កោះសន្តិភាពសូមបង្ហាញជូនតារាស្រីចិន ស្រស់ស្អាតនិងសិចស៊ីជាងគេចំនួន១០នាក់ប្រចាំឆ្នាំ២០១៥ យោងតាមគេហទំព័របរទេស AllBestTop10៖
១-Jing Tian
តារាសម្តែងស្រីវ័យ២៦ឆ្នាំទើបតែប្រឡូកក្នុងពិភពសិល្បៈនាឆ្នាំ២០០៨នាង Jing Tian ស្ថិតលំដាប់ទី១ ក្នុងបញ្ជីតារាងតារាស្រីស្រស់ស្អាត និងសិចស៊ីជាងគេប្រចាំឆ្នាំ២០១៥ ។ នាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាលាបណ្ឌិត្យសភារបាំ និងសម្តែងក្នុងក្រុងប៉េកាំង ។
នាង Jing Tian ចាប់ផ្តើមល្បីឈ្មោះខ្លាំងក្រោយពីសម្តែងរឿង The Warring States (២០១១), Special ID(2013), និងរឿង Police Story (2013) ។ ទម្រង់មុខអក្សរ«V» ស្បែកម៉ដ្ឋខៃ ដើមទ្រូងធំល្មម បបូរមាត់ស្អាត និងដងខ្លួនសិចស៊ីរបស់នាងធ្វើឱ្យអ្នកគាំទ្រពេញចិត្ត គ្រប់ៗគ្នា ។
២-Zhang Ziyi
តារាសម្តែងប្រកបដោយទេពកោសល្យខ្ពស់ និងតែងតែបង្ហាញសម្រស់ដើមទ្រូងទ្រលុកទ្រលន់របស់នាងទៅកាន់ទស្សនិកជន វ័យ៣៦ឆ្នាំនាង Zhang Ziyi ត្រូវគេចាត់ទុកថាជាតារាសម្តែងពិសេសម្នាក់ក្នុងចំណោមតារាពិសេសក្នុងសតវត្សរ៍ទី២០ Four Dan Actresses ដោយរួមមាន Zhang Ziyi, Zhao Wei, Zhou Xun និងនាងXu Jinglei ។ នាង Zhang Ziyi រៀននៅសាលារបាំតាំងពីអាយុ១១ឆ្នាំ ព្រមទាំងបានពង្រីកអាជីពម៉ូដែល និងសម្តែងផងដែរ ។
៣- Jiang Qinqin
តារាសម្តែងស្រីលំដាប់ថ្នាក់ទី៣ បានទៅនាង Jing Qinqin វ័យ៤០ឆ្នាំ ។ ទោះបីមានវ័យច្រើនតែនាងរក្សាសម្រស់ស្អាត និងនៅតែទទួលប្រជាប្រិយភាពពីមហាជនជានិច្ច។
៤- Zhang Yu Qi
តារាស្រីដើមទ្រូងមូលក្លំ និងត្រគាករីកសាយវ័យ២៩ឆ្នាំ នាង Zhang Yu Qi បានដើរតួឯកដំបូងជាមួយកំពូលស្តេចកំប្លែងទិនហ្វ៊ីកាលពីឆ្នាំ២០០៧ ក្នុងរឿង CJ7 ដែលជាភាពយន្តស្តីពីភាពក្រខ្សត់របស់គ្រួសារលោក ។ ក្រោយពីថតរឿងនេះចប់នាងត្រូវបានទីភ្នាក់ងារសិល្បៈមកទាក់ទង និងបានបោះជំហានខ្លាំងចាប់តាំងពីពេលនោះរហូតមក។
៥-Fan BingBing
តារាសម្តែង ផលិករប៉ុស្តិ៍ទូរទស្សន៍ និងជាតារាចម្រៀងប៉ុបវ័យ៣៤ឆ្នាំនាង Fan BingBing ស្ថិតក្នុងចំណោមកំពូលតារាល្បីចិនក្នុងចំណោមរាតាស្រី១០០នាក់ប្រចាំឆ្នាំ២០១៣, ២០១៤ និង២០១៥ ក្នុងទស្សនាវដ្តីហ្វប់ ។ នាងបាននិយាយដោយបើកចំហថា នាងតែងតែទៅញ៉ែមិត្តប្រុសរបស់ខ្លួនមុន ។
៦- Gao Yuanyuan
តារាសម្តែងវ័យ៣៦ឆ្នាំនាង Gao Yuanyuan មិនបានទួលការបណ្តុះបណ្តាលផ្នែកសិល្បៈពីសាលាណាទេ តែនាងមាននិស្ស័យពីកំណើត។ Goa Yuanyuan ចាប់ផ្តើមសម្តែងដំបូងក្នុងវីដេអូពាណិជ្ជកម្មMeadow Gold Ice-Cream។ ក្រោយមកនាងត្រូវបានលោកឈិន ឡុងចាប់អារម្មណ៍ឱ្យចូលរួមសម្តែង និងល្បីឈ្មោះរហូតដល់បច្ចុប្បន្ននេះ ។
៧-Zhang Xin Yu
តារាចម្រៀង ម៉ូដែល និងសម្តែងវ័យ២៨ ឆ្នាំនាង Zhang Xin Yu ។ តារាស្រីចាយសម្រស់មិនសំចៃរូបនេះបានធ្វើឱ្យផលិតកររកចំណូលបានច្រើនតាមរយៈការសម្តែងរបស់នាងក្នុងរឿង If You Are The One 2 ។
៨-Cecilia Cheung
តារាចម្រៀង និងសម្តែងវ័យ ៣៥ ឆ្នាំនាង Cecilia Cheung លេចមុខដំបូងក្នុងការផ្សាយពាណិជ្ជកម្មតែក្រូចឆ្មានៅឆ្នាំ១៩៩៨ ។ បន្ទាប់មកនាងត្រូវបានលោកទិន ហ្វ៊ី ហៅចូលសម្តែងតែម្តង ។
៩-Barbie Hsu
នាង Barbie Hsu វ័យ៣៩ឆ្នាំ ល្បីល្បាញនៅតែវ៉ាន់ ។ នាងមានអាជីពសម្តែង និងច្រៀង។ Barbie Hsu បានផ្ទុះភាពល្បីល្បាញនៅឆ្នាំ ២០០១ ក្នុងរឿង Meteor Garden ទាំងភាគ១ និងភាគ២ ។
១០-Liu Yi Fei
តារាសម្តែង ចម្រៀង និងម៉ូដែលវ័យ ២៨ ឆ្នាំនាង Liu Yi Fei មានសញ្ជាតិពីរ គឺចិន និងអាមេរិក ។ ដៃគូឆ្នាំ២០១៥ របស់នាងគឺកំលោះសង្ហា Song Seung-heon វ័យ៣៩ឆ្នាំ ។ នាងបានសម្តែងជាមួយលោកឈិន ឡុងក្នុងរឿង Forbidden Kingdom កាលពីឆ្នាំ២០០៨ ៕
ចែករំលែកព័តមាននេះ