ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរោគDelta មិនហ៊ានមកបៀតទេ បើសិន​ធ្វើ​ដូច្នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ផ្អើលពេញភ្នំពេញ បន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសថា បានរកឃើញមានការឆ្លងមេរោគបំប្លែងថ្មី ដែលតា នៅទីក្រុងភ្នំពេញ។ ម្នាក់ៗ នៅភ្នំពេញ និងកន្លែងផ្សេងទៀត…

រាជធានីភ្នំពេញ៖ ផ្អើលពេញភ្នំពេញ បន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសថា បានរកឃើញមានការឆ្លងមេរោគបំប្លែងថ្មី ដែលតា នៅទីក្រុងភ្នំពេញ។ ម្នាក់ៗ នៅភ្នំពេញ និងកន្លែងផ្សេងទៀត កំពុងតែបារម្ភខ្លាំងអំពីការគំរាមកំហែងពីមេរោគបំប្លែងថ្មី ដែលតានេះ។

បើសិនជាប្រជាជនកម្ពុជាទាំងអស់ ពិតជាខ្លាចមេរោគនេះមែននោះ ពួកគេត្រូវតែចេះវិធីការពារខ្លួន ដូចខាងក្រោមនេះ ដែលនឹងអាចជួយទប់ទល់នឹងមេរោគដ៏សាហាវនេះ។

១-ចាក់វ៉ាក់សាំង

ការសិក្សាស្រាវជ្រាវ បានបបង្ហាញថា អ្នកមិនចាក់វ៉ាក់សាំង គឺប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគកូវីដ១៩ ពិសេស មេរោគបំប្លែថ្មី ដែលបានរាលដាលពេញពិភពលោក។ អ្នកមិនចាក់វ៉ាក់សាំង មិនត្រឹមតែប្រឈមខ្លាំងនឹងការឆ្លងមេរោគទេ ពួកគេថែម​ទាំងអាចឈឺធ្ងន់ ជាងអ្នកដែលបានចាក់វ៉ាក់សាំងថែមទៀត។ រឿងគួរបារម្ភខ្លាំងនោះ មនុស្សស្លាប់ដោយសារកូវីដ១៩ រហូតដល់ជាង ៩៩ភាគរយ គឺកើតមានចំពោះអ្នកមិនចាក់វ៉ាក់សាំង។ ដូច្នេះ បើស្រឡាញ់ជីវិត យើងត្រូវនាំគ្នាចាក់វ៉ាក់សាំង។

២-ពាក់ម៉ាស់ជានិច្ច

បើទោះបីជាចាក់វ៉ាក់សាំងហើយក្តី ការសិក្សាស្រាវជ្រាវ និងរបាយការណ៍នានា បង្ហាញថា វ៉ាក់សាំង មិនមែនការពារបាន ១០០ភាគរយទេ។ អ្នកចាក់វ៉ាក់​សាំងហើយ មួយចំនួន ក៏នៅតែអាចឆ្លងមេរោគកូវីដ១៩ មិនថា នៅកម្ពុជា ឬនៅប្រទេសផ្សេងទេ។ ដូច្នេះ កុំអាង​ថា បានចាក់វ៉ាក់សាំង ហើយលែងពាក់ម៉ាស់អោយសោះ។ សូមបន្តការពាក់ម៉ាស់ អោយបានគ្រប់ៗគ្នា។

៣-យកឈ្នះមេរោគដែលតា ដោយនៅឃ្លាតឆ្ងាយពីមនុស្ស និងមិនធ្វើការជួបជុំ

មេរោគដែលតា ត្រូវបានគេយល់ថាឆ្លងខ្លាំងជាងមេរោគមុនៗ។ ដូច្នេះ ដើម្បីចៀសវាងការឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតនោះ យើងគួរគប្បីរក្សាគម្លាតអោយឆ្ងាយពីគ្នាយ៉ាងតិចពីរម៉ែត្រ និង​មិនត្រូវធ្វើការជួបជុំ ដែលមិនចាំបាច់ ដូចជា ការផឹក​ស៊ីនោះ​ឡើយ។

៤-រស់នៅប្រកបដោយអនាម័យពិសេសលាងដៃអោយញឹកញាប់

ចាប់ពីពេលនេះតទៅ មនុស្សទាំងអស់ ត្រូវតែមានអនាម័យខ្ពស់ ដើម្បីយកឈ្នះ​មេរោគកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីដែលតា។ ការលាងដៃ អោយបានញឹកញាប់ គឺជាជម្រើសដ៏ល្អមួយ ដើម្បីទប់ទល់នឹងការឆ្លងមេរោគដែលតានេះ។ វាក៏អាចជួយយើង មិនអោយឆ្លងមេរោគផ្សេងទៀតផងដែរ។

៥-ហាត់ប្រាណអោយទៀងទាត់

ការហាត់ប្រាណ នឹងធ្វើអោយរាយកាយមាំមួនពិសេសពង្រឹងប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺ។ អ្នកហាត់ប្រាណ គឺមានសុខភាពមាំមួន ហើយមិនងាយធ្លាក់ខ្លួនឈឺ ដោយសារការឆ្លងមេរោគឬក៏ជំងឺផ្សេងទៀតឡើយ។ ហាត់ប្រាណធ្វើអោយចរន្តឈាមដើរល្អ បេះដូងរឹងមាំ និងសួតដកដង្ហើម ​បានល្អ និងខ្លាំង។ ដូច្នេះ ចូរកំភ្លេចហាត់ប្រាណ បើសិនជាអ្នកស្រឡាញ់ខ្លួននិងជីវិត។

នៅពេលដែលប្រជាជនកម្ពុជា អនុវត្តវិធីទាំងប្រាំនេះ បាននោះ ពួកគេនឹងអាចយកឈ្នះកូវីដ១៩ បានជាមិនខាន។ យើងជឿជាក់ថា ប្រជាជនកម្ពុជា នឹងអាចធ្វើបានតាមវិធីដ៏សាមញ្ញទាំងនេះ៕ ដោយ៖ វេជ្ជបណ្ឌិត ងួន សេរ័ត្ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ