ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិត ឯក ម៉េងលី ប្រាប់គន្លឹះធ្វើជាស្ត្រីខ្លំាងមិនពឹងលើបុរស

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឯករាជ្យទាំងសេរីភាព សេដ្ឋកិច្ច ជាអ្វីដែលមនុស្សគ្រប់គ្នាចង់បានពិសេសនារីភេទ ។ លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យអឃីតភីអិលសី…

រាជធានីភ្នំពេញ ៖ ឯករាជ្យទាំងសេរីភាព សេដ្ឋកិច្ច ជាអ្វីដែលមនុស្សគ្រប់គ្នាចង់បានពិសេសនារីភេទ ។ លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យអឃីតភីអិលសី (PLC) បានបង្ហាញពីដំណើរជីវិតរបស់លោកស្រីនៅក្នុងការកសាងជីវិតជាស្រ្តីមួយរូបដែលរៀនរហូតបានធ្វើវេជ្ជបណ្ឌិត ជាស្រ្តីដែលមានភាពឯករាជ្យនៅក្នុងការគិត ការធ្វើអ្វីដែលចង់ធ្វើ មិនទីពឹងលើបុរស ។ អ្វីទៅជាការឆ្លងកាត់របស់គាត់នៅក្នុងរយៈពេល ៤៨ ឆ្នាំមកនេះ ? ។

Picture

នៅក្នុងការចែករំលែកបទពិសោធន៍ដល់ពលរដ្ឋផ្សេងទៀតលោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី លើកឡើងថា តំាងពីកុមារភាពមកលោកស្រី បានកំណត់គោលដៅ ឬសុបិន្តច្បាស់នៅក្នុងជិវិតរបស់ខ្លួន ។ «បន្ទាប់ពីបានកំណត់គោលដៅជីវិតហើយ ត្រូវតាំងចិត្តព្យាយាមប្រឹងប្រែងសម្រេចឲ្យបាននូវគោល ដៅរបស់ខ្លួនដោយមិនខ្លាចនឿយហត់ ស៊ូសម្រក់ទឹកភ្នែកម្នាក់ឯងក៏មិនអោយគេដឹងពីដំណើជីវិតរបស់ខ្លួនថា ត្រូវរស់នៅដោយរបៀបណារ ។ ព្យាយាមប្រឹងប្រែងដើរតាមគោលដៅដោយកំណត់នូវពេលវេលាច្បាស់លាស់» ។

លោកស្រីបានបញ្ជាក់ថា ត្រូវមានគោលការណ៍មិនឈ្លោះ មិនតបតរ ឬប្រើហិង្សាសុខចិត្តចាញ់រួចដើរចេញ ឬ ដកថយ ឬលាលែង ទុកអោយគូប្រកួតឈ្នះដោយមិនអស់ចិត្ត ។ ខុស ឬត្រូវលើខ្លួនយើងអ្នកដឹង អំពើល្អមិនសាបសូន្យ មិនចាំបាច់ខ្វល់នឹងសំដីរបស់អ្នកដទៃ ។ យកសម្តីមើលងាយរបស់អ្នកដទៃមកធ្វើជាកម្លាំងចិត្តដើម្បីសម្រេចបាននូវគោលដៅ មានតែលទ្ធផលទេដែលអាចបង្ហាញបាន ។

«ធ្វើជាមនុស្សស្រីមិនចាំបាច់ត្រូវនិយាយច្រើន ឬ រអ៊ូច្រើន ដឹងអ្វីដែលគួរនិយាយអ្វីមិនគួរ គេនឹងខ្លាចយើងដោយឯកឯង» នេះជាការចែករំលែករបស់លោកស្រី វេជ្ជបណ្ឌិត ឯក ម៉េងលី នៅលើបណ្តាញទំនាក់ទំនងសង្គម ។

Picture

ដោយឈរលើគោលការណ៍ដូចខាងលើនោះ បទពិសោធន៌ជីវិតឆ្លងកាត់រយៈពេល ៤៨ ឆ្នាំមកនេះ លោកស្រីអះអាងថា ទោះបីមិនជោគជ័យ ១០០% តែលោកស្រីបានក្លាយជា ជាស្ត្រីដែលមានភាពឯករាជ្យ រឹងមាំ នៅក្នុងជីវិតឯករាជ្យការសម្រេចចិត្តផ្អែកលើគោលការណ៍ផ្ទាល់ខ្លួន ទទួលបានក្រុមគ្រួសារពេញលេញដែលមិនមានជម្លោះ ហិង្សា ឬ ផិតក្បត់ អាជីពការងារជោគជ័យ និងអាចជួយមនុស្សផ្នែកសុខភាព និងចំណេះដឹង ហើយអាជីវកម្មជោគជ័យ ជួយបុគ្គលិក និងមនុស្សជុំវិញខ្លួនរួមចំណែកក្នុងការរីកចម្រើនដល់ប្រទេស ។ ចំណែកសុខភាពផ្ទាល់ខ្លួនល្អមិនមានជំងឺផ្ទាល់ខ្លូន ឬជំងឺរាំរ៉ៃ រក្សាគីឡូស្តង់ដារ (BMI) ពិសេស គឺជីវភាពគ្រួសាររស់នៅសមរម្យអាចបំពេញសេចក្តីសុខអោយខ្លួនឯងបានគ្រប់ពេលដែលចង់បាន ៕