ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​រង​របួស​ទារ​សំណង ១​ម៉ឺន​ដុល្លារ មិន​ត្រូវរ៉ូវ​គ្នា បញ្ជូន​ប៉ូលិស​ខណ្ឌ​៧​មក​រា ទៅ​តុលាការ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត ការ​ដោះស្រាយ​វិវាទ​រវាង​មន្ត្រី​នគរបាល​ខណ្ឌ​៧​មក​រា មួយ​រូប ដែល​ជាប់ចោទ​ថា បាន​ប្រើ​អាយ​កូ​ម​វាយ​ក្បាល​នារី​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុ​វត្តិភាព មិន​គោរព​ច្បាប់​ចរាចរ​បើក​បញ្ច្រាស់ទិស នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ ទីបំផុត ការ​ដោះស្រាយ​វិវាទ​រវាង​មន្ត្រី​នគរបាល​ខណ្ឌ​៧​មក​រា មួយ​រូប ដែល​ជាប់ចោទ​ថា បាន​ប្រើ​អាយ​កូ​ម​វាយ​ក្បាល​នារី​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុ​វត្តិភាព មិន​គោរព​ច្បាប់​ចរាចរ​បើក​បញ្ច្រាស់ទិស នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២១​នេះ ត្រូវ​បាន​សមត្ត​កិច្ច​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​តាម​ផ្លូវច្បាប់ ។

មន្ត្រី​នគរបាល​រូប​នោះ​ឈ្មោះ ម៉ាត់ ពិសី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ឋាន​ន​ន្ទ​រ​ស័​ក្ត​អនុសេនីយ៍ទោ បម្រើ​ការងារ​នៅ​ផ្នែក​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

បើ​តាម​សមត្ត​កិច្ច​ឲ្យ​ដឹង​ថា លោក ម៉ាត់ ពិសី ត្រូវ​បាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា កសាង​សំណុំរឿង​ចោទប្រកាន់​ជា​បណ្តោះអាសន្ន ពី​បទ​.​ហិង្សា តាម​មាត្រា ២១៧ នៃ​ក្រមព្រហ្មទណ្ឌ ។

សំណុំរឿង​ដដែល​នោះ បាន​ចោទប្រកាន់ លើ​អ្នកបើកបរ​ម៉ូតូ មិន​គោរព​ច្បាប់​ចរាចរណ៍​ឈ្មោះ ង​ន សិលា ភេទ​ប្រុស អាយុ​១៨ ពី​បទ​.​មិន​បង្គាប់បញ្ជា តាម​មាត្រា ៥៤១ នៃ​ក្រមព្រហ្មទណ្ឌ ដូច​គ្នា ដែល​សំណុំរឿង​បាន​ស្ថិត​នៅ​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ ។

ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ទៀត​ថា បានជា​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​មន្ត្រី​នគរបាល ជាប់​សង្ស័យ ប្រើ​អាយ​កូ​ម​វាយ​បែកក្បាល​នារី​ជិះ​ម៉ូតូ​នោះ ដោយ​ការ​ដោះស្រាយ​សំណង​រដ្ឋប្បវេណី មិន​ត្រូវរ៉ូវ​គ្នា រវាង​ភាគី​ទាំង​ពីរ ដោយ​ខាង​នារី​រង​របួស បាន​ទាមទារ​ប្រាក់​សំណង ក្នុង​ការ​ថ្លៃ​ព្យាបាល​រហូត​ដល់​ទៅ ១០,០០០​ដុល្លារ​អា​មេ​រិ​ក ចំណែក​មន្ត្រី​នគរបាល​គឺ​លោក ម៉ាត់ ពិសី មិន​មាន​លទ្ធភាព ដូច្នោះ​សំណង​រដ្ឋប្បវេណី នៅ​មិន​ទាន់​បាន​រលាត់ ទើប​សមត្ត​កិច្ច ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់ ។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​នា​វេលា​ម៉ោង​ជិត​៨​យប់​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​បទល្មើស​នឹង​ច្បាប់​ចរាចរណ៍ របស់​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ចំណុច​ម្ដុំ​អាង​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក តាម​បណ្ដោយ​ផ្លូវ ២១៥ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

តាម​រយៈ​វី​ដេ​អូ​របស់​ក្មេង​ប្រុស​ម្នាក់ ដែល​បាន​ថត​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម TikTok បាន​បង្ហាញ​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ ពីរ​នាក់​បងប្អូន បាន​ជិះ​ម៉ូតូ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព ពេល​នោះ ជិះ​នៅ​តាម​បណ្ដោយ​ផ្លូវ ២១៥ មក​ដល់​ម្ដុំ​អាង​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ចំណុច​គោលដៅ​ត្រួតពិនិត្យ ក៏​ព្យាយាម​ជិះ​បក​ក្រោយ​វិញ ហើយ​ក៏​ត្រូវ​មន្ត្រី​នគរបាល យក​ទិ​ទ្យុ​ទាកទង​វាយ បណ្តាល​ឲ្យ​នារី​ជិះ​ខាងក្រោយ​បែកក្បាល (​ដេរ​៣​ថ្នេរ​) និង​ធ្លាក់​ពីលើ​ម៉ូតូ​ផង​ដែរ ។ ពេល​ធ្លាក់​នោះ នាង​បានបោក​ក្បាល​នឹង​ថ្នល់ ហើយ​វិលមុខ ក៏បាន​ស្រែក​ឲ្យ​មន្ត្រី​ប៉ូលិស​រូប​នោះ​ជួយ​លើក និង​ជួយ​ជូន​ទៅ​ពេទ្យ ប៉ុន្តែ​មន្ត្រី​ប៉ូលិស បែរជា​និយាយ​ថា នារី​រង​គ្រោះ សម្តែង​ទៅ​វិញ ? ។

ក្រោយ​កើតហេតុ នាំ​ឲ្យ​មាន​មតិ​ប្រជា​ជា​ពលរដ្ឋ​ជា​ច្រើន បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​លើ​មន្ត្រី​នគរបាល ដែល​ប្រើ​ហិង្សា ហើយ​ក៏​មាន​មតិ​មួយ​ចំនួន​ទៀត បន្ទោស​ទៅ​លើ​នារី​រង​របួស​ថា មិន​គួរ​ណា​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក អត់​ពាក់មួក​សុវត្ថិភាព​នោះ​ដែរ ៕
«​អធិការរង​ខណ្ឌ​៧​មក​រា រង់ចាំ​នារី​រង​របួស ចូលខ្លួន​មក​រក​ដំណោះស្រាយ ករណី​ប៉ូលិស​ម្នាក់​វាយ​បែកក្បាល​ពេល​បើកបរ​ល្មើសច្បាប់​»
«​វី​ដេ​អូ​ស្តែង​ៗ ប៉ូលិស​ខណ្ឌ​៧​មក​រា​មួយ​រូប យក​អាយ​កូ​ម​វាយ​នារី​ម្នាក់រ​.​យះ​ក្បាល ធ្លាក់​ពីលើ​ម៉ូតូ​»
«​អត់​មួក​សុវត្ថិភាព ជិះ​ម៉ូតូ​គេច ប៉ូលិស​ខណ្ឌ​៧​មក​រា យក​អាយ​កូ​ម​វាយ​ក្បាល​នារី​ម្នាក់​បែក ?​»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ