ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជន​នៅ​ខេត្តក្រចេះ​ឈ្នះ​ម៉ូតូ Scoopy ពី​ស្រា​បៀរ Black Cat

8 ឆ្នាំ មុន

ខេត្តក្រចេះ ៖ បន្ទាប់​ពី​អ្នក​ខេត្តព្រៃវែង ឈ្នះ​រង្វាន់​ម៉ូតូ Scoopy ស៊េរី​ទំនើប​១​គ្រឿង​កាលពី​២​ស​ប្ដា​ហ៍​មុន ពេល​នេះ​ក្រុមហ៊ុនស្រា​បៀរ Black Cat បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​ស៊េរី​ដដែល​ចំនួន​១​គ្រឿង​ទៀត​ហើយ

ខេត្តក្រចេះ ៖ បន្ទាប់​ពី​អ្នក​ខេត្តព្រៃវែង ឈ្នះ​រង្វាន់​ម៉ូតូ Scoopy ស៊េរី​ទំនើប​១​គ្រឿង​កាលពី​២​ស​ប្ដា​ហ៍​មុន ពេល​នេះ​ក្រុមហ៊ុនស្រា​បៀរ Black Cat បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​ស៊េរី​ដដែល​ចំនួន​១​គ្រឿង​ទៀត​ហើយ ដោយ​ទើបនឹង​បាន​ប្រគល់​ឱ្យ​កាលពី​ថ្ងៃអាទិត្យ​ទី​១៧ មក​រា ឆ្នាំ​២០១៦ ។ ពិធី​ប្រគល់​រង្វាន់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់ «​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ​Black Cat» នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ដោយ​ផ្ទាល់​។ អតិថិជន​ដែល​ឈ្នះ​រង្វាន់​ម៉ូតូ​ពី​ការ​គាស់​ក្រវិល​កំប៉ុង​របស់​ស្រា​បៀរ​Black Cat នោះ គឺ​លោក​គ្រួ​ច យឿ​ន រស់នៅ​ភូមិ​ព្រែក​ចំឡាក់ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ ។ លោក​មានសំណាង​ត្រូវ​បាន​ម៉ូតូ​១​គ្រឿង​បន្ទាប់​ពី​ជាវ​ស្រា​បៀរ​Black Cat យក​មក​ទទួលទាន​ជា​លក្ខណៈ​គ្រួសារ​ជា​ប្រចាំ​ថ្ងៃ​។

លោក​ទេព សុខ​ឃាង ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​Black Cat បាន​អះអាង​ថា នេះ​ជា​ការ​ផ្ដល់​រង្វាន់​ម៉ូតូ​ទី​២​ក្នុង​ឱកាស​បើក​ឆាក​ឆ្នាំ​២០១៦​តែ​ម្ដង បន្ទាប់​ពី​ថ្ងៃ​ទី​៣ មក​រា កន្លង​ទៅ ក៏​មាន​អ្នក​ឈ្នះ​ម៉ូតូ Scoopy មួយ​គ្រឿង​ផង​ដែរ ក្នុង​ចំណោម​រង្វាន់​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដែល​ក្រុមហ៊ុន​ផ្ដល់​ជូន​តាម​ក្រវិល​កំប៉ុង ។ បើ​ទោះជា​ក្រុមហ៊ុន​បាន​ប្រគល់​រង្វាន់​ជា​សាធារណៈ​ឱ្យ​ដល់​អតិថិជន​ឈ្មោះ​គ្រួ​ច យឿ​ន បែប​នេះ​ហើយ​ក៏​ដោយ ក៏​លោក​បញ្ជាក់​ថា ក្រុមហ៊ុនស្រា​បៀរ​Black Cat នៅ​តែ​នាំ​យក​រង្វាន់​ម៉ូតូ​មួយ​គ្រឿង​នេះ​ទៅ​ប្រគល់​ដល់​ផ្ទះ​របស់​អតិថិជន​ជា​ថ្មី​ម្ដងទៀត​ដល់​ខេត្តក្រចេះ ដើម្បី​បញ្ជាក់​ថា លោក​គ្រួ​ច យឿ​ន ពិតជា​ឈ្នះ​ម៉ូតូ​Scoopy ដូច​ជា​ការ​ប្រកាស​មែន ដោយ​មិនមែន​ជា​បក្សពួក ឬ​សែស្រឡាយ​របស់​ក្រុមហ៊ុន ។ ក្រុមហ៊ុន​នៅ​តែ​រក្សា​គោល​ជំហរ​ផ្ដល់​រង្វាន់​ដល់​អតិថិជន​នូវ​ម៉ូតូ​Scoopy​ចំនួន​២០០​គ្រឿង ដែល​បាន​បង្កប់​នៅ​ក្នុង​ក្រវិល​កំប៉ុង​ស្រា​បៀរ​Black Cat សម្រាប់​រដូវ​អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ​២០១៦​នេះ ។ លោក​ទទូច​ឱ្យ​អតិថិជន​ជ្រើសរើស​ស្រា​បៀរ​Black cat ក្នុង​ការ​ទទួលទាន​ជា​លក្ខណៈ​គ្រួសារ និង​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ឱ្យ​បាន​ច្រើន ដោយសារ​តែ​ស្រា​បៀរ​នេះ ក្រៅពី​មានឱជារស​ឆ្ងាញ់ ក៏​ផ្ដល់​រង្វាន់​សន្ធឹកសន្ធាប់​បន្ថែម​ពីលើ​រង្វាន់​ម៉ូតូ​ដែល​ទើបនឹង​រៀបចំ​បង្កប់​ក្នុង​ក្រវិល​កំប៉ុង ដើម្បី​លើកទឹកចិត្ត​ដល់​អតិថិជន​នៅ​ទូ​ទាំង​ប្រទេស ៕