្ចូលតួខ្លាំងណាស់ ទំរាំបទនេះក្លាយជាបទចម្រៀងមានអត្ថន័យសមស្រប និងកាន់តែពេញនិយមសម្រាប់អ្នកស្តាប់គ្រប់ស្រទាប់ ។
អ្នកនាងបន្តថា មិនតែប៉ុណ្ណោះ នៅលើប្រព័ន្ធ យូធូប ឃើញមានបងប្អូនយើងជាច្រើនមិនថា ជាតារា ឬអ្នកធម្មតា រហូតដល់ខ្សែរាជវង្ស ក៏ចាប់អារម្មណ៍ថតបទចម្រៀងនេះឡើងវិញដែរ ក្នុងម្នាក់យ៉ាងហោចណាស់ក៏ពីរដង អ្នកខ្លះយកទាំងភ្លេងដើមរបស់ពេជ្ជតា ទៅច្រៀងទៀតផង ។
អ្នកនាងថា អ្នកដែលយកច្រៀងតាម ( Cover ) ទាំងនោះក៏ទទួលបានការសរសើរពីហ្វេនៗរបស់ពួកគេច្រើនគួរសម ។ មិនចម្លែកទេ ព្រោះបទនេះជាបទល្បីស្រាប់ហើយ ។ ប៉ុន្តែដែលចម្លែកនៅត្រង់ថា លើ Subtitle ពេលបង្ហោះរបស់ពួកគេ ក៏ដូចជានៅលើខមិនតបទៅអ្នកគាំទ្រ មិនដែលឃើញអ្នកច្រៀង Cover ឬម្ចាស់ឆានែលយូធូបខ្លះនោះ ហ៊ានប្រាប់គេថា បទនេះយកតាមលំនាំពេជ្ជតា ឬដាក់ Credit អោយម្ចាស់សំនៀងដើមទេ ក្រៅពីប្រើពាក្យដដែលៗថា មរតកដើម ។
Picture
អ្នកនាងបន្តទៀតថា ( បើមិនស្គាល់លោកស្រី ម៉ម សុខា ព្រោះគ្មានសម្លេងគាត់នៅ ក៏គួរតែស្គាល់សម្លេង និងស្គាល់មុខរបស់ ពេជ្ជតា ស្គាល់អាខោនពេជ្ជតា ដែរ ម្តេចមិនឆាតសួរ ព្រោះថាពួកគេច្រៀងតាមនាងពេជ្ជតា ក្នុងផលិតកម្មឆ្លងដែនទេតើ )? តើមូលហេតុអ្វីទៅហ្ន៎0x017d7 ដែលពួកគេចូលចិត្តធ្វើរំលងដដែលៗបែបនេះ ? ខ្លាចម្ចាស់ដើមល្បីជាង ? ខ្លាចគេថាខ្លួនអន់ ? ចង់បំបាត់ឈ្មោះម្ចាស់ដើម ? ឬចង់អោយជំនាន់ក្រោយច្រលំ ? តើវាពិបាកជាងម្ចាស់ស្នាដៃខ្លាំងណាស់មែនទេ0x017d7 ដែលគ្រាន់តែដាក់ឈ្មោះអោយគេ ដោយមិនចំណាយលុយមួយជ្រុងសេនផង ? ហ៊ឺ… បើមិនគិតដល់ផ្លូវច្បាប់ ក៏គួរតែគិតពីផ្លូវចិត្តម្ចាស់បទដែរ ។
អ្នកនាងបញ្ជាក់ថា ស្នាដៃនីមួយៗឆ្លងកាត់ការលំបាកច្រើនណាស់ទំរាំចេញជាផ្លែផ្កាមក ម្តេចក៏អ្នកយកស្រាប់ៗសោះអត់ចិត្តថ្លើមអ្វីយ៉ាងនេះលោក ? បើមិនដឹងថាយកបទគេមកច្រៀងគួរធ្វើអ្វីខ្លះជាការអរគុណដល់ម្ចាស់ដើម អ្នកគួរមើលរូបថតគំរូរបស់ខ្ញុំមួយផ្ទាំងនេះទៅ ។ បើមានខ្វះចន្លោះខ្លះ ក៏ព្រោះខ្វះឯកសារតែក៏មិនអត់សោះដែរ មិនមែនស្អីក៏មរតកដើមនោះទេ ព្រោះអ្នកច្រៀង អ្នកភ្លេងនៅរស់នៅឡើយ ! ។ ខ្ញុំជឿថា អត្ថបទនេះនឹងមានអ្នកខឹងខ្ញុំ តែខ្ញុំមិនខ្វល់ ព្រោះខ្ញុំធ្វើនេះក៏ដើម្បីការពារតម្លៃអោយម្ចាស់បទដើមគ្រប់បទមិនចំពោះតែបទរបស់ខ្ញុំទេ ។ តែខ្ញុំសូមអរគុណបងប្អូនទស្សនិកជន ហ្វេនៗដែលយល់ចិត្តខ្ញុំ ដឹងថាខ្ញុំត្រូវគេយកបទទៅច្រៀងកើបលុយ ហើយមិនអរគុណ តែខ្លះបែរជាមកតាមខាំញាំញីកិត្តិយសខ្ញុំវិញទៀត ដូច្នេះខមិនរបស់អ្នកទាំងអស់គ្នា គឺជាថ្នាំដាស់សតិដ៏ស័ក្តិសិទ្ធិដល់អ្នកខ្លះដែលមិនអោយតម្លៃម្ចាស់ដើម៕
ចែករំលែកព័តមាននេះ