ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ និង​អ្នក​សារព័ត៌មាន​ឆ្នើម​ៗ ត្រូវ​បាន​អញ្ជើញ​ចូលរួម​សម្ពោធ Huawei Mate 8 ដ៏​ធំ​ប្រចាំ​តំបន់

8 ឆ្នាំ មុន

នៅ​ថ្ងៃ​ទី​27 មក​រា 2016 នេះ អាជីវករ និង​អ្នក​សារព័ត៌មាន​កម្ពុជា 20​នាក់ កំពុង​ចេញដំណើរ​ទៅ​កាន់​ទីក្រុង​បាងកក ដើម្បី​ចូលរួម​កម្មវិធី​សម្ពោធ​កំពូល​ស្មា​ត​ហ្វូ​ន Huawei Mate 8 ស៊េរី​ថ្មី​បំផុត​ប្រចាំ​តំបន់​អាស៊ី

នៅ​ថ្ងៃ​ទី​27 មក​រា 2016 នេះ អាជីវករ និង​អ្នក​សារព័ត៌មាន​កម្ពុជា 20​នាក់ កំពុង​ចេញដំណើរ​ទៅ​កាន់​ទីក្រុង​បាងកក ដើម្បី​ចូលរួម​កម្មវិធី​សម្ពោធ​កំពូល​ស្មា​ត​ហ្វូ​ន Huawei Mate 8 ស៊េរី​ថ្មី​បំផុត​ប្រចាំ​តំបន់​អាស៊ី ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​28 មក​រា 2016 នេះ នៅ​ឯ Royal Paragon Hall @Siam Paragon  ។

ក្រៅពី​អាជីវករ និង​អ្នក​សារព័ត៌មាន​កម្ពុជា 20​នាក់​នេះ ក៏​មាន​វត្តមាន​កំពូល​តារា​បង្ហាញ​ម៉ូត ប្រចាំ​ប្រទេស​កម្ពុជា កញ្ញា គ​ង្កា និង​ពិធីការនី​វ័យក្មេង​ពូកែ​វោហារ ខៀវ សាន់​សា​ណា ចូលរួម ជា​ភ្ញៀវ​កិត្តិយស​ផង​ដែរ​។

គួរ​បញ្ជាក់​ថា កម្មវិធី​សម្ពោធ​កំពូល​ស្មា​ត​ហ្វូ​ន Huawei Mate 8 នេះ ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ប្រចាំ​តំបន់​អាស៊ី ដែល​មាន​អ្នកចូលរួម​ពី​សំណាក់​ឯកអគ្គរាជទូត​ស្មា​ត​ហ្វូ​ន Huawei ប្រចាំ​ប្រទេស អាស៊ី​នីមួយ​ៗ តារាចម្រៀង និង​តារា​សម្ដែង​ល្បី​ៗ អាជីវករ និង​អ្នក​សារព័ត៌មាន​ក្នុង​តំបន់​ប្រមាណ 500​នាក់​។

លោក អែម យុ​ទ្ធូ នាយក​ទីផ្សារ​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា និង​ជា​អ្នកដឹកនាំ​ក្រុមការងារ​របស់ Huawei ទៅ​ចូលរួម​កម្មវិធី​សម្ពោធ​កំពូល​ស្មា​ត​ហ្វូ​ន Huawei Mate 8 នៅ​ទីក្រុង​បាងកក បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី 3 ហើយ ដែល​ក្រុមហ៊ុន Huawei អញ្ជើញ​អាជីវករ និង​អ្នក​សារព័ត៌មាន​ចូលរួម​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​នេះ​។ ក្រុមហ៊ុន Huawei មាន​គោលបំណង​ចង់​ឲ្យ​អាជីវករ​បាន​ស្គាល់​កាន់តែ​ច្បាស់​ពី​បច្ចេកវិទ្យា និង​គុណភាព​របស់ Huawei  និង​ដើម្បី​បង្កើន​ជំនឿ​ចិត្ត​របស់​ពួក​គាត់​មក​លើ​ផលិតផល Huawei ផង​ដែរ​។

ចំណែក​អ្នក​នាង សា​ណា ដែល​កំពុង​ប្រើ Huawei P8 និង G7 Plus ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា «​ទោះបីជា​នាង​ខ្ញុំ​ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍​បែប​នេះ​ពី​មុន​មក​ក៏​ដោយ ក៏​នាង​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​រំភើប​រីករាយ​ក្នុង​ការ​ចូលរួម​ម្ដង​ហើយ​ម្ដងទៀត​។ អរគុណ​ដល់​ក្រុមហ៊ុន Huawei ដែល​តែងតែ​ផ្ដល់​ឱកាស​នាង​ខ្ញុំ​បានឃើញ​នូវ​បច្ចេកវិទ្យា​ថ្មី​បំផុត​របស់​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ៗ និង​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ​របស់ Huawei ក៏​ដូច​ជាតា​រា​ល្បី​ៗ​ក្នុង​តំបន់​អាស៊ី​ផង​ដែរ​»​។

កញ្ញា គ​ង្កា ជ័យ​លា​ភី Cambodia Next Top Model ជំនាន់​ទី​មួយ​បាន​ឲ្យ​ដឹង​ថា «​នាង​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​មែនទែន ដែល​បាន​ក្រុមហ៊ុន Huawei អញ្ជើញ​ចូលរួម​វិធី​សម្ពោធ​កំពូល​ស្មា​ត​ហ្វូ​ន Huawei Mate 8 ប្រចាំ​តំបន់​អាស៊ី​នេះ​។ ពី​មុន​ធ្លាប់តែ​បានឃើញ​តាម​កញ្ចក់​ទូរទស្សន៍​ពី​ភាព​អស្ចារ្យ​របស់​ព្រឹត្តិការណ៍​នេះ តែ​លើក​នេះ​មានសំណាង​បាន​ចូលរួម​ផ្ទាល់ ដូច្នេះ​ក្នុង​ចិត្ត​នាង​ខ្ញុំ​បន់​ឲ្យ​តែ​ទៅ​ដល់​ឆាប់​ៗ​ទេ​! »​។

គួរ​រំលឹក​ផង​ដែរ​ថា Huawei Mate 8 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ទំនើប​ចុង​ក្រោយ​បំផុត​របស់ Huawei​។ ក្រោយ​ពី​កម្មវិធី​សម្ពោធ​នៅ​ទីក្រុង​បាងកក​នេះ Huawei  Mate 8 នឹង​មាន​លក់​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ក្នុង​តម្លៃ​ប្រមាណ 600 ដុល្លារ និង​មាន​ពីរ​ពណ៌ គឺ​មាស និង​មាស​កាហ្វេ ។

Huawei Mate 8 គឺជា​ស្មា​ត​ហ្វូ​ន​សម័យ​ទំនើប សមត្ថភាព​កំពូល រួម​ផ្សំ​ជាមួយនឹង​ការ​រចនា​ដ៏​ទាក់ទាញ តួ​ធ្វើ​ពី​អាលុយមីញ៉ូម​លោង​ស្រិល  ស្តើង ស្រាល ។ អេ​ក្រង់​ធំ​ច្បាស់​ដូច​ធម្មជាតិ​ពិត​ៗ ទំហំ​6​អ៊ី​ញ ប្រភេទ FHD និង Crystal ធ្វើ​ឱ្យ​លោក​ពេញចិត្ត ជក់ចិត្ត ។ កាមេរ៉ា​ទំហំ 16MP កាមេរ៉ា​មុខ​ទំហំ 8MP កាមេរ៉ា​ក្រោយ បន្ថែម​នូវ បច្ចេកវិទ្យា Focus បាន​លឿន (Fast and All-focus) ថត​ច្បាស់​ក្នុង​ទី​ងងឹត (Low light situation) ជាមួយនឹង​បច្ចេកវិទ្យា​ថ្មី​ៗ កំរិត​អាជីព​ថត​បាន​លឿន មុខងារ​ថត​វី​ដេ​អូ​យឺត​ៗ  និង​បំពាក់​នូវ​មុខងារ ជា​កាមេរ៉ា​អាជីព (Professional functions) ដូច​ជា ការ​ជ្រើសរើស ISO, S, EV, AF, WB… ស្មើនឹង​លោក​អ្នកមាន​កាមេរ៉ា DSLR កំរិត​អាជីព​នៅ​ជាប់​ខ្លួន គ្រប់ពេល ។ ចំណែកឯ​ថាមពល​ថ្ម​វិញ គឺ​លោក​អ្នក​អាច​ប្រើ​បាន​ពេញ​2​ថ្ងៃ ដោយ​មិនបាច់​បារម្ភ​សាក​ថ្ម​ដែល​មាន​ទំហំ​រហូត​ដល់ 4000 mAh ។ Huawei Mate 8 បំពាក់​នូវ​អង្គ​ប្រតិបត្តិការ​ពេញ​ដោយ​គំនិត​ថ្នៃ​ប្រឌិត​ខ្ពស់ ចុង​ក្រោយ​បំផុត Kirin 950 ដែល​ជួយ​លោក​អ្នក​ប្រើ​កាន់តែ​លឿន​ជាង ខ្លាំង​ជាង និង​មាន​ប្រសិទ្ធភាព​ខ្ពស់  ។ អ្វី​ដែល​ពិសេស​ជាងគេ​នោះ គឺ​សុវត្ថិភាព​បំផុត​ជាមួយ​បច្ចេកវិទ្យា​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ជំនាន់​ថ្មី គ្រាន់តែ​ចំណាយពេល​ប្រមាណ​កន្លះ​វី​នាទី  ឬ​តែ​មួយប៉ប្រិចភ្នែក ដើម្បី​ដោះ​សោរ ទទួល​ទូរ​សព្ទ័ បិទ​សំលេង​នា​ឡិន​ការ​រោ​ទិ៍ និង​ថតរូប​បែប​សែ​ល​ហ្វី ។