ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនួញពីររូបប្រាប់ពីគន្លឹះជោគជ័យ និងភាពមានបាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លុយ សូមលើកពីការចែករំលែកទស្សនផ្ទាល់ខ្លួនរបស់បុគ្គលពីររូបដែលជាអ្នកជំនួញល្បីនៅក្នុងសង្គម មកបង្ហាញជូនលោកអ្នក ពីការដែលពួកគាត់បានលើកឡើងពីគន្លឹះក្លាយជាសហគ្រិនជោគជ័យ និងដើម្បីក្លាយខ្លួនជាអ្នកមានបាន ។ បុគ្គលជោគជ័យនៅក្នុងជំនួញទំាងពីរនោះមានលោកអ្នកឧកញ៉ា គួច…

រាជធានីភ្នំពេញ ៖ លុយ សូមលើកពីការចែករំលែកទស្សនផ្ទាល់ខ្លួនរបស់បុគ្គលពីររូបដែលជាអ្នកជំនួញល្បីនៅក្នុងសង្គម មកបង្ហាញជូនលោកអ្នក ពីការដែលពួកគាត់បានលើកឡើងពីគន្លឹះក្លាយជាសហគ្រិនជោគជ័យ និងដើម្បីក្លាយខ្លួនជាអ្នកមានបាន ។ បុគ្គលជោគជ័យនៅក្នុងជំនួញទំាងពីរនោះមានលោកអ្នកឧកញ៉ា គួច ម៉េងលី ប្រធានក្រុមហ៊ុន Mengly J. Quach Education Plc និងបណ្ឌិត គីម ហ៊ាង អ្នកវិនិយោគវិស័យអចលនទ្រព្យ ។ 

សម្រាប់លោកវេជ្ជបណ្ឌិត គូច ម៉េងលី ដែលជោគជ័យនៅក្នុងការវិនិយោគលើវិស័យអប់រំ បានគូសបញ្ជាក់ថា ប្រសិនបើគេចង់ក្លាយជាសហគ្រិនត្រូវមានចំណេះដឹងពិតប្រាកដលើជំនាញដែលគ្រោងនឹងរកស៊ីនោះ ។ បន្ទាប់មកត្រូវមានចំណុចពីរគូបសផ្សំទៀត គឺទំនុកចិត្តលើខ្លួនឯង និងត្រូវមានការគាំទ្រពីញាតិមិត្តបងប្អូន និងដៃគូជំនួញ ។ 

លោកបានបញ្ជាក់ថា «បើយើងមានចំណេះ មានជំនាញ មានការគាំទ្រ នោះថវិកាអាចរកបានតាមក្រោយ ឱ្យតែយើងរក្សាបាននូវភាពថ្លៃថ្នូរ កិត្តិយសក្នុងសង្គម សច្ចធម៌ ពាក្យសម្តីទន់ភ្លន់ សំខាន់ត្រូវទុកចិត្តលើខ្លួនឯង ។ បើយើងមានជំនឿជឿជាក់ ថាយើងពិតជាអាចធ្វើបាននោះ ៩៩.៩៩% យើងនឹងធ្វើបាន កុំឱ្យតែយើងឆាប់បោះបង់ចោលនូវការទទូច និងការព្យាយាម ។ ការទទូច គឺសំខាន់បំផុតដែលនាំមកនូវជោគជ័យ» ។

លោកវេជ្ជបណ្ឌិត បានលើកឡើងបន្តថា អ្នកខ្លះថា ជោគជ័យស្ថិតនៅលើសំណាង តែលោកថា ស្ថិតនៅលើឱកាស ភ័ព្វសំណាង រួមនឹងការព្យាយាមថែមទៀតទៅវិញទេ ។ «បើយើងមានឱកាសតែយើងមិនចេះចាប់យកឱកាស យើងក៏នឹងបរាជ័យដែរ ហើយបើគ្មានការព្យាយាម ទោះសំណាងល្អយ៉ាងណាក៏យើងមិនអាចទៅមុខរួចដែរ ។ ម្យ៉ាងវិញទៀត កត្តាដែលមិនជោគជ័យក្នុងការរកស៊ីមួយចំនួន គឺកើតឡើងដោយសារកត្តាជាច្រើន ពេលខ្លះអាចមកពីបញ្ហាផ្ទៃក្នុងគ្រួសារ ឬខ្លះអាចមកពីឥទ្ធិពលខាងក្រៅ ។ លើសពីនេះយើងត្រូវចេះឱ្យបាននូវប្រាំពីរភាសា ព្រោះសម័យឥឡូវ បើយើងមិនចេះប្រាំពីរភាសាទេ យើងពិបាករស់នៅណាស់» ។ ភាសាទាំងប្រាំពីរដែលអ្នកជំនួញខាងលើសំដៅដល់នោះ ភាសាកំណើត (ភាសាខ្មែរ) ភាសាសាកល (បច្ចុប្បន្នអង់គ្លេស ថ្ងៃមុខអាចជាចិនក៏ថាបាន) ភាសាបច្ចេកវិទ្យា (កុំព្យូទ័រ…) ភាសាឯកទេសផ្ទាល់ខ្លួន (មុខជំនាញសិក្សា) ភាសាការទូត ឬ ភាសាទំនាក់ទំនងសាធារណៈ ។

ចំណែកលោកបណ្ឌិត គីម ហ៊ាង ដែលល្បីឈ្មោះនៅវិស័យអចលនទ្រព្យ លោកបានលើកឡើងនូវពីទ្រឹស្តីជាសកលមួយឃ្លាថា «មាគ៌ាទៅកាន់ភាពជោគជ័យ គ្មានដានជើងមនុស្សខ្ជិលឡើយ» ។ ប៉ុន្តែលោកបានឆ្លើយទៅនឹងសួររបស់មនុស្សជាច្រើនបានលើកឡើងថា ខ្លួនខំនោះខំ មិនខ្ជិលច្រអូសនោះទេ ឧស្សាហ៍ក្រោកធ្វើការ ក្រោករកស៊ីតំាងពីព្រលឹមដល់យប់ ហេតុ អ្វីនៅតែក្រ ? ។ ជាចម្លើយរបស់សហគ្រិនជោគជ័យនៅក្នុងជំនួញដីធ្លីខាងលើថា នោះ មកពីពីឧស្សាហ៍ខុសរឿង ។ សម្រាប់លោក គីម ហ៊ាង ភាពឧស្សាហ៍ខុសរឿង ខុសកាលៈទេសៈ គឺនៅតែក្រ ហើយធ្វើរឿងខុសនេះ លោកថា អាចក្រលើសដើម ហើយអាចនាំរឿងដល់ខ្លួនទៀត ។ 

លោក គីម ហ៊ាង លើកឡើងបន្តថា វិធីសម្រាប់ឆ្ពោះទៅកាន់ភាពមានបានដ៏សំខាន់មួយនោះទេគ្មានអ្វីក្រៅពីចំណេះវិជ្ជានោះឡើយ ។ លោកថា អ្នកចេះទើបក្លាយជាមាន ។ ហើយការមានបាននោះមិនស្ថិតនៅលើព្រហម្មលិខិតឡើយ ។ អ្វីៗគឺមនុស្សជាអ្នកកំណត់ជោគវាសនាខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ