ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AWS Cabodia និង​ក្រុមហ៊ុន Cisco ផ្សព្វផ្សាយ​ពី​ចំណេះដឹង​បច្ចេកវិទ្យា​ថ្មី​សម្រាប់​ការ​ធ្វើ​អាជីវកម្ម

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន AWS Cabodia និង​ក្រុមហ៊ុន Cisco សហការ​គ្នា​រៀបចំ​សិក្ខាសាលា​ការ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ទៅ​កាន់​អនាគត​ជាមួយ​ផលិតផល Cisco SMB និង​ការ​បន្ថែម​ចំណេះដឹង​នៃ​បច្ចេកវិទ្យា​សម្រាប់​ការ​ធ្វើ​អាជីវកម្ម

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន AWS Cabodia និង​ក្រុមហ៊ុន Cisco សហការ​គ្នា​រៀបចំ​សិក្ខាសាលា​ការ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ទៅ​កាន់​អនាគត​ជាមួយ​ផលិតផល Cisco SMB និង​ការ​បន្ថែម​ចំណេះដឹង​នៃ​បច្ចេកវិទ្យា​សម្រាប់​ការ​ធ្វើ​អាជីវកម្ម កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មក​រា ២០១៦ នៅ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់​។

លោក​ជា សុវណ្ណ ប្រធាន​គ្រប់គ្រង​អាជីវកម្ម​របស់​ក្រុមហ៊ុន AWS មាន​ប្រសាសន៍​ថា សក្តានុពល​នៃ​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ក្នុង​ការ​ជួយ​សម្រួល​ដល់​អាជីវកម្ម​ខ្នាត​តូច​រហូត​ដល់​ខ្នាត​ធំ​នៅ​ទូ​ទាំង​ពិភពលោក មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។ ជាមួយ​និង​ការ​រីក​ចម្រើន​ដ៏​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា ក្រុមហ៊ុន Cisco បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្វែងរក​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ​ប្រកបដោយ​សុវត្ថិភាព ទាំង​អ្នក​ប្រើប្រាស់ ទាំង​បរិស្ថាន​សម្រាប់​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន​ជាមួយនឹង​តម្លៃ​សមរម្យ​។

ក្រុមហ៊ុន AWS ពិតជា​មាន​មោទនភាព​ណាស់​ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Cisco ដើម្បី​នាំ​យក​នូវ​ផលិតផល​ថ្មី​ៗ​ទាំងនេះ​ជូន​ដល់​អតិថិជន​នៅ​កម្ពុជា​។ ថ្ងៃនេះ​យើង​នឹង​បង្ហាញ​នៅ​ផលិតផល​ថ្មី​ដែល​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​មួយ​ចំនួន​ដោយ​អ្នកជំនាញ​ទៅ​លើ Switches 350XG 10G Series, Router, Software Management និង Security ។  AWS ជា​ក្រុមហ៊ុន​នាំមុខ​ផ្នែក​ចែកចាយ​ផលិតផល​បណ្តាញ​ទូរគមនាគមន៍​ព័ត៌មានវិទ្យា និង​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​សម្រាប់​អគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕