ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល ត្រៀម​មុខម្ហូប​អាហារ​មានឱជារស​ច្រើន​ប្រភេទ​ស្វាគមន៍​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​នា​ពេល​ខាង​មុខ ណា​ហ្គា​វើ​ល​បាន​បង្ហាញ និង​ត្រៀម​នូវ​មុខម្ហូប និង​នំ ដែល​មានឱជារស​ជា​ច្រើន​ប្រភេទ​សម្រាប់​អតិថិ​ជនជាតិ និង​អន្តរជាតិ​។

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​នា​ពេល​ខាង​មុខ ណា​ហ្គា​វើ​ល​បាន​បង្ហាញ និង​ត្រៀម​នូវ​មុខម្ហូប  និង​នំ ដែល​មានឱជារស​ជា​ច្រើន​ប្រភេទ​សម្រាប់​អតិថិ​ជនជាតិ និង​អន្តរជាតិ​។ ពិធី​បង្ហាញ​មុខម្ហូប​និង​នំ នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២២ មក​រា ២០១៦​។

-​អាហារ​ឈុត​នាំ​លាភ​នៅ​ភោជនីយដ្ឋាន​ចិន Fortune Palace ៖ ភោជនីយដ្ឋាន​ចិន Fortune Palace មាន​បម្រើ​ម្ហូប​នាំ​លាភ​១០​មុខ​ដែល​មាន​រសជាតិ​ដើម ឈ្ងុយ​ឆ្ងាញ់​គ្មាន​ពីរ​។ ភ្ញៀវ​អាច​រីករាយ​ជាមួយ​អាហារ​ចិន​ពិសេស​មាន​ដូច​ជា ស៊ុប​ព្រុយ​ត្រី​ឆ្លាម​ជាមួយ​សាច់​ក្តាម  ត្រី​តុកកែ​ចំហុយ​ជាមួយ​ទឹកស៊ីអ៊ីវ ខ​ជើង​ជ្រូក​ជាមួយ​ផ្សិត និង​សា​រ៉ា​យ​ខ្មៅ និង​អាហារ​មហា​សម្បត្តិ​ទាំង​បួន​។ បញ្ជី​រាយ​មុខម្ហូប​ទាំង​ពីរ មាន​អាហារ​យី​សាង​ទាំង​ពីរ និង​មាន​តម្លៃ​ចាប់ពី​៣៨៨​ដុល្លារ​ទៅ​៤៨៨​ដុល្លារ​សម្រាប់​១០​នាក់​។ សម្រាប់​រីករាយ​នៅ​ក្នុង​ណា​ហ្គា​វើ​ល​ប៉ុណ្ណោះ ពី​ថ្ងៃ​ទី​៣ កុម្ភៈ ដល់​២២ កុម្ភៈ សម្រាប់​អាហារ​ថ្ងៃត្រង់ និង​ពេល​ល្ងាច​។ យើង​សូម​ណែនាំ​ភ្ញៀវ​កក់​ទុកជា​មុន​។

-​អាហារ​ពិសេស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​នៅ​វិមាន​អម្រឹត ភោជនីយដ្ឋាន​អាស៊ី The Chopstick និង​ភោជនីយដ្ឋាន​អន្តរជាតិ The Pangea Fusion ៖ លេខ​៦ មាន​ន័យ​ថា «​សំណាងល្អ​» ដូចនេះ​នៅ​វិមាន​អម្រឹត និង​ភោជនីយដ្ឋាន​អាស៊ី Chopstick របស់​យើង​មាន​បម្រើ​អាហារ​ពិសេស​៦​មុខ​ដូច​គ្នា​សម្រាប់​ស្វាគមន៍​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​នេះ មាន​ដូច​ជា​មីឆា​អាយុ​វែង​ជាមួយ​បន្លែ និង​សាច់​បង្កង​ចំហុយ​ជាមួយ​មី​ស្រួយ សាច់​ចៀម​ជាប់​ឆ្អឹង​អាំង​ជាមួយ​ទឹកជ្រលក់​ពិសេស និង​អាហារ​ជា​ច្រើន​មុខ​ទៀត ! ចំណែក​ភោជនីយដ្ឋាន​អន្តរជាតិ The Pangea Fusion ក៏​មាន​បម្រើ​អាហារ​ប៊ុ​ហ្វេ​ដ៏​សម្បូរ​បែប​សម្រាប់​អបអរ​ឱកាស​ដ៏​ពិសិដ្ឋ​នេះ​ផង​ដែរ​។ នៅ​ក្នុង​បរិយាកាស​ដ៏​មនោ​រម្យ​នេះ ភ្ញៀវ​អាច​រីករាយ​ជា​លក្ខណៈ​ក្រុម​គ្រួសារ​ប្រកបដោយ​សុភមង្គល​។

-​អាហារ​ចិន​ក្នុង​ពែង​នាគ​មហា​សម្បត្តិ​របស់​ណា​ហ្គា​វើ​ល ៖ អាហារ​ប្រពៃណី​ចិន​ក្នុង​ឆ្នាំង​នាគ​មហា​សម្បត្តិ គឺជា​អាហារ​រូបមន្ត​ប្រចាំ​ត្រកូល​ដែល​កែ​ច្នៃ​ឡើង​ដោយ​គ្រួសារ​របស់​មេ​ចុងភៅ Voon ។ នៅ​ក្នុងឆ្នាំនេះ អាហារ​នេះ នឹង​ត្រូវ​ដាក់​ក្នុង​ពែង​ពណ៌​ក្រហម ដែល​ភ្ញៀវ​អាច​យក​ទៅ​គេហដ្ឋាន​សម្រាប់​ទុកជា​វត្ថុ​អនុស្សាវរីយ៍​ក៏​បាន ។ ដាក់​នៅ​ក្នុង​ពែង​ដោយ​អាហារ​កំពូល​រសជាតិ​មាន ដូច​ជា​បង្គា ប៉ៅ​ហ៊ឺ លៀស​សមុទ្រ និង​អាហារ​ពិសេស​ជា​ច្រើន​ទៀត ភ្ញៀវ​នឹង​ទទួល​បាន​នូវ​ឱជា​រស​ដ៏​ឈ្ងុយ​ឆ្ងាញ់​។ មាន​បម្រើ​សម្រាប់​ការ​ពិសា​នៅ​ក្នុង​ណា​ហ្គា​វើ​ល​ផង​ដែរ ពី​ថ្ងៃ​ទី​៣ កុម្ភៈ​ដល់​២២  កុម្ភៈ ។

-​នំ និង​អាហារ​សំណាង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន ៖ ដោយ​មានការ​និយម​ចូល​ចិត្ត​ពី​អតិថិជន ភ្ញៀវ​អា​ចក​ម្ម៉​ង់​នំ និង​អាហារ​សំណាង​ទាំងនេះ​យក​ទៅ​គេហដ្ឋាន និង​ធ្វើ​ជា​កាដូ​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​ក្រុម​គ្រួសារ មិត្តភក្តិ និង​ដៃគូ​ពាណិជ្ជកម្ម​។

-​អាហារ​យី​សាង ៖ អាហារ​យី​សាង គឺជា​អាហារ​ដែល​ត្រូវ​សាកល្បង ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ចិន​ប្រកបដោយ​ភាព​សម្បូរ​សប្បាយ​ដែល​មាន​៤​មុខ​ដូច​ជា ត្រី​សាល​ម៉ុ​ន​ន័​រ​វ៉េ​ស ត្រី​ធូ​ណា​ព្រុយ​លឿង លៀ​សមុទ្រ និង​ប៉ៅ​ហ៊ឺ ជាមួយ​បន្លែ និង​ផ្លែ​ឈើ​ស្រស់​។ សម្រាប់​ការ​ពិសា​នៅ​ក្នុង​ណា​ហ្គា​វើ​ល និង​អា​ចក​ម្ម៉​ង់​ខ្ចប់​ទៅ​គេហដ្ឋាន ។

-​នំ​ត្រី​នាំ​លាភ ៖ នំ​ម្សៅ​រូប​ត្រី​តំណាង​ការ​រកស៊ី​មានបាន និង​សម្បូរ​រុងរឿង​ដែល​ភ្ញៀវ​អាច​ទិញ​ជូន​ជា​កាដូ​សម្រាប់​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន ។

-នំ​រកស៊ី​មានបាន និង​នំ​សុខ​សប្បាយ ៖ នំ​ចំហុយ​ទាំងនេះ ដែល​ធ្វើ​ពី​មើម​រ៉ា​ឌី និង​ត្រាវ កំ​ពិស​ក្រៀម និង​សាច់ក្រក​ងៀត គឺជា​អាហារ​ដែល​ពេញ​និយម​ផង​ដែរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​។ តំណាង​ដោយ​សាមគ្គី និង​សេចក្តីសុខ​ក្នុង​ក្រុម​គ្រួសារ និង​រកស៊ី​មានបាន នំ​ទាំងនេះ គឺ​ល្អ​បំផុត​សម្រាប់​ក្រុម​គ្រួសារ និង​មិត្តភក្តិ​។

-​នំ​ស្រួយ ៖ នំ​ស្រួយ គឺជា​នំ​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​សម្រាប់​ទទួលភ្ញៀវ មាន​៤​រសជាតិ​សម្រាប់​ជ្រើសរើស​ដូច​ជា នំ​ស្រួយ​រសជាតិ​ដូង រសជាតិ​បឺ​រ រសជាតិ​ស្វាយចន្ទី និង​រសជាតិ​សណ្តែកដី​៕