ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបករណ៍តេស្តរហ័សលក់កាន់តែដាច់ ព្រោះជាយុទ្ធសាស្ត្រមួយទប់កូវីដ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការប្រើប្រាស់ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ ១៩ ជាយុទ្ធសាស្រ្តមួយក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ របស់រដ្ឋាភិបាល ។ តេស្តរហ័សភ្លាមៗ ដឹងលទ្ធផលមានផ្ទុកជំងឺកូវីដ…

រាជធានីភ្នំពេញ ៖ ការប្រើប្រាស់ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ ១៩ ជាយុទ្ធសាស្រ្តមួយក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ របស់រដ្ឋាភិបាល ។ តេស្តរហ័សភ្លាមៗ ដឹងលទ្ធផលមានផ្ទុកជំងឺកូវីដ ១៩ ឬអត់ងាយស្រួលក្នុងការកាត់ផ្តាច់ឫសគល់ប្រភពចម្លងទៅអ្នកដទៃ ។ តេស្តរហ័សផ្តល់ឱកាសដល់អ្នកជំងឺទទួបានការព្យាបាលទាន់ពេលវេលាផងដែរ ។ 

ដោយសារមានភាពចំាបាច់បែបនេះ ឧករណ៍តេស្តរហ័សនេះកំពុងលក់ដាច់ខ្លំាង ។ គិតចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នំា ២០២១ រហូតមកដល់ចុងខែសីហានេះ ចំនួននៃការបញ្ជាទិញឧបករណ៍តេស្តរហ័ស តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តែមួយមានប្រមាណជាង ១,៦ ម៉ឹនសំណើរ ស្មើឧបករណ៍តេស្តរហ័សប្រមាណជាង ២ លានឧបករណ៍ ។ មន្ត្រីក្រសួងខាងលើ បានឱ្យដឹងថា ដោយសារក្រុមហ៊ុនផលិតឧបករណ៍តេស្តរហ័សមានច្រើន ដូចនេះចំនួនសរុបដែលត្រូវនាំចូល ក្រសួងមិនបានកំណត់ថា មានចំនួនប៉ុន្មាននោះទេ ពោលនាំចូលមកផ្គត់ផ្គង់ទៅតាមតម្រូវការ ខណៈនៅក្នុងស្តុកមានជាង ១ លានឧបករណ៍តេស្ត ។ 

កាលពីថ្ងៃទី ២៣ ខែសីហា ក្រសួងបានជូនដំណឹងពីគារលក់ឧបរណ៍តេស្តរហ័សនេះចំនួនពីប្រភេទជាសាធារណ ឧបករណ៍ដែលក្រសួងនាំចូលពី សាធារណកូរ៉េ មួយឧបករណ៍ថ្លៃ ៣.៩ ដុល្លារ ចំណែកឧបករណ៍នាំចូលពីប្រទេសចិនមួយថ្លៃ ២ ដុល្លារ ។ ទោះយ៉ាងណាក្តីបើពលរដ្ឋទិញឧកបរណ៍ តេស្តនេះពីកន្លែងលក់ថ្នាំពេទ្យវិញជាទូទៅមានតម្លៃពី ៩ ដុល្លារ ឡើងក្នុងឧបករណ៍មួយ ដែលផលិតនៅប្រទេសចិន ។ ក្រសួងសុខាភិបាលបានបើកទូលាយឲ្យក្រុមហ៊ុនឯកជននាំចូលឧកបរណ៍នេះលក់ដល់ពលរដ្ឋប្រើប្រាស់ ។

ប្រភពពីក្រសួងប្រៃសណីយ៍បានឲ្យដឹងថា «ចំពោះសំណើរទិញគិតចាប់ពីថ្ងៃទី ១ ខែកក្កដារហូតមកដល់ថ្ងៃទី ២៦ ខែសីហា ឆ្នំា២០២១ មានចំនួន ១៦.៤០១ សំណើរហើយបរិមាណដែលក្រសួងបានផ្គត់ផ្គង់មានប្រមាណ ២,៥ លាន ដល់ប្រតិបត្តិការបញ្ជាទិញទំាង ១៦.៤០១ សំណើរ ។ឧបរកណ៍តេស្តទំាងនេះបានផ្តល់ជូនដល់ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ រួចរាល់អស់ហើយ» ។

មានការសង្កេតឃើញថា តេស្តរហ័សត្រូវបានអនុវត្តនៅតាមក្រសួង ស្ថាប័ន សហគ្រាសនានាជាទៀងទាត់ ក្នុងមួយសប្តាហ៍ម្តង ឬពីរដង និងនៅពេលមានកិច្ចប្រជុំកម្មវិធីដែលមានមនុស្សចូលរួមច្រើន ។ បុណ្យទាន ឬការជួបជុំជាលក្ខណៈឯកជន ដូជាបុណ្យសព ជាដើមនោះ ក៏បានអនុវត្តវិធានការតេស្តរហ័សនេះដល់អ្នកចូលរួមដែរ ដែលធ្វើឲ្យការលក់ឧបករណ៍តេស្តរហ័សនេះមានកំណើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ